កម្រង​រូបភាព​ប្រចាំ​ឆ្នាំ​២០១៥

អ្នក​ពន្លត់​អគ្គិភ័យ​ស្វែង​រក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​ការបាក់​ដី​ នៅ​ក្នុង​កំទេចកំទី​នៃ​អគារ​បែក​បាក់​ក្នុង​ក្រុង​ Shenzhen ខេត្ត​ Guangdong ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី​២១​ ខែ​ធ្នូ ឆ្នាំ​២០១៥។​

បវរកញ្ញា​ចក្រវាឡ​ប្រចាំ​ឆ្នាំ​២០១៤ Paulina Vegas ផ្ទេរ​មកុដ​ពី​បវរកញ្ញា​កូឡុំប៊ី Ariadna Guterrez (ឆ្វេង) ទៅ​បវរកញ្ញា​ហ្វីលីពីន​ Pia Alonzo Wurtzbach (ស្តាំ) ដែល​ឈ្នះ​ការប្រកួត​​បវរកញ្ញា​ចក្រវាឡ​ឆ្នាំ​២០១៥ នៅ​ក្នុង​ទីក្រុង​ Las Vegas រដ្ឋ​ Navada នៅ​ថ្ងៃ​ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ ​មុន​ដំបូង​បវរកញ្ញា​កូឡុំប៊ី​ត្រូវ​បាន​ប្រកាស​ជា​អ្នក​ឈ្នះ​ ប៉ុន្តែ​ពិធីករ​ Steve Harvey បាន​និយាយ​ថា​លោក​បាន​ប្រកាស​ខុស​នៅ​ពេល​អាន​កាត​ព័ត៌មាន។ 

នៅ​ក្នុង​រូប​ថត​ផ្តល់​ដោយ​អង្គការ​អវកាស​ NASA នៅ​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ បង្ហាញ​ពី​រូប​ថត​ដែល​យាន​អវកាស​របស់​អង្គការ​ NASA ឈ្មោះ​ Lunar Reconnaissance Orbiter បាន​ថត​ជាប់​ អំពី​ទិដ្ឋភាព​ភព​ផែន​ដី​មើល​ពី​យាន​អវកាស​នេះ​ នៅ​លើ​កន្លង​របស់​ព្រះ​ចន្ទ។

មន្រ្តី​ម្នាក់​ពិនិត្យ​មើល​ភស្តុតាង​នៅ​ក្បែរ​ឡាន​ដែល​ស្ថិត​នៅ​ក្នុង​ការវាយ​ប្រហារ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ទីក្រុង​ San Bernardio​ រដ្ឋ​ California នៅ​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ អាជ្ញាធរ​កំពុង​ធ្វើការ​ដើម្បី​កំណត់​មូលហេតុ​ ដែល​បុរស​ម្នាក់​និង​ស្រ្តី​ម្នាក់​បើក​ការបាញ់​ប្រហារ​នៅ​ឯ​ពិធី​ជប់លៀង​ថ្ងៃ​ឈប់​សម្រាក​របស់​សហការី​ខ្លួន​ នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​ California ដោយ​បាន​សម្លាប់​មនុស្ស​១៤​នាក់ ហើយ​របួស​១៧​នាក់​។ ការវាយ​ប្រហារ​នោះ​ហាក់​បី​ដូច​ជា​បាន​រៀប​ចំ​ផែន​ការ​ទុក​មុន។ 

សត្វ​ស្វា​ស៊ី​ផ្លែ​ឈើ​ពី​ចាន​ដែល​កាន់​ដោយ​អ្នក​រៀបចំ​កម្មវិធី​ម្នាក់​ឈ្មោះ​ Yongyuth Kitwattananusorn ក្នុង​អំឡុង​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​ «អាហារ​ប៊ូហ្វេ​សម្រាប់​សត្វ​ស្វា​ (Monkey Buffet Festival)» នៅ​ក្នុង​វត្ត​ Pra Prang Sam Yot ខេត្ត​ Lopburi ភាគ​ខាង​ជើង​ទីក្រុង​បាងកក​ នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។  

កីឡាការនី​ស៊្វីស​ Micaela Widmer ​ប្រកួត​នៅ​ក្នុង​វិញ្ញាសារ​ស្រី​នៃ​ការប្រកួត​ពាន​រង្វាន់​កីឡា​រំអិល​លើ​ទឹក​កក ពិភពលោក (Skeleton World Cup)​​​​ ក្នុង​ក្រុង​ Altenberg​ ភាគ​ខាង​កើត​ប្រទេស​អាល្លឺម៉ង់​ នៅ​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។ 

នៅ​ក្នុង​រូបថត​ដែល​បញ្ចេញ​ដោយ​ការិយាល័យ​ព័ត៌មាន​រដ្ឋ​ Espirito Santo បង្ហាញ​ពី​ទិដ្ឋភាព​ពី​លើ​អាកាស​នៃ​ទន្លេ​ Doce ដែល​ត្រូវ​បាន​ជន់​លិច​ដោយ​សារធាតុ​ពុល​ បន្ទាប់​ពី​ទំនប់​រុករក​រ៉ែ​មួយ​ដែល​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ Brazilian Vale SA និង​ Australian BHP Biliton Ltd បាន​ផ្ទុះ​កាល​ពី​ដើម​ខែ​។ សារធាតុ​ទាំង​នោះ​បាន​ហូរ​ចូល​សមុទ្រ​អាត្លង់តិក​ ក្នុង​រដ្ឋ​ Espirito Sant o ប្រទេស​ប្រេស៊ីល​ នៅ​ថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។  

​អ្នក​របាំ​ជាមួយ​នឹង​ការសម្តែង​ Pilobolus នៅ​ក្នុង​ការ​ហាត់​សម​មួយ​សម្រាប់​ការ​សម្តែង​បើក​ឆាក​នៃ​ការសម្តែង​សិល្បៈ Pilobolus ឈ្មោះ « Shadowland (ដែន​ដី​ស្រមោល)» នៅ​ឯ​មជ្ឈមណ្ឌល​សម្តែង​សិល្បៈ​ 'NYU Skirball for the Performing Arts' នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ នៅ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។

ហ្វូង​សត្វ​ស្លាប​ហោះ​ហើរ​ ខណៈ​ពេល​ជើង​ហោះ​ហើរ​យន្តហោះ​ Delta airlines ចុះ​ចត​នៅ​ឯ​ព្រលាន​យន្តហោះ​ អន្តរជាតិ​ Reagan ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។

ជួរ​ទឹក​កក​កក​ជា​ជួរ​ប៉ុន្មាន​អ៊ីញ​បន្ថែម​លើ​ផ្លាក​សញ្ញា​ទិស​ដៅ​ នៅ​កំពូល​ភ្នំ​ Adams កំពស់​ ៥៧៧៤ ហ្វូត​
ជា​ភ្នំ​ដែល​ខ្ពស់​ជាង​គេ​ទី​២​នៅ​ក្នុង​រដ្ឋ​ New England នៅ​ភាគ​ខាង​ជើង​នៃ​ New Hampshire សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។  

សមាជិក​កង​ពន្លត់​អគ្គីភ័យ​បារាំង​ជួយ​សង្គ្រោះ​អ្នក​រង​របួស​ម្នាក់​នៅ​ក្បែរ​កន្លែង​ប្រគុំ​តន្រ្តី Bataclan បន្ទាប់​ពី​មាន​ការបាញ់​ប្រហារ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ នៅ​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១៣០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយប្រហារ​ជា​ច្រើន​កន្លែង។

កសិករ​ម្នាក់​ឈ្មោះ​ Zhang Xianping​ ជិះ​លើ​សត្វ​ជ្រូក​របស់​លោក​ឈ្មោះ​ «Big Precious (ធំ​វិសេស)» នៅ​ក្នុង​ក្រុង​Zhangjiakou ខេត្ត​ Hebei ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី​២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥។

ផ្សែង​អព្ទ​នៅ​ជុំ​វិញ​ដើម​ឈើ​នា​​រដូវ​ស្លឹក​ឈើ​ជ្រុះ​ និង ​ទេសភាព​ស្ពាន​ Rakotzbruecke ក្នុង​ឧទ្យាន​ Rhododendronpark Kromlau ភាគ​ខាង​កើត​ប្រទេស​អាល្លឺម៉ង់​ នៅ​ថ្ងៃ​ទី​២៧​ ខែ​តុលា​ ឆ្នាំ​២០១៥។

កូន​សិស្ស​ជា​ច្រើន​ពាន់​នាក់​ហ្វឹក​ហាត់​ក្បាច់​គុន​ Taichi នៅ​លើ​ទីលាន​ហាត់​នៃ​វិទ្យាល័យ​មួយ​ ដើម្បី​បំបែក​កំណត់​ពិភពលោក​ Guinness លើ​ផ្នែក​ ការបង្ហាញ​សិល្បៈ​គុន​ធំ​ជាង​គេ​បំផុត​ នា​ពេល​ថ្ងៃ​ស្រទុំ​មួយ​ ក្នុង​ក្រុង​ Jiaozuo ​ខេត្ត Henan​ ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី​១៨​ ខែ​តុលា​ ឆ្នាំ​២០១៥។

បុរស​ម្នាក់​និង​ក្មេង​ស្រី​ម្នាក់​​ជ្រក​ភ្លៀង​យក​ស្លឹក​ចេក​គ្រប​ខ្លួន​ពី​ភ្លៀង​ នៅ​តំបន់​សមុទ្រ​មួយ​ជាយ​ក្រុង Colon City ប្រទេស​ប៉ាណាម៉ា (Panama) នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៥។

មនុស្ស​ម្នា​មើល​ថ្ងៃ​លិច​ពី​លើ​សណ្ឋាគារ Marina Bay Sands ក្នុង​ប្រទេស​សិង្ហបុរី​ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា​ ឆ្នាំ​២០១៥។

នៅ​ក្នុង​រូប​ថត​ដែល​មិន​បាន​បញ្ជាក់​ថ្ងៃ​ថត​ដែល​បញ្ចេញ​ដោយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ (MSF) កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៥​ បង្ហាញ​ពី​បុគ្គលិក​ពេទ្យ​នៃ​អង្គការ​នេះ​កំពុង​ព្យាបាល​ជនស៊ីវិល​អាហ្វហ្គានីស្ថាន​ ដែល​រង​របួស​ដោយ​សារ​ការវាយ​ប្រហារ​ពី​ក្រុម​តាលីបង់​ នៅ​ឯ​មន្ទីរ​ពេទ្យ​របស់​អង្គការ​ MSF នៅ​ក្នុង​ក្រុង​ Kunduz។ ការវាយប្រហារ​តាម​អាកាស​ទៅ​លើ​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​ Kunduz ដោយ​ធ្វើ​ឲ្យ​គ្រូ​ពេទ្យ​នៃ​អង្គការ​នេះ​៣​នាក់​ស្លាប់​ និង​រាប់​សិប​នាក់​រង​របួស​ នេះ​បើ​តាម​អង្គការ​សប្បុរសធម៌​មួយ​នេះ​ឲ្យ​ដឹង ហើយ​កង​កម្លាំង​សហរដ្ឋ​អាមេរិក​អាច​ស្ថិត​នៅ​ពី​ក្រោយ​ការវាយ​ប្រហារ​នេះ។

ចន្ទគ្រាស​លើ​បាតុភូត​ព្រះចន្ទ supermoon ក្នុង​ក្រុង​ Burbank រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៥។

សម្តេច​ប៉ាប​ ហ្វ្រង់ស៊ីស​ផ្តើម​ពិធី​សូត្រ​ធម៌​រួម​ (Mass) នៅ​ខាង​ក្រៅ​ព្រះវិហារ​ Basilica of the National Shrine Immaculate Conception នៅ​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។ 

ទូក​នេសាទ​មួយ​ត្រូវ​បាន​បក់​មក​លើ​ដី​គោក​ក្នុង​កំពង់ផែ​ Coquimbo ចម្ងាយ​៤៤៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ Santiago ក្នុង​អំឡុង​ពេល​យប់​ដែល​មាន​រញ្ជួយ​ផែន​ដី​នៅ​ក្នុង​ប្រទេស​ឈីលី នៅ​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ មនុស្ស​មួយ​លាន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​ បន្ទាប់​ពី​រញ្ជួយ​ផែនដី​កម្រិត​ ៨,៣ រ៉ិចទ័រ​ បាន​កើត​ឡើង​នៅ​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក​ សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១២​នាក់ និង​បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ​នៅ​តាម​បណ្តោយ​ឆ្នេរ​ភាគ​ខាង​ជើង។

Treasury Secretary Steven Mnuchin walks past a display of the U.S. national debt as he testifies to the House Financial Services Committee on "The Annual Report of the Financial Stability Oversight Council," on Capitol Hill in Washington.

រថយន្ត​​ឆ្លុះ​មើល​ឃើញ​ផ្ទៃ​ខាង​ក្នុង​របស់​ក្រុមហ៊ុន​ ZF ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សន្តិសុខ​ផ្សេង​មួយ​ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ថ្ងៃ​ទី​២​នៃ​ពិព័រណ៌​ឡាន​ Frankfurt Auto Show IAA ប្រទេស​អាល្លឺម៉ង់​ នៅ​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។

ប៉ូលិស​ត្រូវ​បាន​គេ​គប់​ស៊ុត​លើ​ ខណៈ​ពេល​ដែល​កសិករ​និង​អ្នក​ចិញ្ចឹម​គោ​នៅ​ទូទាំង​ទ្វីប​អ៊ឺរ៉ុប​ចូលរួម​បាតុកម្ម​ អំពាវនាវ​ឲ្យ​មាន​ការជួយ​លើ​ទំនិញ​ដែល​លក់​បាន​តម្លៃ​ថោក​តែ​ការចំណាយ​ថ្លៃ នៅ​ខាង​ក្រៅ​ការប្រជុំ​ជា​បន្ទាន់​របស់​រដ្ឋ​មន្រ្តី​កសិដ្ឋាន​នៃ​សហភាព​អ៊ឺរ៉ុប​ នៅ​ឯ​ទីស្នាក់ការ​កណ្តាល​ក្រុមប្រឹក្សា​សហភាព​អ៊ឺរ៉ុប​ ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០១៥។

ប៉ូលិស​តួកកី​ម្នាក់​ឈរ​ក្បែរ​សាកសព​ជន​ភៀសខ្លួន​ជា​កុមារ​ម្នាក់​ឈ្មោះ​ Aylan Shenu នៅ​លើ​ឆ្នេរ​សមុទ្រ​ Bodrum​ ភាគ​ខាងត្បូង​ប្រទេស​តួកគី​ នៅ​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ទូក​មួយ​ដែល​ដឹក​ជន​ភៀស​ខ្លួន​បាន​លិច​ខណៈ​ពេល​ឆ្លង​ទៅ​កោះ​ Kos របស់​ប្រទេស​ក្រិក​។

ប៉ូលិស​ជួយ​សហការី​រង​របួស​ ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​សកម្មជន​របស់​គណបក្ស​ជ្រុល​និយម​អ៊ុយក្រែន​ នៅ​មុខ​សភា​ ក្នុង​ទីក្រុង​គាវ (Kyiv) នៅ​ថ្ងៃ​ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៥។

ភ្លើង​ឆេះ​ព្រៃ​ TePee ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ឆាប​ឆេះ​ពី​ស្ពាន​ Manning ខណៈ​ដែល​ភ្លើង​ឆេះ​នេះ​រាល​ដាល​ឆ្លង​ទន្លេ​ Salmon ថត​ដោយ​ទីភ្នាក់ងារ​ព្រៃឈើ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា​ ឆ្នាំ​២០១៥។ ផ្ទៃ​ដី​មួយ​ផ្នែក​ប្រហែល​២៩​គីឡូម៉ែត្រ​ការេនៃ​ទ​ន្លេ​ Salmon ​ភាគ​ខាង​កើត​នៃ​ព្រំដែន​រដ្ឋ​ Oregon ត្រូវ​បាន​បិទ​ ចំពោះ​ការអុំទូក​លេង​និង​ស្ទូច​ត្រី​ ដោយ​សារ​តែ​ភ្លើង​ឆេះ​ព្រៃ​ TePee Spring។ ​ភ្លើង​បាន​ឆាប​ឆេះ​ព្រៃ​លើស​ពី​៣១៦​ គីឡូម៉ែត្រ​ការេ​នៃ​ព្រៃ​ឧទ្យាន​ជាតិ​ Payette និង​ដើម​ឈើ​ដែល​នៅ​ជុំវិញ​នោះ។

​កីឡាករ​ជាតិ​ Jamaica ឈ្មោះ​ Usain Bolt ត្រូវ​បាន​បុក​ដោយ​អ្នក​ថត​វីដេអូ​ដែល​ឈរ​លើ​ម៉ាស៊ីន​ដើរ​ដោយ​ខ្លួន​ឯង​ Segway បន្ទាប់​ពី​កីឡាករ​នេះ​បាន​ឈ្នះ​វិញ្ញាសារ​រត់​ចម្ងាយ​បុរស​២០០​ម៉ែត្រ​ នៅ​ក្នុង​ការប្រកួត IAAF World Championships ​លើក​ទី​១៥​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​ ក្នុង​ទីក្រុង​ប៉េកាំង​ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា​ ឆ្នាំ​២០១៥។

ប្រជាជន​យកទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ឆ្លង​កាត់​ទន្លេ Tachira ដែល​ជា​ព្រំដែន​ទន្លេ​រវាង​​វ៉េណេស៊ុយអេឡា​ (Venezuela)​ និង​ កូឡុំប៊ី (Colombia) នៅ​ក្បែរ​ភូមិ​ Villa del Rosario នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា​ ឆ្នាំ​២០១៥។

ជន​ភៀសខ្លួន​​ម្នាក់​អោប​ក្មេង​ប្រុស​ម្នាក់ នៅ​ពេល​ដែល​ពួកគេ​ត្រូវ​ជាប់​គាំង​កណ្តាល​​ប៉ូលិស​បង្ក្រាប​បាតុករ​របស់​ប្រទេស​ម៉ាសេដ្ឋាន (Macedonia) និង​ក្រុម​ជន​ភៀសខ្លួន ក្នុង​ពេល​ប៉ះ​ទង្គិច​នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​ Idomeni នៅ​ព្រំដែន​ភាគខាងជើង​ ប្រទេស​ក្រិក។ ពួកគេ​ត្រូវ​រង់​ចាំ​ការអនុញ្ញាត​ពី​ប៉ូលិស​ប្រទេស​ម៉ាសេដ្ឋាន​ដើម្បី​ឆ្លង​ព្រំដែន​ពី​ប្រទេស​ក្រិក​ទៅ​ម៉ាសេដ្ឋាន​ នៅ​ថ្ងៃ​ទី​២១​ ខែ​សីហា ឆ្នាំ​២០១៥។

ផ្សែង​ផុល​ចេញ​ពី​កន្លែង​ដែល​រង​ការ​ផ្ទុះ​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​ឆេះ​ខូចខាត​រថយន្ត​ថ្មី​​នៅ​ឃ្លាំងមួយ​នៅ​ក្រុង​កំពង់ផែ​ Tianjin ភាគ​ឦសាន​ប្រទេស​ចិន។ ការ​ផ្ទុះ​ធំៗ​នៅ​​សង្កាត់​ទី​តាំង​​ឃ្លាំង​នោះ​បាន​បញ្ជូន​ដុំ​ភ្លើង​ធំៗ​ចូល​ទៅ​ក្នុង​មេឃ​យប់​ងងឹត​ដោយ​ធ្វើ​ឲ្យ​មាន​ពន្លឺ​ពាសពេញ​នៅ​ទីក្រុង​កំពង់ផែ​នោះ នេះ​បើ​យោង​ទៅ​តាម​ក្រុម​មន្រ្តី និង​អ្នក​បាន​ឃើញ​ហេតុការណ៍។

អ្នក​ទស្សនា​ម្នាក់​កាន់​ឆ័ត្រ​ដើរ​កាត់​សួន​ផ្កា​ lavender នៅ​ក្នុង​សួន​មួយ​ក្នុង​ក្រុង​ Shenyang ខេត្ត​ Liaoning ភាគឦសាន​ប្រទេសចិន​ នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា ឆ្នាំ​២០១៥។

ក្មេង​ស្រី​ជាតិ​ស៊ីរី​រង​របួស​ម្នាក់​យំ​នៅ​ក្នុង​កន្លែង​ព្យាបាល​បណ្តោះ​អាសន្ន​មួយ​ ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​នៅ​តំបន់ Douma ភាគ​ខាង​កើត​នៃ​រដ្ឋធានី Damascus បន្ទាប់​ពី​ការវាយ​ប្រហារ​តាម​អាកាស​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ នៅ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៥។

ក្មេង​ប្រុស​ម្នាក់​ហែល​ទឹក​នៅ​ក្នុង​ទឹក​ជំនន់​ នៅ​ភូមិ​ Kyaut Ye នៅ​ក្បែរ​តំបន់​ទី​ប្រជុំ​ Hinthada ក្បែរ​តំបន់​​ដី​សណ្ត​ Irrawaddy Delta ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ 

កីឡាករ​អ៊ីតាលី ​Andrea​ Baldini​ ​(ស្តាំ)​ និង​កីឡាកររុស្ស៊ី​ Artur​ AKhmatkhuzin​ ​ក្នុង​អំទ្បុង​ពេល​ប្រកួត​​ដណ្តើម​យក​មេ​ដោយ​មាស​លើ​ការ​ប្រកួតគុណដាវបុរសថ្នាក់ពិភពលោក កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥។ 

រូបថត​នេះ​ទទួល​បាន​ពី​ក្រុមហ៊ុន​ Red Bull បង្ហាញ​ពី​ការ​លោត​មុជ​ទឹក​ពី​កំពស់​ ​២៧​ម៉ែត្រ​របស់​កីឡាករ​ជន​ជាតិ​ម៉ិច​ស៊ិក​ Jonathan Paredes ក្នុង​ចំណោត​​​​ទី​៥​នៃ​ព្រឹត្តិការណ៍​ Red Bull Cliff Diving World Series នាកោះ Islet Franco do Campo ក្នុង​តំបន់​ Azores ប្រទេស​ព័រទុយហ្គាល់។

កីឡាករ​ប្រណាំង​ឡាន​ Austin Dillon បើក​ឡាន​លេខ​៣ Bass Pro Shops Chevrolet ស្ថិត​នៅ​ក្នុង​ឧបទ្ទវហេតុ​មួយ​ នៅ​ក្នុង​ការប្រកួត​ពាន​ NASCAR​​ Sprint Cup Series នៅ​ក្នុង​ក្រុង​ Daytona Beach រដ្ឋ​ Florida សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី​៦​ ខែ​កក្កដា ឆ្នាំ​២០១៥។​  

កូនតោ​ដែល​ទើប​នឹង​កើត​អង្គុយ​នៅ​ក្បែរ​មេ​របស់​ពួក​វា​នៅ​ក្នុង​តំបន់​ Khutani ​នៅ​ក្នុង​​តំបន់​អភិរក្ស Junagadh ​​នៅ​ក្នុង​ទី​ក្រុងរ​ដ្ឋ​ ហ្គូដ្យារ៉ាត​ (Gujarat​ )​។​ (រូប​ភាព​ដោយឧទ្យាន​ជាតិ​ Gir ​និង​​អ្នក​អភិរក្ស​ព្រៃ Sandeep Kumar ជន​ជាតិ​ឥណ្ឌា)

ជន​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ទូក​ឯ​សមុទ្រ​ ប្រមូល​ទឹក​ភ្លៀង​នៅ​ឯ​ជំរុំ​ជន​ភៀសខ្លួន​បណ្ណោះ​អាសន្ន​មួយ​នៅ​ក្បែរ​តំបន់ Kanyin Chaung ខាង​ក្រៅ​សង្កាត់​ Maungdaw ភាគ​ខាង​ជើង​រដ្ឋ​ Rakhine ប្រទេស​មីយ៉ាន់ម៉ា​ នៅ​ថ្ងៃ​ទី​៤​ ខែ​មិថុនា​ ឆ្នាំ​២០១៥។​ ពួក​គេ​ត្រូវ​បាន​គេ​ឃើញ​អណ្តែត​នៅ​លើ​សមុទ្រ​ Andaman ក្នុង​ទូក​នេសាទ​ដែល​ផ្ទុក​មនុស្ស​លើស​ចំណុះ​មួយ។

ផ្ទះ​លើ​ទូក​មួយ​ចត​នៅ​ទឹក​រាក់​មួយ​កន្លែង​នៅ​ជ្រលង​មួយ​នៅ​ក្បែរ​អាង​ទឹក​ Lake Powell​ រដ្ឋ​ Arizona
សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា​ ឆ្នាំ​២០១៥។

បុរស​ម្នាក់​ប្រើ​ទូរស័ព្ទ​ដៃ​របស់​គាត់​ពេល​ជិះ​សត្វ​អូដ្ឋ​កាត់​ចរាចរណ៍​ដ៏​មមាញឹក​កណ្តាល​ក្រុង​គែរ​ (Cairo) ប្រទេស​អាហ្ស៊ីប​ នៅ​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០១៥។

តារា​ចម្រៀង​ Rihannaមក​ដល់​សារមន្ទីរ​ Metropolitan Museum of Art Costum Institiuteនៅ​ក្នុង​ពិធី​បើក​សម្ភោធ​ «China: Through the Looking Glass» នៅ​ក្នុង​សង្កាត់​ Manhattan ក្រុង​ញូវយ៉ក​ នៅ​ថ្ងៃ​ទី​៤​ ខែ​ឧសភា​ ឆ្នាំ​២០១៥។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កាយ​កំទេច​កំទី​ចេញ​ ខណៈ​ពេល​ពួក​គេ​ស្វែង​រក​ជន​រងគ្រោះ​ពី​ការរញ្ជួយ​ផែន​ដី​នៅ​តំបន់​ Bhaktapur ក្បែរ​ទីក្រុង​កដ្ឋមណ្ឌូ​ (Kathmandu) ប្រទេស​នេប៉ាល់ នៅ​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៥។ ការរញ្ជួយ​ផែនដី​កម្រិត​ ៧,៨រ៉ិចទ័រ​ បាន​អង្រួន​រដ្ឋធានី​និង​តំបន់​ Kathmandu Valley ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ ធ្វើ​ឲ្យ​មាន​ការខូចខាត​ធ្ងន់​ធ្ងរ​ដោយ​ផ្តួល​រំលំ​ជញ្ជាំង​ផ្ទះ​និង​អគារ​ជាច្រើន នេះ​បើ​តាម​ការឲ្យ​ដឹង​ពី​មន្រ្តី។ មាន​មនុស្ស​លើស​ពី​៩០០០​នាក់​បាន​ស្លាប់។

ទិដ្ឋភាព​ពី​តំបន់​ Puerto Varas ភាគ​ខាង​ត្បូង​ប្រទេស​ឈីលី​ បង្ហាញ​ពី​ផ្សែង​កំអែល​ភ្នំភ្លើង Calbuco ហោះ​ឡើង​ក្រាស់ នៅ​ថ្ងៃ​ទី​២៣​ ខែ​មេសា​ ឆ្នាំ​២០១៥។

ស្រ្តី​ម្នាក់​លំហែ​កាយ​នឹង​កម្តៅ​ថ្ងៃ​នៅ​លើ​ច្រាំង​ទន្លេ​ Yenisei ក្រោម​សីតុណ្ហភាព​ ១៣​ អង្សារ​ នៅ​ខណ្ឌ​ Taiga ខាង​ក្រៅ​ទីក្រុង​ Krasnoyarsk ប្រទេស​រុស្ស៊ី​ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៥។

អ្នក​កាន់​ទុក្ខ​តម្រង់​ជួរ​គ្នា​ដើម្បី​គោរព​សព​អតីត​នាយករដ្ឋ​មន្រ្តី​ Lee Kuan Yew នៅ​សភា​ ក្នុង​ប្រទេស​សិង្ហបុរី​ ថ្ងៃ​ទី​២៨ ខែ​មិនា​ ឆ្នាំ​២០១៥។​ លោក​ស្លាប់​នៅ​អាយុ​៩១​ឆ្នាំ កាល​ពី​ថ្ងៃទី​​២៣​ ខែមិនា។

ប៉ូលិស​វាយ​បាតុករ​ជា​និស្សិត​ម្នាក់​នៅ​ក្នុង​អំពើ​ហិង្សា​មួយ​ក្នុង​តំបន់​ Letpadan​ នៅ​ថ្ងៃ​ទី​១០​ ខែ​មិនា​ ឆ្នាំ​២០១៥។​ ប៉ូលិស​មីយ៉ាន់ម៉ា​បាន​វាយ​និស្សិត​នឹង​ដំបង​ ហើយ​ឃុំ​ខ្លួន​ពួក​គេ​ខ្លះ​ នៅពេល​ដែល​ប៉ូលិស​បាន​បំបែក​ហ្វូង​បាតុករ​ជាង​២០០នាក់ ដែល​បាន​ប្រឈម​នឹង​កង​កម្លាំង​សន្តិសុខ​អាស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ឃើញ​ព្រឹត្តិការណ៍​របស់​ Reuters ម្នាក់។​​ ក្រុម​និស្សិត​តវ៉ា​អំពី​សេចក្តី​ព្រាង​ច្បាប់​អប់រំ​ ដែល​ពួកគេ​និយាយ​ថា​រឹតត្បិត​ឯករាជ្យភាព​នៃ​ការសិក្សា។

រូប​ថត​ពី​លើ​អាកាស​បង្ហាញ​ពី​ មនុស្ស​​ជា​ច្រើន​ដើរ​ជា​និមិត្តរូប​ឆ្លង​កាត់​ស្ពាន​ Edmund Pettus Bride ក្នុង​ក្រុង Selma​ រដ្ឋ Alabama​ នៅ​ថ្ងៃ​ទី​៨​ ខែ​មិនា​ ឆ្នាំ​២០១៥ ដើម្បី​រំឭក​ខួប​ទី​៥០​នៃ​ថ្ងៃ​ Bloody Sunday ដែល​ជា​ថ្ងៃ​ដើរ​ក្បួន​ដើម្បី​បាន​សិទ្ធ​ស៊ីវិល​ ហើយ​បាតុករ​ទាំងនោះ​ត្រូវ​បាន​ប៉ូលិស​វាយ​និង​ប្រើ​ឧស្ម័ន​បញ្ចេញ​ទឹក​ភ្នែក​នៅ​លើ​ស្ពាន​នោះ។

លោក Arthur​ ឈរ​ជាមួយ​ឆ្កែ​របស់​លោក​ឈ្មោះ​ Cody នៅ​អំឡុង​ពេល​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បង្ហាញ​ Crufts Dog Show ក្នុង​ទីក្រុង​ Birmingham ផ្នែក​កណ្តាល​ប្រទេស​អង់គ្លេស​ នៅ​ថ្ងៃ​ទី​៥​ ខែ​មិនា​ ឆ្នាំ​២០១៥។

ការសម្តែង​លើ​អាកាស​ដោយ​យន្តហោះ​ នៅ​ឯ​ពិធី​ Australian International Airshow នៅ​មូលដ្ឋាន​អាកាស​ Avalon ក្នុង​ក្រុង​ Lara ភាគ​និរតី​នៃ​ទីក្រុង​ Melbourne ប្រទេស​អូស្រ្តាលី នៅ​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ប៉ូលិស​ម៉ាល់ឌីវ​ (Maldives) ព្យាយាម​រុញ​លោក​អតីត​ប្រធានាធិបតី​ Mohamed Nasheed ខណៈ​ពេល​លោក​មក​ដល់​តុលាការ​នៅ​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។​ តុលាការ​ក្នុង​ប្រទេស​ម៉ាល់ឌីវ​នឹង​សម្រេច​ថា​ តើ​ឲ្យ​អតីត​ប្រធានាធិបតី​នៅ​ក្រៅ​ឃុំ​ឬ​អត់ បន្ទាប់​ពី​មាន​ការចាប់​ខ្លួន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ ពី​បទ​ភេរវកម្ម។

ក្មេងៗ​ស្លៀក​សំលៀកបំពាក់​បុរាណ​ចិន​ សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ នៅ​ក្នុង​ទីក្រុង​ហុងកុង​ នៅ​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

កូន​សត្វ​បក្សី​មួយ​ក្បាល​លូក​ចូល​មាត់​មេ​វា​ដើម្បី​ស៊ី​ចំណី​ ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ Wakodahatchee Wetlands នៅ​ឯ​ឆ្នេរ Delray​ រដ្ឋ Florida​ សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ប៉ូលិស​អ៊ុយក្រែន​ម្នាក់​បោះ​ស្លាក​សញ្ញា​ទៅ​លើ​របង​មួយ​ដែល​កំពុង​ឆេះ​ ក្រោយ​អ្នក​ប្រយុទ្ធ​​កងវរសេនា​តូច​ស្ម័គ្រ​ចិត្ត​អ៊ុយក្រែន​ Aydar ​ដុត​សម្បក​កង់​ឡាន​នៅ​ក្លោង​ទ្វារ​ចូល​ក្រសួង​ការពារ​អ៊ុយក្រែន​ នៅ​ក្នុង​ទីក្រុង​គាវ នៅ​ថ្ងៃ​ទី​២​ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការរំសាយ​កង​វរសេនា​តូច​របស់​ពួក​គេ​។

អ្នក​ចូលរួម​ប្រកួត​ម្នាក់​គ្រវី​ក្បាល​ដើម្បី​ឲ្យ​ទឹក​ចេញ​ពី​ក្បាល​ នៅ​ក្នុង​ការប្រកួត​បុរស​ខ្លាំង​នៅ​ក្នុង​ភូមិ​ Perton នៅ​ភាគ​កណ្តាល​ប្រទេស​អង់គ្លេស​ នៅ​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

លោក​ Dexter Newcomb ចាប់​ផ្តើម​សម្អាត​ផ្ទះ​របស់​លោក​នៅ​ក្នុង​ក្រុង​ Scituate រដ្ឋ​ Massachusetts នៅ​ថ្ងៃ​ទី​២៨ ខែ​មករា​ ឆ្នាំ​២០១៥ បន្ទាប់​ពី​ព្យុះ​ទឹក​កក​​បាន​ធ្វើ​ឲ្យ​តំបន់​របស់​លោក​គ្រប​ដណ្តប់​ទៅ​ដោយ​ទឹក​​កក​​ និង​ខ្សាច់។

ស្រ្តី​កុម្ម៉ង់ដូ​កង​កម្លាំង​សន្តិសុខ​​ព្រំដែន​ប្រទេស​ឥណ្ឌា​ម្នាក់ រត់​ចេញ​ពី​ផ្សែង​ក្រាស់​មួយ​ នៅ​ក្នុង​សមយុទ្ធ​មួយ​នៅ​ឯ​បន្ទាយ​ហ្វឹកហាត់​ Kharkan នៅ​ទីក្រុង​ Hoshiarpur ចម្ងាយ​៦០​គីឡូម៉ែត្រ​ពី​ទីក្រុង​ Jalandhar នៅ​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៥។

អ្នក​ដើរ​ក្បួន​បាន​លើ​ផ្ទាំង​រូប​ផ្គុំ​គ្នា​ជា​ភ្នែក​របស់​លោក​ Stephane Charbonnier ជា​​និពន្ធ​នាយក​នៃ​​កាសែត​ Charlie Hebdo ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​បារាំង​រាប់​រយ​នាក់​ចូល​រួម​ក្នុង​ការដើរ​ក្បួន​សាមគ្គីភាព​ នៅ​លើ​ផ្លូវ​ជាច្រើន​ក្នុង​ទីក្រុង​ប៉ារីស​ នៅ​ថ្ងៃ​ទី​១១​ ខែ​មករា​ ឆ្នាំ​២០១៥។ ការ​ដើរ​ក្បួន​របស់​ប្រជាពលរដ្ឋ​បារាំង​នេះ​ក៏​ត្រូវ​បាន​ចូល​រួម​ដោយ​មេដឹកនាំ​បរទេស​រាប់​សិប​នាក់​ នៅ​ក្នុង​ការគោរព​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​​ការបាញ់​ប្រហារ​នៅ​ក្នុង​ការិយាល័យ​​កាសែត​ចេញ​ផ្សាយ​ប្រចាំ​សប្តាហ៍ Charlie Hebdo ការ​ស្លាប់​របស់​ប៉ូលិស​ស្រី​នៅ​តំបន់​​ Montrouge និង​ការចាប់​ចំណាប់​ខ្មាំង​នៅ​ឯ​ហាង​លក់​គ្រឿង​ទេស​អាហារ​ជ្វីព​ នៅ​តំបន់​ Porte de Vincennes​ ។

នៅ​ក្នុង​រូប​ភាព​មួយ​នៅ​ក្នុង​​វីដេអូ​នៅ​ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​២០១៥ ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Al-Youm al-Saabi បង្ហាញ​ពី​រូប​ប៉ូលិស​អេហ្ស៊ីប​ម្នាក់​បាន​ប៉ើង​​ឡើង​ ខណៈ​ពេល​ដែល​លោក​ព្យាយាម​ដោះ​គ្រាប់​បែក​មួយ​នៅ​ខាង​ក្រៅ​ប៉ុស្តិ៍​យាម​មួយ​នៅ​ក្នុង​ទីក្រុង​គែរ (Cairo)។ ប៉ូលិស​រូប​នោះ​បាន​ស្លាប់ ហើយ​ក្រុម​ជ្រុល​និយម​ជីហាត (jihadist) បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស។ មាន​បុគ្គលិក​បី​នាក់​ក៏​ត្រូវ​បាន​រង​របួស​​នៅ​ពេល​គ្រាប់​បែក​ដែល​លាក់​នៅ​ក្នុង​ផើង​ផ្កា​ បាន​ផ្ទុះ​នៅ​ក្បែរ​ស្ថានីយ​ប៉ូលិស​នៅ​លើ​ផ្លូវ​ Al-Harram។

ជន​ជាតិ​ន័រវែស​ម្នាក់​ឈ្មោះ​ Anders Jacobsen សំកាំង​នៅ​កណ្តាល​អាកាស​ ខណៈ​ពេល​លោត​សាកល្បង​នៅ​ដំណាក់កាល​ទី​៣​នៃ​ការប្រកួត​ជិះ​ស្គី​ពី​លើ​កំពូល​ភ្នំ​ចំនួន​៤​ នៅ​ទីក្រុង​ Innsbruck ​ប្រទេស​អូទ្រីស​ នៅ​ថ្ងៃ​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១៥។​ 

មនុស្ស​ម្នា​អង្គុយ​នៅ​ក្បែរ​រថយន្ត​​ដឹក​ទំនិញ​លើស​ចំណុះ​មួយ​ នៅ​ជំរំ​ Madama ក្បែរ​ព្រំដែន​ជាប់​ប្រទេស​លីប៊ី នៅ​ថ្ងៃ​ទី​១​ ខែ​មករា​ ឆ្នាំ​២០១៥។