តារា​បាល់ទាត់​ជើង​ចាស់​ប្រេស៊ីល​លោក Pelé ទទួល​មរណភាព​នៅ​អាយុ ៨២​ ឆ្នាំ

Your browser doesn’t support HTML5

តារា​បាល់ទាត់​ជើង​ចាស់​ប្រេស៊ីល​លោក Pelé បាន​ស្លាប់​នៅ​អាយុ ៨២ ​ឆ្នាំ បន្ទាប់​ពី​លោក​បាន​​តស៊ូ​ប្រយុទ្ធ​នឹង​ជំងឺ​មហារីក និង​បញ្ហា​បេះដូង​កាល​ពី​ឆ្នាំ​មុន។ នៅ​ក្នុង​អាជីព​បាល់ទាត់​ដ៏​អស្ចារ្យ​របស់​លោក លោកជា​បុរស​ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើសរើស​ជាតិ​​ប្រេស៊ីល​ឲ្យ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ចំនួន​បី​លើក​ ដែល​ជា​រឿង​មិន​ធ្លាប់​មាន​ពី​មុន​មក។ លោកបាន​ក្លាយ​ជា​កីឡាករ​ដ៏​ឆ្នើម​ម្នាក់ក្នុង​ចំណោមកីឡាករដ៏ល្អបំផុត​មួយ​ ក្នុង​វិស័យ​កីឡា​បាល់ទាត់។ លោក Robert Raffaele ជូនសេចក្តីរាយការណ៍​បន្ថែម​អំពី​ជីវិត​​តារា​បាល់ទាត់​និមិត្តរូប​​ជា​អន្តរជាតិ​រូប​នេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕