ជម្រើសរបស់លោក Trump រឿងចៅក្រមតុលាការកំពូលនាំឲ្យមានការខ្វែងគំនិតគ្នា

Your browser doesn’t support HTML5

ខណៈដែលនៅសល់តែរយៈពេលជាង ៣០ ថ្ងៃទៀតប៉ុណ្ណោះមុននឹងថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឈានមកដល់ គេឃើញមានការទាស់ទែងគំនិតគ្នាចំពោះជម្រើសរបស់លោកប្រធានាធិបតី Donald Trump ដែលតែងតាំងចៅក្រម Amy Coney Barrett សម្រាប់តំណែងជាចៅក្រមតុលាការកំពូលរបស់សហរដ្ឋអាមេរិក។ លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានអំពាវនាវដល់សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមិនឲ្យអនុម័តលើបេក្ខភាពរបស់អ្នកស្រី Barrett នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្ងៃទី ៣ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋអាមេរិកដែលជាម្ចាស់ឆ្នោតអាចរួមចំណែកដល់ការតែងតាំងនេះបាន។ ប៉ុន្តែមេដឹកនាំសំខាន់ៗខាងគណបក្សសាធារណរដ្ឋមិនយល់ដូច្នេះទេ។ អ្នកស្រី Michelle Quinn នៃ VOA រាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕