អ្នកថតរូបដ៏ឆ្នើមម្នាក់ផ្ដិតយកក្ដីសង្ឃឹមនិងបំណងប្រាថ្នារបស់សិស្សវិទ្យាល័យក្នុងគ្រាវិបត្តិកូវីដ
Your browser doesn’t support HTML5
រោគរាតត្បាតកូវីដ១៩បានធ្វើឲ្យប៉ះពាល់ដល់សិស្សានុសិស្ស ជាពិសេសគឺសិស្សទើបរៀនចប់វិទ្យាល័យ ដែលមិនអាចអបអរសាទរការបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិរបស់ពួកគេបាន តាមរយៈការប្រារព្ធពិធីរាំរែក កម្មវិធីជប់លៀង និងពិធីចែកសញ្ញាបត្រ។ ដើម្បីបង្កើតបរិយាកាសឲ្យរីករាយឡើងវិញ លោក Matt Mendelsohn ដែលជាអ្នកថតរូបឈ្នះពានរង្វាន់ម្នាក់ បានស្ម័គ្រចិត្តថតរូបឲ្យសិស្សវិទ្យាល័យ Yorktown High school នៅក្នុងក្រុង Arlington រដ្ឋ Virginia ចំនួន ៥០០ នាក់ ម្នាក់ម្ដងៗ។ រូបថតនីមួយៗបង្ហាញពីទេពកោសល្យ ក្ដីសង្ឃឹម និងបំណងប្រាថ្នារបស់សិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សា។ អ្នកស្រី Penelope Poulou នៃវីអូអេ រាយការណ៍រឿងនេះ។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល។