ការធ្លាក់ចុះគុណតម្លៃរបស់អោងសានស៊ូជីត្រូវបានឃើញច្បាស់នៅក្រុងឡាអេ
Your browser doesn’t support HTML5
អ្នកស្រី អោងសាន ស៊ូជី បានថ្លែងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេក្នុងនាមជាប្រធានក្រុមប្រឹក្សារដ្ឋាភិបាលនៃប្រទេសភូមា កាលពីសប្តាហ៍មុន។ អតីតអ្នកគាំទ្រអ្នកស្រីជាច្រើនមានភាពស្រងាកចិត្តនៅពេលដែលម្ចាស់ពានរង្វាន់សន្តិភាពណូបែលរូបនេះ បដិសេធការចោទប្រកាន់ដែលថា យោធាមីយ៉ាន់ម៉ាបានធ្វើអំពើឃោរឃៅប្រឆាំងនឹងប្រជាជនម៉ូស្លីមរ៉ូហ៊ីងយ៉ា។ ក្រុមមេធាវីអយ្យការ និយាយថា សកម្មភាពរបស់ពួកគេពាក់ព័ន្ធនឹង អំពើប្រល័យពូជសាសន៍ ហើយអ្នករិះគន់របស់អ្នកស្រី អោងសាន ស៊ូជី ជាច្រើននិយាយថា អ្នកស្រីទទួលខុសត្រូវខ្លះដែរចំពោះការបន្តធ្វើទុក្ខបុកម្នេញ លើក្រុមជនជាតិភាគតិចម៉ូស្លីម ដែលបានភៀសខ្លួនចេញពីប្រទេសប្រមាណ ៧៥ម៉ឺននាក់រួចហើយ។ លោក Henry Ridgwell នៃ VOA រាយការណ៍ពីទីក្រុងឡុងដ៍។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖