រូបភាពជុំវិញពិភពលោក ០៩ សីហា ២០១៩
ក្មេងប្រុសម្នាក់កាន់គោកក្រដាសដើម្បីជាការចងចាំដល់ជនរងគ្រោះនៃការទម្លាក់គ្រាប់បែកអាតូមិច កាលពីឆ្នាំ ១៩៤៥។ នេះជាខួបលើកទី៧៤ហើយ នៃការទម្លាក់គ្រាប់បែកនៅទីក្រុងណាកាសាគី ស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុន។
រូបសំណាកលោក Sir Stamford Raffles ដែលគេដាក់តាំងនៅប្រទេសសិង្ហបុរី។ មនុស្សម្នាកំពុងមើលការបាញ់កាំជ្រួចនៅថ្ងៃខួបទី៥៤ នៃទិវាជាតិសិង្ហបុរី។
ក្រុមនាវិកនៃនាវាជួយសង្គ្រោះ Ocean Viking ដែលដឹកនាំដោយអង្គការបារាំងឈ្មោះ SOS Mediterranee and Medecins sans Frontieres (MSF) កំពុងជួយក្មេងម្នាក់ឡើងជិះទូកសង្គ្រោះតូចៗ ក្នុងពេលដែលអង្គការនេះបានចូលទៅជួយសង្គ្រោះលើកដំបូងនៅក្នុងសមុទ្រមេឌីទែរ៉ានេ។
នាវាមួយគ្រឿងបើកកាត់រោងចក្រគីមីធំមួយរបស់អាល្លឺម៉ង់ គឺរោងចក្រ Bayer AG នៅទីក្រុង Leverkusen ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះប្រឈមមុខជាមួយនឹងបណ្ដឹងចំនួន១៨,៤០០ របស់ក្រុមហ៊ុន Monsanto ដោយសារការប្រើប្រាស់សារធាតុ glyphosate ក្នុងថ្នាំសម្លាប់រុក្ខជាតិតូចៗ ឈ្មោះថា Roundup មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ក្មេងស្រីម្នាក់ឲ្យចំណីក្ងាននៅមាត់ទន្លេ Danube ក្នុងទីក្រុងបែលក្រាដ ប្រទេសស៊ែប៊ី។
រលកសមុទ្របោកបក់លើអាគារនៅទីក្រុង Taizhou ស្ថិតនៅខេត្ត Zhejiang ប្រទេសចិន។ អាជ្ញាធរចិនបានចេញការព្រមានដល់ពលរដ្ឋរបស់ខ្លួនអំពីព្យុះកំណាចមួយឈ្មោះថា Lekima ដែលរំពឹងថានឹងវាយប្រហារភាគខាងកើតនៃខេត្តនេះ នៅថ្ងៃទី១០ សីហា។
ក្រុមអ្នកហែក្បួនធម្មយាត្រានៅជិតភ្នំ al-Safa នៃវិហារ Grand Mosque ក្នុងពេលមានធម្មយាត្រាក្នុងពិធី Hajj នៅទីក្រុងពិសិដ្ឋ Mecca របស់អ្នកកាន់សាសនាឥស្លាម ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
អ្នកបើកទុកទុកកំពុងងាកទៅមើលសត្វពពែមួយក្បាលដែលចងដាក់នៅខាងក្រោយទុកទុករបស់ខ្លួន ដែលពពែនេះត្រូវបានបុរសម្នាក់ទិញពីទីផ្សារ មុនពេលមកដល់នៃពិធី Eid al-Adha របស់អ្នកកាន់សាសនាឥស្លាម នៅជាយក្រុង Chennai ប្រទេសឥណ្ឌា។
អ្នកមកចូលរួមការតាំងពិព័រណ៍កំពុងដើរក្បែររហាត់ នៅពេលដែលភ្លៀងចាប់ផ្ដើមធ្លាក់នៅឯពិធីតាំងពិព័រណ៍ Iowa State Fair កាលពីថ្ងៃទី៨ សីហា ក្នុងទីក្រុង Des Moines។ បេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋគ្រោងនឹងថ្លែងសុន្ទរកថានៅឯពិធីតាំងពិព័រណ៍នេះ។
កូនសត្វខ្លាឃ្មុំផែនដាទើបនឹងកើតមួយគូ ស្ថិតនៅក្នុងទ្រុង នៅក្នុងសួនសត្វ Pairi Daiza ដែលជាសួនសត្វនិងសួនដើមឈើ នៅទីក្រុង Brugelette ប្រទេសប៊ែលហ្ស៊ិក។