រូបភាពជុំវិញពិភពលោក ០៩ សីហា ២០១៧
អ្នកហែលទឹកម្នាក់មកពីកងនាវា បានរត់ចូលក្នុងអាគារ ក្នុងពេលតាំងពិព័រណ៍យោធា ដើម្បីប្រារពទិវាជាតិទី៥២ របស់ប្រទេសសិង្ហបុរី នៅឆកសមុទ្រ Marina ប្រទេសសិង្ហបុរី។
ស្ត្រីម្នាក់កំពុងរង់ចាំសាច់ញាតិនៅលើដីជិតសាកសពបុរសម្នាក់ដែលគេបាញ់សម្លាប់ចំក្បាល។ ក្រុមមនុស្សដែលចោមរោមមើលនិយាយថា បុរសនេះបានស្លាប់ដោយសារការបាញ់ប្រហាររបស់ប៉ូលិស នៅក្នុងសំណង់អនាធិបតេយ្យ Mathare ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
Rev. Al Sharpton, center, whose National Action Network organized the "Commitment March: Get Your Knee Off Our Necks" protest against racism and police brutality, arrives at the Lincoln Memorial in Washington, D.C.
អ្នកមុជទឹកម្នាក់រុំព័ទ្ធដោយត្រី នៅតំបន់ Devil's Grotto ជិតទីក្រុង George Town កោះ Cayman។
ប្រធានាធិបតីបារាំង Emmanuel Macron ថតរូបសែលហ្វីជាមួយបុគ្គលិកពេទ្យ ខណៈដែលលោកទៅទស្សនាមន្ទីរពេទ្យកុមារ Robert-Debre ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
ស្ត្រីម្នាក់ស្ថិតក្នុងពន្លឺនៅក្នុងការរៀបចំវត្ថុសិល្បៈមួយដែលមានឈ្មោះថា «បន្ទប់គ្មានទីបញ្ចប់» ដែលដាក់តាំងនៅក្នុងការតាំងពិព័រណ៍មួយឈ្មោថា «អនាគតនៃថ្ងៃនេះ» នៅសារមន្ទីរ «Today Art» ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
ប៉ូលិសឆ័ត្រយោងចិនកំពុងស្វែងរកអ្នកបាត់ខ្លួន ក្រោយមានគ្រោះរញ្ជួយដីនៅស្រុក Jiuzhaigou ក្នុងតំបន់ Ngawa នៃខេត្ត Sichuan ប្រទេសចិន។
កូនស្វាដែលមានអាយុ១សប្តាហ៍កំពុងឱបមេរបស់វា នៅក្នុងសួនសត្វ Planckendael ក្នុងក្រុង Mechelen ប្រទេសប៊ែលហ្ស៊ិក។
សកម្មជនម្នាក់ដែលមានបិទសញ្ញានៅលើមាត់ កំពុងការពារតំបន់អភិរក្ស TIPNIS និងតវ៉ាប្រឆាំងនឹងគម្រោងស្នើសុំរបស់រដ្ឋាភិបាលដែលគ្រោងធ្វើមោឃភាពច្បាប់ដែលការពារតំបន់អភិរក្សនេះ នៅទីក្រុងឡាប៉ាស ប្រទសបូលីវី។
គំនរចំបើងដែលគេប្រមូលនៅវាលស្រែក្បែរទីក្រុង Frankfurt ក្នុងប្រទេសអាល្លឺម៉ង់។