រូបភាព​ជុំវិញ​ពិភពលោក ៩ សីហា ២០១៦

ក្រុម​មនុស្ស​ដើរ​ក្បួន​នៅ​ខាង​ក្នុង​ស្តាត​ជាតិ​ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

សកម្មជន Irom Sharmila ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​វិញ​បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ក្នុង​ក្រុង Imphal ប្រទេស​ឥណ្ឌា។ សកម្មជន​វ័យ​៤៤ឆ្នាំ​រូប​នេះ​បាន​ធ្វើ​កូដកម្ម​ដោយ​បង្អត់​អាហារ​អស់​រយៈពេល​ជិត​១៦ឆ្នាំ។ នាង​តវ៉ា​ប្រឆាំង​នឹង​ភាព​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ដោយ​យោធា​ឥណ្ឌា។

កីឡាការនី Joana Palacios របស់​អាហ្សង់ទីន​ប្រកួត​នៅ​ក្នុង​ការ​លើក​ដុំ​ដែក​ទម្ងន់​៦៣គីឡូក្រាម​ផ្នែក​នារី ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក Rio 2016 នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

បាតុករ​ប៉ាឡេស្ទីន​ម្នាក់​អង្គុយ​នៅ​ពី​មុខ​កងកម្លាំង​សន្តិសុខ​ជាតិ​ក្នុង​ពេល​បាតុកម្ម​មួយ​ដើម្បី​គាំទ្រ​អ្នក​ទោស​ប៉ាឡេស្ទីន​ដែល​ធ្វើ​កូដកម្ម​បង្អត់​អាហារ​នៅ​ក្នុង​ពន្ធនាគារ​អ៊ីស្រាអែល​នៅ​ក្រុង Ramallah។

កីឡាករ Sam Griffiths របស់​ប្រទេស​អូស្រ្តាលី​ប្រកួត​ជិះ​សេះ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​២០១៦ នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។

អ្នក​ធ្វើ​ដំណើរ​តម្រ់ង​ជួរ​នៅ​កន្លែង​ត្រួតពិនិត្យ​ចូល​ព្រលាន​យន្ត​ហោះ Delta Air Lines នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ Narita ភាគ​ខាង​កើត​នៃ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។ មនុស្ស​ជាង​១.០០០នាក់​ចំណាយ​ពេល​១យប់​នៅ​ព្រលាន​យន្តហោះ​នោះ​ ដោយ​សារ​តែ​បញ្ហា​កុំព្យូទ័រ ដែល​ផ្អាក​ដំណើរការ​របស់​ជើង​ហោះហើរ Delta Air Lines នៅ​ទូទាំង​ពិភពលោក។

មនុស្សម្នា​លេង​ទឹក​នៅ​កន្លែង​ទឹក​ធ្លាក់​ក្នុង​ទិវា​ភេទ​ទី​៣​អន្តរជាតិ «Circuit» នៅ​ក្នុង​ភូមិ Vilassar de Dalt ប្រទេស​អេស្ប៉ាញ។

ក្មេង​ស្រីៗ​ដែល​ស្លៀកពាក់​តាម​បែប​ប្រពៃណី​រាំ​ នៅ​ពេល​ពួកគេ​ប្រារព្ធ​ពិធី «Teej» ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​ពិសិដ្ឋ​ Shravan ក្នុង​សាសនា​ហិណ្ឌូ (កក្កដា ដល់​សីហា) និង​ស្វាគមន៍​ការ​មក​ដល់​នៃ​​ខ្យល់​មូសុង​នៅ​ក្រុង Chandigarh ប្រទេស​ឥណ្ឌា។

សត្វ​អូទ្រីស​ត្រូវ​បាន​គេ​បំពាក់​ស្រោម​មុខ​ នៅ​ពេល​ពួកវា​ត្រូវ​បាន​គេ​ដឹក​តាម​ឡាន​ធុន​ធ្ងន់​ដើម្បី​ផ្លាស់​ប្តូរ​ទីតាំង​នៅ​ក្នុង​ក្រុង Zhengzhou ខេត្ត Henan ប្រទេស​ចិន កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។

កីឡាការនី Marta Menegatti (រូប​ឆ្វេង) របស់​អ៊ីតាលី លោត​ចាប់​បាល់ ក្នុង​ពេល​ប្រកួត​បាល់​ទះ​នៅ​លើ​ឆ្នេរ​ផ្នែក​នារី រវាង​អ៊ីតាលី និង​អេហ្ស៊ីប នៅ​ឆ្នេរ Volley Arena នៅ​ក្នុង​ក្រុង Rio de Janeiro។