រូបភាព​ជុំវិញ​ពិភព​លោក ០៨ សីហា ២០១៩

កង​កម្លាំង​ពិសេស​របស់​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​បិទ​ផ្លូវ​ក្នុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​រវាង​អ្នក​គាំទ្រ​ និង​មន្ត្រី​អនុវត្ត​ច្បាប់​ នៅ​ជិត​និវេសដ្ឋាន​របស់​អតីត​ប្រធានា​ធិបតី នៅ​ភូមិ Koy-Tash ប្រមាណ​២០​គ.ម ពី​រដ្ឋ​ធានី​ប៊ីស្កេក។

អ្នក​ធ្វើ​ការ​ម្នាក់​កំពុង​បាញ់​ជាតិ​ស្អិត​នៅ​លើ​ដី​ ដើ​ម្បី​ស្រូប​យក​ជាតិ​សំណ​ ក្នុង​ពេល​បន្សុទ្ធ​នៅ​សាលា​ Saint Benoit នៅជិត​ប្រាសាទ Notre-Dame ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។

ភ្នំ​ភ្លើង Villarrica ត្រូវ​បាន​គេ​ឃើញ​នៅពេល​យប់មើល​ពី​ទីក្រុង Pucon ប្រទេស​ឈីលី។

នាង Tammy Williams (ឆ្វេង) កាន់​រូប​ថតកូន​ប្រុស​របស់​នាង​ឈ្មោះ Trevor Irby អាយុ ២៥​ឆ្នាំ នៅ​ខណៈ​ពេល​ដែល​ប្ដី​របស់​នាង​ឈ្មោះ Will ចាក​ចេញ​ពី​ពិធី​ដង្ហែសព​ នៅ​ក្រុង Romulus នៃទីក្រុង​ញូវយ៉ក។ Irby និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា នៅ​ពេល​ឈ្មោះ Santino William Legan បាន​លោត​ចូល​តាម​របង ហើយ​បាញ់​ប្រហារ​ទៅ​លើ​ពិធី​ Gilroy Garlic Festival ដ៏​ល្បី​ល្បាញ ដោយ​ប្រើ​ប្រាស់​កាំភ្លើង​ AK-47 ផលិត​នៅ​ប្រទេស​រូម៉ានី។

ម្ចាស់​ក្សត្រី Charlotte នៃ​ចក្រភព​អង់គ្លេស​បញ្ចេញ​អណ្ដាត​នៅ​ក្បែ​ម្ដាយ​របស់​នាង Charlotte នៅ​មុន​ពេល​ពិធី​បង្ហាញ​មួយ​បន្ទាប់​ពី​ពិធី King's Cup Regatta នៅ​កោះ Isle of Wight។

ក្មេង​ប្រុស​ម្នាក់​ដឹក​ចៀម​នៅ​ឯ​ជំរំ Atmah នៅ​ខេត្ត​ Idlib ប្រទេស​ស៊ីរី។

ផ្ទះ​លិច​ទឹក​ក្នុង​ពេល​មាន​ទឹក​ជំនន់​នៅ​ក្រុង Shwegyin តំបន់ Bago ប្រទេស​មីយ៉ាន់ម៉ា។ ទឹក​ជំនន់​ដោយ​សារ​ភ្លៀង​មូសុង​វស្សា​នៅ​ទូ​ទាំង​ប្រទេស​ បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ចាក​ចេញ​ពី​ទីលំនៅ​របស់​ពួក​គេ​ក្នុង​ប៉ុន្មាន​សប្ដា៍​កន្លង​ទៅ​។

Alvaro Beltran ជន​ជាតិ​ម៉ិកស៊ិក ដេក​នៅលើ​ទីលាន​បន្ទាប់​ពី​បំបែក​កញ្ចក់​នៅ​ទីលាន​ប្រកួត​កូន​បាល់​ ក្នុង​ការ​ប្រកួត​យក​មេដាយ​មាស ជាមួយ​កីឡាករ Rodrigo Montoya ដែល​ជា​ជន​ជាតិ​ម៉ិកស៊ិក​ ដូច​គ្នា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា Pan America នៅ​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ។

ស្ត្រី​២​នាក់​កំពុង​ដឹក​កូន​គោ​ នៅ​ពេល​ដែល​មនុស្ស​ម្នា​ផ្សេង​ទៀត​កំពុង​រៀប​ចំ​សម្រាប់​ការ​តាំង​បង្ហាញ​នៅទីក្រុង Des Moines រដ្ឋ Iowa។

បាឡុង​ដែល​គេ​ធ្វើ​រូប​រាង​ដូច​ក្បាល​នៃតួអង្គ Darth Vader ក្នុង​រឿង «សង្គ្រាម​ផ្កាយ» ត្រូវ​បាន​គេ​ឃើញ​បង្ហោះ​នៅ​ក្នុង​ពិធី​បង្ហោះ​បាឡុង Bristol ក្នុង​ទីក្រុង​ Bristol ចក្រភព​អង់គ្លេស។

ម​នុស្ស​កំពុង​ថត​រូប​នៅ​ពេល​សមាជិក​ក្រុមចម្រៀង Beatles ដើរ​នៅ​លើ​ផ្លូវ​សម្រាប់​ថ្មើរជើង​ឆ្លង​កាត់ នៅ​ផ្លូវ Abbey ក្នុង​ទីក្រុង​ឡុងដ៍ ដើម្បី​ប្រារព្ធ​ខួប​ទី​៥០ នៃ​ថ្ងៃ​ដែល​ក្រុម​ចម្រៀង Beatles ត្រូវ​បាន​គេ​ថត​នៅ​ទី​នោះ។

Baran Hadizadeh ដែល​ជា​អ្នក​ជិះ​ម៉ូតូ​ស្ត្រី កំពុង​ស្ថិត​នៅ​លើ​ម៉ូតូ​របស់​នាង នៅ​ខាង​ក្រៅទីក្រុង​តេហេរ៉ង់។

នាវា​សាលា​យោធា​ជើង​ទឹក​កូឡុំប៊ី ឈ្មោះ​ថា Gloria បាន​មក​ដល់​ផែ នៅ​ទីក្រុង Warnemuende​ នៅ​ជិត​ក្រុង Rostock​ ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អាល្លឺម៉ង់។

វាគ្មិន​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ Fox ដែល​មាន​ឈ្មោះ​ថា BH90210 ក្នុងពេលមាន​ការ​រៀប​ចំ​កម្មវិធី​ដំណើរ​កម្សាន្ត​របស់​​ Television Critics Association Press នៅទីក្រុង Beverly Hills រដ្ឋ​កាលីហ្វ័រញ៉ា។