រូបភាព​ជុំវិញ​ពិភពលោក​ ០៨ សីហា ២០១៧

ផ្សែង​កម្សួល​ចេញ​បន្ទាប់ពី​មាន​ការវាយប្រហារ​តាម​អាកាស​នៅ​តំបន់​កាន់កាប់ដោយ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ Daraa ប្រទេស​ស៊ីរី។
 

អ្នកទោស​កេនយ៉ា​រង់ចាំ​បោះឆ្នោត​នៅ​ក្នុង​ទីក្រុង ​Kisumu នៅ​បឹង ​Lake Victoria។ នេះគឺ​ជា​លើក​ដំបូង​ដែល​អ្នកទោស​ក្នុង​ប្រទេស​កេនយ៉ា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត។ អ្នក​ទោស​អាច​បោះ​ឆ្នោត​បាន​ចំពោះ​តែ​បេក្ខជន​ប្រធានាធិបតី​ប៉ុណ្ណោះ។ ប្រជាជន​កេនយ៉ា​បាន​ចាប់ផ្តើម​បោះឆ្នោត​ក្នុង​ការបោះ​ឆ្នោត​ទូទៅ ដែល​លទ្ធផល​ប្រកៀកប្រកិត​គ្នា​​ពិបាកនឹង​ព្យាករ​​រវាង​លោក Uhuru Kenyatta ដែល​កំពុង​កាន់តំណែង​និង​គូប្រជែង​របស់​លោក​នោះគឺ Raila Odinga បង្ក​ឲ្យ​មាន​ការភ័យ​ខ្លាច​ចំពោះ​ហិង្សា​ដែល​នឹង​កើត​មាន​ក្នុង​សេដ្ឋកិច្ច​ដ៏ធំ​បំផុត​របស់​អាហ្រ្វិក​ភាគ​កើត។​​​

ប្រជាជន​កំពុង​ហាត់​ក្បាច់តៃជី​ក្នុង​ទិវាលំហាត់ប្រាណ​ជាតិ​នៅ​ស្រុង​ Rongan ភាគ​និរតី​នៃ​ខេត្ត Guizhou ប្រទេស​ចិន។​​​

មនុស្ស​ម្នា​កំពុង​មើល​ព្រះចន្ទ​ពេញ​រង់​អំឡុង​ពេល​មាន​ចន្ទគ្រាស​ពី​លើ​ភ្នំ​មួយ​ក្នុង​សួន​កម្សាន្ត Tio Pio ទីក្រុង​ Madrid ប្រទេស​អេស្ប៉ាញ​កាល​ពី​ថ្ងៃទី​០៧ សីហា​ ២០១៧។​​

ពន្លឺភ្លើង​ពី​ពិព័រណ៍​កម្សាន្ត​ឆ្លុះ​ទៅ​ក្នុង​បឹង​តូច​មួយនៅ​សួន Olympia​ ទីក្រុង​ Munich ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃទី​០៧ សីហា ២០១៧។​​

ស្រ្តី​ម្នាក់​ដើរ​កាត់​មុខ​ក្រុម​យោធា​មួយ​ អំឡុងក្បួន​​របស់យោធា​ស៊ីវិល​មួយ​ដើម្បី​រំឮក​ខួប​ទី​១៩២​របស់​កងកម្លាំង​ប្រដាប់អាវុធបូលីវី​ក្នុងទីក្រុង​ ​Achacachi កាល​ពី​ថ្ងៃទី​០៧ សីហា ២០១៧។​​​​

រថក្រោះ A T-72 បើក​កាត់​ផ្លូវ​របស់​ការ​ប្រកួត​រងក្រោះ Tank Biathlon ដែល​ជាផ្នែក​នៃ​កីឡា​របស់​កងទ័ព​អន្តរជាតិ​ឆ្នាំ​២០១៧ នៅភូមិ​ Alabino ខាងក្រៅ​ទីក្រុង​ Moscow ប្រទេស​រុស្ស៊ី។​​​​

អ្នក​ដាំ​ផ្កា​កំពុង​សែង​ផ្កាដែល​ខ្លួន​បាន​តុបតែង​ក្នុង​ក្បួន​ដង្ហែ​ផ្កា​ប្រចាំ​ឆ្នាំ​ក្នុង​ទីក្រុង Medellin ប្រទេស​កូឡុំប៊ី​កាលពី​ថ្ងៃទី​០៧ សីហា ២០១៧។​

ស្រ្តី​ពីរនាក់​ដើរ​កាត់​រូប​របស់​អតីត​ប្រធានាធិបតី​ប្រទេស​វ៉េណេស៊ុយអេឡា​លោក Hugo Chavez ក្នុង​រដ្ឋធានី​ការ៉ាកាស​កាល​ពី​ថ្ងៃទី​០៧ សីហា ២០១៧៕​