រូបភាពជុំវិញពិភពលោក ០៧ សីហា ២០២០
ក្មេងប្រុសម្នាក់ និងស្ត្រីម្នាក់ដែលស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានដាក់ចូលទៅក្នុងរណ្ដៅ ក្នុងពិធីបុណ្យសពនៅកន្លែងកប់សាកសពនៅទីក្រុងដែលី ប្រទេសឥណ្ឌា។
ទិដ្ឋភាពបង្ហាញពីទីក្រុងសេអ៊ូលនៅពេលថ្ងៃលិច ដោយមើលពីកំពូលនៃប៉ម Lotte World Tower នៅសាធារណរដ្ឋកូរ៉េ។
ប៉ូលិសអាហ្វ្រិកខាងត្បូងម្នាក់ចាប់បាតុករម្នាក់ក្នុងពេលពួកគេប្រមូលផ្ដុំធ្វើបាតុកម្មប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាលស៊ីមបាវ៉េ ការរឹតត្បិតសេរីភាពសារព័ត៌មាន និងការធ្លាក់ចុះនៃសេដ្ឋកិច្ច នៅខាងក្រៅស្ថានទូតស៊ីមបាវ៉េ នៅទីក្រុងប្រតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង។
កីឡាករ Asad Shafiq នៃប្រទេសប៉ាគីស្ថាន (ឆ្វេង) លោតទៅចាប់បាល់ដែលវាយដោយកីឡាករ Dominic Bess នៃប្រទេសអង់គ្លេស (កណ្ដាល) ក្នុងថ្ងៃប្រកួតទី៣ នៃការប្រកួតកីឡាវាយកូនបាល រវាងប្រទេសអង់គ្លេស និងប្រទេសប៉ាគីស្ថាន នៅកីឡដ្ឋាន Old Trafford ក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។
ក្រុមអ្នកហាត់ការនិងវេជ្ជបណ្ឌិតចូលរួមក្នុងការប្រមូលផ្ដុំតវ៉ាប្រឆាំងនឹងគោលនយោបាយសុខាភិបាលរបស់រដ្ឋាភិបាល នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
បាតុករប៉ាឡេស្ទីនម្នាក់ប្រើកៅស៊ូដើម្បីគប់ដុំថ្មទៅកាន់ទ័ពអ៊ីស្រាអែល ក្នុងពេលបាតុកម្មប្រឆាំងនឹងការតាំងទីលំនៅរបស់ជនជាតិជ្វីស និងផែនការយកតំបន់ខ្លះនៃទីក្រុង West Bank ជិតក្រុង Ramallah ដាក់ជាទឹកដីរបស់អ៊ីស្រាអែល។
អ្នកធ្វើដំណើរកំពុងធ្វើដំណើរតាមផ្លូវដែលលិចទឹក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅរដូវវស្សា នៅទីក្រុងកំពុងផែ Karachi ប្រទេសប៉ាគីស្ថាន។
អ្នកគាំទ្រម្នាក់ដែលពាក់ម៉ាស់ ទះដៃនៅក្នុងរបង នៅពេលដែលអ្នកលេងហ្គោលចាកចេញពីវាលវាយហ្គោល ក្នុងការប្រកួតជុំទីពីរ នៃការប្រកួតកីឡាវាយកូនហ្គោល នៅទីលាន TPC Harding Park ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក។
បុរសម្នាក់ដើរនៅជិតកម្ទេចដែលសល់ពីការផ្ទុះកាលពីថ្ងៃអង្គារ នៅតំបន់កំពង់ផែនៃទីក្រុងបេរូត ប្រទេសលីបង់។