រូបភាពជុំវិញពិភពលោក ០៧ សីហា ២០១៧
ព្រះវិហារ Grand al-Nuri នៅក្នុងក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ត្រូវបានគេបំផ្លាញ។
លោក Petrov Chojnacki ដែលជាជនជាតិប៉ូឡូញមិនមានផ្ទះសម្បែងប្រមូលផ្តុំដបទទេដើម្បីបង្កើតជាជញ្ជាំងមួយនៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។
ស្ត្រីឥណ្ឌាម្នាក់គ្របស្បៃមុខឲ្យកូនរបស់នាង នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងក្រុងញូវដេលី ប្រទេសឥណ្ឌា។
អ្នកគាំទ្រដែលស្លៀកពាក់ឈុតមនុស្សពីងពាងរង់ចាំការមកដល់របស់តារាងសម្តែង Tom Holland និងអ្នកដឹកនាំរឿងគឺលោក Jon Watts ក្នុងពេលបញ្ចាំងភាពយន្ត Spider-Man: Homecoming នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
លោក Lee Jae-yong (រូបទី២រាប់ពីស្តាំ) ដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនSamsung Electronics Co. អញ្ជើញទៅដល់សវនាការរបស់លោកនៅក្នុងតុលាការ Seoul Central District Court ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ រដ្ឋអាជ្ញាបានស្នើឲ្យដាក់ពន្ធនាគាររូបលោកចំនួន១២ឆ្នាំ ពីបទសូកប៉ាន់ និងបទល្មើសផ្សេងៗទៀតនៅក្នុងរឿងអាស្រូវអំពើពុករលួយថ្នាក់ជាតិ។
កីឡាការនី Anicka Newell មកពីកាណាដាប្រកួតលោតដោយប្រើឈើដោត ដើម្បីដណ្តើមយកពានរង្វាន់ World Athletics Championships នៅក្នុងស្តាត London Stadium ក្នុងក្រុងឡុងដ៍ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។
ប៉ូលិសស្ថិតក្នុងឈុតការពារកុបកម្មឈរតំរៀបគ្នា នៅពេលដែលបាតុករព្យាយាមដើរក្បួនទៅកាន់ស្ថានទូតអាមេរិកនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងវេទិកាសន្តិសុខតំបន់អាស៊ានលើកទី៥០។
គោស៊ីស្មៅនៅក្បែរក្រុង Bernbeuren ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។
រលកដ៏ធំមួយដែលបង្កឡើងដោយព្យុះ Typhoon Noru បោកបក់លើជញ្ជាំងទប់ទឹកសមុទ្រនៅក្នុងក្រុង Aki ខេត្ត Kochi ប្រទេសជប៉ុន។
នេះជាទិដ្ឋាភាពនៃអគារជាច្រើននៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន។