រូបភាពជុំវិញពិភពលោក ៧ សីហា ២០១៦
ពលរដ្ឋតួកគីចូលរួមក្នុងការប្រមូលផ្តុំ Democracy and Martyrs នៅក្នុងក្រុង Istanbul។
មនុស្សម្នាដើរកាត់ផ្លូវមួយ ទីដែលរថយន្តជាច្រើនគរលើគ្នាដោយសារទឹកជំនន់ បន្ទាប់ពីមានព្យុះនៅក្នុងភូមិ Stajkovci ក្នុងប្រទេសម៉ាសេដ្ឋាន។
អ្នកប្រកួតកីឡាកាសហ្វឹកហាត់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាកាសប្រពៃណីរបស់ឥណ្ឌា ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។
យុទ្ធជនរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីដើរកាត់ជាមួយនឹងមនុស្សម្នាដែលបានរត់គេចពីផ្ទះសម្បែងរបស់ពួកគេ ដោយសារការប៉ះទង្គិចរវាងយុទ្ធជនរបស់ក្រុមរដ្ឋឥស្លាម និងកងកម្លាំងប្រជាធិបតេយ្យរបស់ស៊ីរី នៅក្នុង Manbij ប្រទេសស៊ីរី។
កីឡាការនី Alessandra Perilli សាំងម៉ារ៉ាំង (San Marino) ប្រកួតបាញ់កាំភ្លើង ក្នុងវិញ្ញាសានារីនៅក្នុងការប្រកួតអូឡាំពិកនារដូវក្តៅសម្រាប់ឆ្នាំ២០១៦ នៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
មនុស្សម្នាប្រារព្ធពិធីដង្ហែក្បួនក្នុងប្រឡាយទឹកប្រចាំឆ្នាំ ក្នុងពិធី Gay Pride នៅក្នុងក្រុងអាំស្ទែដាំ ប្រទេសហូឡង់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។
អ្នកសម្តែងដែលតុបតែងជា Pikachu ដែលជាតួអង្គក្នុងល្បែង Pokemon សម្តែងនៅក្នុងការដើរក្បួន Pikachu នៅក្នុងក្រុង Yokohama ប្រទេសជប៉ុន។
កីឡាករ Rene Pranz របស់អូទ្រីស (រូបឆ្វេង) ប្រកួតជាមួយនឹងកីឡាករ Guilherme Toldo របស់ប្រេស៊ីល ក្នុងពេលប្រកួតប្រជែងរបស់ពួកគេ ក្នុងការប្រកួតអូឡាំពិក Rio ឆ្នាំ២០១៦ នៅសង្វៀន Carioca Arena 3 ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
បុរសឥណ្ឌាម្នាក់លេងជាមួយសត្វពស់ក្នុងពិធី Nag Panchami របស់សាសនាហិណ្ឌូប្រចាំឆ្នាំ ដែលឧទ្ទិសកុសលដល់សត្វពស់ នៅក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។