រូបភាពជុំវិញពិភពលោក ០៦ សីហា ២០២០
ប្រធានាធិបតីបារាំង លោក Emmanuel Macron ឱបពលរដ្ឋម្នាក់នៅពេលលោកធ្វើទស្សនកិច្ចទៅកាន់វិថីដែលត្រូវបានបំផ្លិចបំផ្លាញនៅទីក្រុងបេរូត ដើម្បីផ្ដល់ការគាំទ្រពីសំណាក់ប្រទេសបារាំងចំពោះប្រទេសលីបង់ បន្ទាប់ពីប្រទេសនេះរងនូវការផ្ទុះដ៏ប្រល័យមួយ។
ក្រុមអ្នកកាសែតពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពនៅពេលពួកគេយកព័ត៌មាននៅឯសន្និសីទសារព័ត៌មានមួយ រៀបចំដោយរដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn អំពីយុទ្ធសាស្តធ្វើតេស្តវីរុសកូរ៉ូណា នៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។
បុគ្គលិកសុខាភិបាលដែលស្ថិតក្នុងសម្លៀកបំពាក់ការពារខ្លួនកំពុងរុញសាកសពមួយនៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ទីក្រុងនេះក៏ដូចជាខេត្តនៅជុំវិញ បានត្រឡប់ទៅកាន់ការបិទសាជាថ្មី បន្ទាប់ពីក្រុមអ្នកជំនាញសុខាភិបាលបានព្រមានថា ប្រទេសនេះកំពុងដើរឆ្ពោះទៅរកភាពបរាជ័យក្នុងការប្រយុទ្ធប្រឆាងនឹងវីរុសកូរ៉ូណា។
ផ្ទាំងផ្លាស្ទីកដែលរាងដូចចានត្រូវបានប្រើជាផ្នែកមួយនៃការក្សាគម្លាតសង្គម និងការទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា នៅឯក្លឹបរាត្រីឈ្មោះ Jazz Lounge Encounter នៅស្រុក Ginza នៃទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឡានក្រុងមួយគ្រឿងបើកនៅលើវិថីអមដោយដើមឈើ នៅជាយក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ មុនពេលថ្ងៃរះ។
កង់របស់អ្នកជិះកង់ជនជាតិហូឡង់ Fabio Jakobsen បុកជាមួយនឹងកង់របស់ Dylan Groenewegen ក្នុងពេលបើកការប្រណាំងកង់ Tour of Poland នៅទីក្រុង Katowice នៅភាគខាងត្បូងនៃប្រទេសប៉ូឡូញ កាលពីថ្ងៃទី៥ សីហា ២០២០។
ក្រុមកម្មករកំពុងរៀបចំជួសជុលឈើឆ្កាងនៅព្រះវិហារឈ្មោះ Church of the Life-Giving Trinity នៅវិមាន Ostankino ដែលជាស្ថាបត្យកម្មវប្បធម៌រុស្ស៊ីដ៏ចណាស់មួយ នាពេលថ្ងៃលិច នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
សត្វ Flamingo ពណ៌ផ្កាឈូកងើបឡើងនៅក្នុងទ្រុង នៅតំបន់ Aigues-Mortes ជិតក្រុង Montpellier ស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំង។
ផ្លូវមួយបែងចែកបឹង Cerro និងកន្លែងកែច្នៃស្បែកសត្វ Waltrading S.A. នៅទីក្រុង Limpio ប្រទេសប៉ារ៉ាហ្គាយ កាលពីថ្ងៃទី៥ សីហា ២០២០។ យោងតាមលោក Francisco Ferreira ដែលជាអ្នកបច្ចេកទេសនៅសាកលវិទ្យាល័យជាតិមន្ទីរពិសោធន៍ចម្រុះ (National University Multidisciplinary Lab) ទឹកបឹងដែលមានពណ៌បែបនេះ ដោយសារតែមានសារធាតុដែកច្រើន ដូចជាសារធាតុក្រូមីញ៉ូម (chromium) ដែលគេតែងប្រើសម្រាប់ការកែច្នៃស្បែកសត្វ។