រូបភាពជុំវិញពិភពលោក ០៦ សីហា ២០១៧
រថក្រោះប្រភេទ T-72B1 ធ្វើការបាញ់ប្រហារក្នុងពេលប្រកួត Safe Route នៅក្នុងការប្រកួតកីឡាយោធាអន្តរជាតិឆ្នាំ២០១៧ នៅក្នុងបន្ទាយទាហាន Andreyevsky នៅខាងក្រៅក្រុង Tyumen ប្រទេសរុស្ស៊ី។
លោក Paul Carter ប្រកួតដណ្តើមយកពានរង្វាន់ Ultimate Strongman Masters World Championship នៅក្នុងក្រុង Belfast ប្រទេសអៀវឡង់ខាងជើង។
បុរសម្នាក់ហ្វឹកហាត់នៅក្បែរភូមិ Olenevka តំបន់ Olenevka កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។
គូស្នេហ៍ដែលទើបតែរៀបអាពាហ៍ពិពាហ៍រួចជួបជាមួយនឹងលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដានៅពេលលោកកំពុងជិះទូកនៅក្នុងក្រុង Sidney ខេត្ត British Columbia ប្រទេសកាណាដា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។
គោកំពុងសម្រាកនៅក្នុងជ្រលងមួយនៃឧទ្យានជាតិ Mercantour នៅក្នុងតំបន់ Alpes-de-Haute-Provence ប្រទេសបារាំង។
មនុស្សម្នាក់ចូលរួមនៅក្នុងការប្រកួតលោតទឹកជ្រោះអន្តរជាតិប្រចាំឆ្នាំដែលធ្វើឡើងនៅក្នុងក្រុងបុរាណ Jajce ប្រទេសបូស្ន៊ី កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។
កូនភ្លោះនានាធ្វើដំណើរនៅលើផ្លូវ ក្នុងពិធីបុណ្យ Twins Days ប្រចាំឆ្នាំនៅក្នុងក្រុង Twinsburg រដ្ឋ Ohio កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។
អ្នកទេសចរណ៍ថតរូបជាមួយនឹងរូប 3D ដែលរចនាដោយសិល្បករ Masashi Hattori នៅក្នុងការតាំងពិព័រណ៍សិល្បៈមួយនៅក្បែរក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។
អ្នកចូលរួមនៅក្នុងពិធីបុណ្យ Lady on Bicycle ប្រចាំឆ្នាំលើកទី៥បើកកាតាបរបស់នាងនៅក្នុងខាងក្រោយកង់នៅក្នុងឧទ្យាន Sokolniki ក្រុងមូស្គូ ប្រទេសរុស្ស៊ី។
អ្នកគាំទ្រក្រុមបាល់ទាត់ Dallas Cowboys ទៅដល់កន្លែងណែនាំពីទីលាន Pro Football Hall of Fame រួមមានទាំងរូបរបស់លោក Jerry Jones ដែលជាម្ចាស់ក្លឹបនេះនៅលើមួកផងដែរ នៅក្នុងក្រុង Canton រដ្ឋ Ohio កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧។