រូបភាព​ជុំវិញ​ពិភពលោក ០៥ សីហា ២០២០

បុរស​ម្នាក់​ប្រមូល​កំទេច​កញ្ចក់​បែក​នៅ​លើ​ព្រំ​ក្នុង​ព្រះវិហារ​ឥស្លាម​មួយ​ដែល​បាន​បំផ្លាញ​ដោយសារ​ការ​ផ្ទុះ​ក្នុង​ទីក្រុង Beirut ប្រទេស​លីបង់។

អគារ​អគ្គសិនី​នៃ​ប្រទេស​លីបង់​ត្រូវ​បាន​បំផ្លាញ​ខ្ទេច​ខ្ទី​ដោយសារ​ការ​ផ្ទុះ​ដ៏​ធំ​នៅ​ក្នុង​រដ្ឋ​ធានី Beirut។

ផ្លូវ​ Swanston ដែល​គ្មាន​មនុស្ស​ត្រូវ​បាន​ឃើញ​នៅពេល​យប់​ក្នុង​សង្កាត់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខណៈដែល​មានការ​បិទទីក្រុងដោយសារ​ការ​រីករាលដាល​នៃ​ជំងឺកូវីដ១៩ក្នុង​ទីក្រុង Melbourne ប្រទេ​សអូស្ត្រាលី។

អ្នក​ជិះកង់​ម្នាក់​ធាក់​កង់​តាម​ជនបទ​អំឡុងកម្មវិធីប្រណាំង​កង់ Milano Torino ដែលមាន​ចម្ងាយ​១៩៨គីឡូម៉ែត្រ​ពី​ទីក្រុង Milan ទៅ Turin ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី។

បុគ្គលិក​ម្នាក់​សម្អាតដុំ​មាស​ជាច្រើននៅ​ក្រុមហ៊ុន ABC Refinery ក្នុង​ទីក្រុង​ស៊ីដនីប្រទេស​អូស្ត្រាលី។ តម្លៃ​មាស​៥​ជី​ឬ​៣១.១ក្រាម​ បាន​ឡើងដល់​២,០០០ ដុល្លារ នៅ​លើទីផ្សារ​ជាលើក​ដំបូង​។

ប្រាសាទ និង​អគារ​ផ្សេងទៀតនៅ​ច្រាំង​ទន្លេ Sarayu ត្រូវ​បាន​បំពាក់​ភ្លើង​ពណ៌​សម្រាប់ពិធីបុណ្យសាសនា​ហិណ្ឌូ​ក្នុង​ទីក្រុង Ayodhya ប្រទេស​ឥណ្ឌាកាលពី​ថ្ងៃទី​០៤ ខែសីហា​ ឆ្នាំ២០២០។