រូបភាព​ជុំវិញ​ពិភពលោក ០៥ សីហា ២០១៨

ប៉ូលិស​សហព័ន្ធ​របស់​អេត្យូពី​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ដែល​សង្ស័យ​ពី​បទ​កាន់​អាវុធ​ផ្ទុះ​នៅ​ក្នុង​ពិធី​ស្វាគមន៍​លោក Jawar Mohammed សកម្មជន និង​មេដឹកនាំ​ចលនា Oromo Protests ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នៅ​ក្នុង​ក្រុង Addis Ababa ប្រទេស​អេត្យូពី។

ព្រះ​អាទិត្យ​រះ​នៅ​ពី​ក្រោយ​ព្រះវិហារ St. Paul's Cathedral និង​ឧបករណ៍​ស្ទួច នៅ​ពេល​ព្រឹកព្រលឹម​មួយ​នៅ​ក្នុង​ក្រុង​ឡុងដ៍។

លោក Andy Jones មក​ពី​សហរដ្ឋអាមេរិក​លោត​ជ្រមុជ​ទឹក​ពី​លើ​បឹង Lake Lucerne ដែល​មាន​កម្ពស់​២៧ម៉ែត្រ នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​លោត​ជ្រមុជ​ទឹក Red Bull Cliff Diving នៅ​ក្នុង​ក្រុង Sisikon ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។

អ្នក​ជំងឺ​ជាច្រើន​ស្ថិត​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​រដ្ឋ​មួយ​នៅ​ក្បែរ​ក្រុង Denpasar កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយដី​ដ៏​ខ្លាំង​មួយ​នៅ​ក្បែរ​កោះ Lombok។

កងកម្លាំង​សន្តិសុខ​របស់​វ៉េណេស៊ុយអេឡា​យាម​អគារ Bolivar Avenue ទី​ដែល​រដ្ឋាភិបាល​និយាយ​ថា មាន​ការ​ប្រើ​ដ្រូន​បំពាក់​ដោយ​គ្រឿង​ផ្ទុះ​ នៅ​ក្បែរ​លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា Nicolas Maduro នៅ​ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។

មនុស្សម្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នៃ​ការ​ធ្លាក់​រថយន្ត​ពីរ​គ្រឿង​ចូល​ទៅ​ក្នុង​ប្រហោង​មួយ​នៅ​លើ​ផ្លូវ​ក្នុង​ក្រុង Harbin ខេត្ត Heilongjiang ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។

បុរស​ម្នាក់​លេង​ស្គី​ទឹក​នៅ​លើ​បឹង Blauer See នៅ​ក្នុង​ក្រុង Garbsen ប្រទេស​អាល្លឺម៉ង់។

លោក Alex Schenck កាន់​ធុង​ទឹក​មួយ ក្នុង​ពេល​ពន្លត់​អគ្គិភ័យ ដើម្បី​ជួយ​ផ្ទះ​របស់​លោក ខណៈ​ដែល​ភ្លើង​ឆេះ​ព្រៃ​ Ranch Fire កំពុង​ឆាបឆេះ​លើ​ផ្លូវ New Long Valley Rd ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។

នេះ​ជា​ទិដ្ឋាភាព​ពី​លើ​អាកាស​នៅ​ពី​លើ​ឆ្នេរ​មួយ​នៅ​ជាប់​បឹង Silbersee ក្នុង​ពេល​ពេល​រលក​កម្តៅ​រយៈពេល​យូរ​មួយ​នៅ​អឺរ៉ុប​កណ្តាល នៅ​ក្នុង​ក្រុង Haltern ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។

កីឡាការនី Jodie Kenny របស់​អូស្ត្រាលី​វាយ​កូន​បាល់​មួយ​នៅ​ក្នុង​ពេល​ប្រកួត​កូន​បាល់​ hockey មួយ​រវាង​អូស្ត្រាលី និង​អេស្ប៉ាញ​ សម្រាប់​ពានរង្វាន់ Women's Hockey World Cup ២០១៨ នៅ​មជ្ឈមណ្ឌល Lee Valley Hockey and Tennis Centre នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ហាង​ទំនិញ​ក្នុង​ស្រុក​មួយ​បាន​អញ្ជើញ​អតិថិជន​របស់​ខ្លួន​ឲ្យ​គេង​សម្រាក​លេង​ដើម្បី​ឲ្យ​ត្រជាក់​ខ្លួន នៅ​ពេល​ដែល​មាន​រលក​កម្តៅ​នៅ​ក្នុង​ក្រុង Helsinki ប្រទេស​ហ្វាំងឡង់ កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។

កូន​គោ​មួយ​ក្បាល​បោល​ទៅ​រក​អ្នក​ទស្សនា​ដែល​ឈរ​នៅ​តាម​ផ្លូវ ក្នុង​ពេល​រត់​ប្រណាំង​គោ​ នៅ​ក្នុង​ក្រុង Pillaro ប្រទេស​អេក្វាទ័រ កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។