រូបភាពជុំវិញពិភពលោក ០៤ សីហា ២០១៩
អ្នកដើរធម្មយាត្រាកាន់សាសនាឥស្លាមដើរជុំវិញអគារ Kaaba នៅព្រះវិហារ Grand Mosque នៅក្នុងក្រុងពិសិដ្ឋ Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
បព្វជិតម្នាក់ឈរនៅពីមុខប៉ូលិសកុបកម្មក្នុងបាតុកម្មប្រឆាំងនឹងច្បាប់បត្យាប័ននៅក្នុងក្រុង Kennedy នៃដែនដីហុងកុង។
ស្បែកជើងត្រូវបានគេប្រមូលផ្តុំនៅក្បែររង្គសាល Ned Peppers បន្ទាប់ពីមានការបាញ់ប្រហារដ៏ប្រល័យនៅក្នុងក្រុង Dayton រដ្ឋ Ohio សហរដ្ឋអាមេរិក។
នាង Edie Hallberg យំនៅពេលនិយាយជាមួយប៉ូលិសនៅខាងក្រៅហាង Walmart កន្លែងដែលការបាញ់ប្រហារបានចាប់ផ្តើមដំបូងនៅក្នុងក្រុង El Paso រដ្ឋ Texas កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។ នាង Hallberg ដើរស្វែងរកម្តាយរបស់នាង ដែលស្ថិតនៅក្នុងហាងនោះក្នុងពេលបាញ់ប្រហារ និងបានបាត់ខ្លួន។
លោក Franky Zapata ជិះលើក្តារដែលអាចហោះបានរបស់លោកឈ្មោះថា flyboard ទៅដល់ឆកសមុទ្រ St. Margaret's Bay ប្រទេសអង់គ្លេស នៅពេលលោកប៉ុនប៉ងហោះហើរចម្ងាយ៣៥គ.ម. ក្នុងរយៈពេល២០នាទី ក្នុងល្បឿន១៤០គ.ម.ក្នុងមួយម៉ោង។
ពលរដ្ឋក្នុងក្រុងហុងកុងមើលក្រុមបាតុករ និងប៉ូលិសប្រឈមមុខដាក់គ្នានៅក្នុងស្រុក Wong Tai Sin ក្នុងក្រុងហុងកុង។
អ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងឆេះព្រៃ Marsh Fire ក្នុងក្រុង Brentwood តំបន់ Contra Costa រដ្ឋ California កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។
សត្វកវែងស្ថិតនៅក្នុងសួនសត្វ Masai Mara National Reserve ក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។
ការប្រណាំងទូកបានចាប់ផ្តើមនៅក្បែរឆ្នេរខាងត្បូងក្នុងប្រទេសអង់គ្លេស សម្រាប់ការប្រណាំងទូក Rolex Fastnet Race ឆ្នាំ២០១៩ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។
អ្នកល្បាតព្រៃត្រៀមព្រលែងដំរីព្រៃ២ក្បាល ដែលបានចូលក្នុងភូមិ និងផ្លូវនានា ដើម្បីស្វែងរកចំណី នៅក្នុងក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា។
មនុស្សម្នាដើរកាត់ផ្លូវលិចទឹកមួយ បន្ទាប់ពីមានភ្លៀងដ៏ធំមួយ នៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។
កីឡាករ Ruy Leme Da Fonseca Fil មកពីប្រេស៊ីលធ្លាក់ពីសេះនៅក្នុងការប្រកួត XVIII Pan American Games ក្នុងក្រុងលីម៉ា ប្រទេសប៉េរូ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។