រូបភាពជុំវិញពិភពលោក ០៤ សីហា ២០១៧

នារី​ជនជាតិ​ភាគតិច​ Yi រង់ចាំ​ចូល​រួម​ក្នុង​ការសម្តែង​ប្រពៃណី​ដើម្បី​អបអរទិវា​ Torch ក្នុង​តំបន់ Butuo County ខេត្ត Sichuan ប្រទេស​ចិន។

ឥន្ធនូ​ពីរជាន់​ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​សេតវិមាន​អំឡុង​ពេល​ព្យុះ​ភ្លៀង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។

កីឡាការនី​ហែល​ទឹកRi Song-Hui អាយុ​២១ឆ្នាំ ឈរ​ថត​រូប​នៅ​សួន​ទឹក Munsu ទីក្រុង​ព្យុងយ៉ាង។​​

ក្មេងប្រុស​ម្នាក់​លេង​ក្នុង​អាងទឹកនៅ​សួន​សាធារណ​ក្នុង​រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន។​​

ត្រី Cyanea capillata នៅ​ក្នុង​ទឹក​នៅ​កោះ Lindoya ច្រក​ Oslo fjord។​​

សាសនិក​ជន​ហិណ្ឌូ​ឥណ្ឌា​មួយ​រូប​ដែល​បាន​ចាក់មាត់​របស់ខ្លួន​ជាមួយ​ខ្សែ​ដែក​សម្តែង​ក្នុង​ពិធីបុណ្យ «Aadi» នៅ​ទីក្រុង​ Chennai។

ទាហន​ឈុត​ប៉ារ៉ា​ឥណ្ឌាប្រើ​ចម្ពាមបាញ់​ក្រុមបាតុករ​កាស្មៀរ ក្នុង​ទីក្រុង Srinagar ប្រទេស​ឥណ្ឌា។​​​​​

អ្នក​ភូមិ​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងមុខ​ផ្ទះ​មួយ​ខណ​ដែល​ពួកគេ​មើល​ភ្នំ Sinabung បង្ហូរ​កម្អែល​ភ្នំភ្លើង​នៅ Karo កោះស៊ូម៉ាត្រា​ភាគខាងជើង​ប្រទេស​ឥណ្ឌា។​

ខ្លាឃ្មុំ​ទឹកកក​កំពុង​លេង​ជាមួយ​ព្រិល​សប្បនិម្មិត​នៅ​សួន​សត្វ​ទីក្រុង ​Moscow។​

ក្រុម​នាវិក​ម៉ិកស៊ិក ឈរ​លើក្តោង​ទូក ARM Cuauhtemoc នៅពេល​កំពុង​រៀបចំចត​នៅ​កំពង់ផែ South Harbor ប្រាំ​ថ្ងៃ។