រូបភាព​ជុំ​វិញ​ពិភពលោក ៣១ សីហា ២០១៨

បាតុករ​ជន​ជាតិ​ប៉ាឡេស្ទីន​បង្ហាញ​ប្រតិកម្ម​ខណៈ​ដែល​ប៉ូលិស​ព្រំដែន​អ៊ីស្រាអែល​ បោះ​គ្រាប់​បែក​សំឡេង ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សាង​សង់​សំណង់​របស់​អ៊ីស្រាអែល នៅ​ភូមិ Ras Karkar ជិត​ក្រុង Ramallah ក្នុង​តំបន់​ West Bank។

លោក​ស្រី Cindy McCain ភរិយា​របស់​សមាជិក​ព្រឹទ្ធសភា John McCain ឈរ​ក្បែរ​មឈូស​របស់​លោក នៅ​ពេល​លោក​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​អាគារ Rotunda របស់​សហរដ្ឋ​អាមេរិក នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន។

កូន​សិស្ស​ទាហាន​ម៉ាឡេស៊ី​ កាន់​ទង់​ជាតិ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​នៅ​ទីក្រុង Putrajaya នៅ​ជាយក្រុងគូឡាឡាំពួ។

តារា​សម្ដែង​និង​តារា​ចម្រៀង Lady Gaga (ឆ្វេង) និង​តារា​សម្ដែង Bradley Cooper ថត​រូប​នៅពេល​មកដល់​កម្មវិធី​ដាក់​បញ្ចាំង​ភាព​យន្ត «តារា​បាន​ប្រសូត្រ​ហើយ» ក្នុង​កម្មវិធី​បុណ្យ​ភាពយន្តលើក​ទី​៧៥ នៅ​ទីក្រុង Venice ក្នុង​ប្រទេស​អ៊ីតាលី។

លោក Louis Farrakhan (ឆ្វេង) លោក Al Sharpton, លោក Jesse Jackson និង​អតីត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ប៊ិល គ្លីនតុន (Bill Clinton) ចូល​រួម​ក្នុង​ពិធី​បុណ្យ​សពតារា​ចម្រៀង​និង​អ្នក​និពន្ធ Aretha Franklin នៅ​វិហារ Greater Grace ​ក្នុង​ទីក្រុង Detroit។

មនុស្ស​ម្នា​ព្យាយាម​ឡើង​ជិះ​ឡាន​ក្រុង​ ក្រោយ​ពេល​សេវាដឹក​ជញ្ជូន​ក្រោម​ដី​បាន​ផ្អាក​ដំណើរ​ការ​ដោយ​សារ​តែ​ដាច់​ចរន្ត​អគ្គិសនី នៅ​ទីក្រុង​ការ៉ាកាស ប្រទេស​វេណេស៊ុយអេឡា។

ប៉ូលិស​ក្រុង La Joya ម្នាក់​ឈរ​នៅ​មុខ​​យុវជន​អាយុ​ ១៨​ឆ្នាំ​ម្នាក់​ដែល​ដេក​ដួល​រង​របួស​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅពេល​គាត់​ដឹក​មនុស្ស​២នាក់ និង​ស្ត្រី​ម្នាក់​ដែល​បាន​ចូល​មក​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់ ចេញ​ពី​ព្រំដែន​ប្រទេស​ម៉ិកស៊ិក ក្នុង​ទីក្រុង Penitas រដ្ឋ​តិចសាស។

រថ​ភ្លើង​ល្បឿន​លឿន​ដែល​ត្រូវ​បាន​គេ​បើក​សម្ពោធ​កាល​ពី​ថ្មីៗ​នេះ កំពុង​សាក​ល្បង​ដំណើរ​ការ​​ដោយ​ចេញ​ដំណើរ​ពី​ក្រុង Yancheng ក្នុង​ខេត្ត Jiangsu និង​ក្រុង Lianyungang ប្រទេស​ចិន។