រូបភាព​ជុំវិញ​ពិភពលោក ៣១ សីហា ២០១៧

An unexploded BM-30 Smerch rocket allegedly fired by Armenian forces in the fighting over the breakaway region of Nagorno-Karabakh, is seen near the Mingachevir Hydro Power Station in the town of Mingachevir, Azerbaijan.

សក្ការៈ​បូជា​មាន​ផ្កា ទៀន និង​រូបថត​ ត្រូវ​បាន​គេ​ដាក់​នៅ​ខ្លោង​ទ្វារ​ចូល​ទៅ​កាន់​រាជវាំង​ Kensington ក្នុង​ទីក្រុង​ឡុងដ៍ ដើម្បី​រំឭក​ខួប​ទី​២០​នៃ​មរណភាព​របស់​ម្ចាស់​ក្សត្រី​ Diana នៃ​ប្រទេស​វែលស៍។

អ្នក​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កំពុង​ឆ្លង​កាត់​ផ្លូវ​ដែល​ជន​លិច​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំ​ង​​នៅ​ក្នុង​ទីក្រុង​ការ៉ាជី ប្រទេស​ប៉ាគីស្ថាន។

សិស្ស​សាលា​ម៉ាឡេស៊ី​គ្រវី​ទង់​ជាតិ​ដើម្បី​ប្រារព​ទិវា​ឯករាជ្យ​ជាតិ​ទី​៦០ នៅ​ទីលានឯករាជ្យ​ ក្នុង​ទីក្រុង​គូឡាឡាំពួ។

អ្នក​ភូមិ​កំពុង​ព្យាយាម​រុញ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ឆ្លង​កាត់​ទឹក​ជំនន់​ដែល​បណ្តាល​មក​ពីខ្យល់​ព្យុ Harvey ក្នុង​ទីក្រុង​ Houston រដ្ឋ តិចសាស សហរដ្ឋ​អាមេរិក។

ឡាន​មួយ​គ្រឿង​នៅជិត​ផ្ទះ​មួយ​ខ្នង​ដែល​ត្រូវ​បាន​ឆេះ​ខ្ទេច​ដោយ​សារ​តែ​អំពើ​ហិង្សា​ចុង​ក្រោយ​នៅ​ក្រុង Maungdaw ប្រទេស​មីយ៉ាន់ម៉ា។

សន្តិសុខ​កិត្តិយស​ប្រទេស​កៀស៊ីស៊ីស្ថាន​កាន់​ទង់​ជាតិ​ក្នុង​ពេល​ដើរ​ក្បួន​ដើម្បី​ប្រារព​ខួប​ទី​២៦​នៃ​ឯករាជ្យភាព​របស់​ប្រទេស​នេះ​ចេញ​ពី​សហភាព​សូវៀត នៅ​ទីលាន Ala-Too ក្នុង​ទីក្រុង​ Bishkek ប្រទេស​ កៀស៊ីស៊ីស្ថាន​។

ក្រុម​សិល្បករ​ស្លៀក​ពាក់​ដើម្បី​សម្តែង​សម​មុន​ពេល​ចូល​រួម​ក្នុង​ការ​សម្តែង​សៀក​មួយ​របស់​ក្រុមហ៊ុន Cirque du Soleil ក្នុង​ទីក្រុង​ប៊្រុចសែល ប្រទេស​ប៊ែលហ្ស៊ិក។

រថពាសដែក​និង​ទាហាន​រដ្ឋា​ភិបាល​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ពាន​ Mapandi បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​១០០​ថ្ងៃ​មុន ជាមួយ​នឹង​ក្រុមបះបោរ Maute ដែល​ក្រុម​នេះ​បាន​គ្រប់គ្រង​ផ្នែក​ខ្លះ​នៃ​ក្រុង Marawi នៅ​ភាគ​ខាង​ត្បូង​នៃប្រទេស​ហ្វីលីពីន។

សមាជិក​ក្រុម​សិល្បៈ​ជន​ពិការ​ចិន​កំពុង​សម្តែង​សិល្បៈ​ដែល​គេ​ដាក់​ឈ្មោះ​ថា «សុបិន្ត​របស់​ខ្ញុំ» នៅ​សាល​មហោស្រព Jorge Eliecer Gaitan ក្នុង​ទីក្រុង​បូហ្គោតា ប្រទេស​កូឡុំប៊ី។

ប្រាក់​កាក់​អាមេរិក​និង​កាណាដា​ជាង​២០​គ្រាប់ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​បង្កើត​វត្ថុ​សិល្បៈ​មួយ​ឈ្មោះ​ថា Ursa Mater នៅ​ខណៈ​ដែល​មនុស្ស​ម្នា​ប្រហែល​៧​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នាដើម្បី​ចូល​រួម​ក្នុង​ការ​ប្រារព​ពិធី​សិល្បៈ​និង​តន្ត្រី​ប្រចាំ​ឆ្នាំ​នៅ Black Rock Desert រដ្ឋ Nevada សហរដ្ឋ​អាមេរិក។

បង្គន់​ដែល​គេ​ប្រើ​ប្រាស់​ធ្វើ​ពី​មាស​សុទ្ធ​របស់លោក Maurizio Cattelan ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​សារមន្ទីរ Guggenheim ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។