រូបភាពជុំវិញពិភពលោក ៣១ សីហា ២០១៦

បុរស​ម្នាក់​ចែវ​ទូក​កាត់​ខ្មោច​ត្រី​ក្នុង​ស្រះ​ចិញ្ចឹម​ត្រី​មួយ​នៅ​បឹង​ Maninjau ក្នុង​ខេត្ត​ជ្វា​ភាគ​ខាង​លិច ប្រទេស​ឥណ្ឌូនេស៊ី។ 

អ្នក​ចូលរួម​គប់​ផ្លែ​ប៉េងបោះ​លេង​នៅ​អំឡុងពេល​ពិធី​បុណ្យ «Tomatina» ប្រចាំ​ឆ្នាំ​នៅ​ភូមិ​ Bunol ជិត​ក្រុង Valencia ប្រទេស​អេស្ប៉ាញ។ 

ដូនជី​ម្នាក់​ពី​សាសនាទូត​ Missionaries of Charity មើល​អ្នក​ជំងឺ​ម្នាក់​នៅ​មជ្ឈមណ្ឌល​​ Nirmal Hriday ក្នុង​ខេត្ត Kolkata ប្រទេស​ឥណ្ឌា។ មជ្ឈមណ្ឌល​ Nirmal Hriday ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ដូនជី Mother Teresa។ 

វិហារ​ St. Paul's Cathedral ត្រូវ​បាន​បំភ្លឺ​ឡើង​នៅ​អំឡុងពេល​ការ​ហាត់​សម​ការ​សម្តែង «Fires of London: Fires Ancient» របស់​សិល្បករ Martin Firrell មុន​ពេល​ពិធី​បុណ្យ Burning នៅ​ក្រុង​ឡុងដ៍ ដើម្បី​រំឮក​ខួប​លើក​ទី​ ៣៥០ នៃ​អគ្គីភ័យ Great Fire of London។ 

អធិការបតីអាល្លឺម៉ង់ Angela Merkel (ខាង​ស្តាំ) និង​នាយករដ្ឋមន្រ្តី​អ៊ីតាលី​លោក Matteo Renzi ស្ទាប​ក្បាល​សុនខ​ Leo ដែល​បាន​ជួយ​ទាញ​កុមារា​ Giorgia Rinaldo ពី​​កម្ទេច​គំនរ​បាក់បែក​នៃ​ក្រុង Pescare del Tronto ក្រោយ​ពី​មាន​គ្រោះរញ្ជួយដី​មួយ​ ក្នុង​ក្រុង Maranello ប្រទេស​អ៊ីតាលី។ 

សិស្សសាលា​ម៉ាឡេស៊ី​ធ្វើការ​សម្តែង​នៅ​អំឡុងពិធី​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​ ៥៩ ក្នុង​ក្រុង​កូឡាឡាំពួរ។ 

ទាហាន​ប្រទេស​ហ្គាបុង​រត់​ទៅ​ឈរ​ជើង ខណៈ​ដែល​ក្រុម​អ្នក​គាំទ្រ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក Jean Ping ធ្វើ​ការ​តវ៉ា​នៅ​ពី​មុខ​កងកម្លាំង​សន្តិសុខ​ ដោយ​បង្អាក់​គណៈកម្មាការ​បោះឆ្នោត​នៅ​ក្រុង Librevill។ 

រូបភាព​បង្ហាញ​ពី​ព្យុះ​សង្ឃរា​បោកបក់​លើ​កោះ​ហាវ៉ៃ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា។ 

បុរស​ម្នាក់​ស្លៀក​នៅ​ក្នុង​សំលៀកបំពាក់​តួអង្គ​ក្នុង​ភាពយន្ត​មួយ ដើរ​កាត់​វិហារ​ Saint Rose ក្នុង​អំឡុងពេល​អបអរសាទរ​ពិធី​បុណ្យ​ Santa Rosa de Lima ក្នុង​រដ្ឋធានី​លីម៉ា ប្រទេស​ពេរូ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ 

លោកស្រី Jody Friedman និង​លោក Jeff Montgomery អង្គុយ​ពី​មុខ​ទូរទស្សន៍ Playa TV នៅ​ស្រប​ពេល​ដែល​មនុស្ស​ប្រមាណ ៧០.០០០ នាក់​ពី​ជុំវិញ​ពិភពលោក​ប្រមូល​ម្តុំ​សម្រាប់​ពិធី​បុណ្យ​សិល្បៈ និង​ចម្រៀង Burning Man នៅ​វាល​ខ្សាច់​ Black Rock សហរដ្ឋអាមេរិក​ កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៦។ 

អ្នក​ជិះទូក​លំហែ​កាយ​ធ្វើ​ដំណើរ​លើ​ទន្លេ Potomac នៅ​អំឡុងពេល​ព្រះអាទិត្យ​លិច​ជិត​តំបន់​ Georgetown រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៦។ 

មនុស្ស​ម្នា​ព្យាយាម​ជ្រក​ភ្លៀង​​ពេល​ភ្លៀងធ្លាក់​ខ្លាំង​នៅ​អំឡុងពេល​ការ​ជួប​មហាជន​របស់​សម្តេច​ប៉ាប Francis នៅបូរី​វ៉ាទីកង់។ 

ភ្នំភ្លើង​ Sinabung បញ្ចេញ​ផេះ​ដ៏​ក្រាស់​ឃ្មឹក​នៅ​ក្រុង​ Karo ខេត្ត​​ស៊ូម៉ាត្រា​ភាគ​ខាង​ជើង ប្រទេស​ឥណ្ឌូនេស៊ី។ 

ប៉េងប៉ោង​ខ្នាត​ធំ​ក្នុង​ទម្រង់​ជា​សត្វ​ជ្រូក​ពី​ក្រុម​ចម្រៀង Pink Floyd ហោះ​ពី​លើ​សារមន្ទីរ​ Victoria and Albert ដើម្បី​ជួយ​ផ្សព្វផ្សាយ​​ពិព័រណ៍​ «The Pink Floyd Exhibition: Their Mortal Remains” ដែល​នឹង​សម្ភោធ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៧ ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។