រូបភាពជុំវិញពិភពលោក ៣០ សីហា ២០២០
អ្នកគាំទ្ររាជានិយមថៃម្នាក់បក់ទង់ជាតិដ៏ធំមួយនៅក្នុងពេលប្រមូលផ្តុំក្នុងក្រុងបាងកក ប្រទេសថៃ។
ស្ត្រីម្នាក់លុតជង្គង់នៅពីមុខប៉ូលិសកុបកម្ម នៅពេលក្រុមប៉ូលិសទាំងអស់រារាំងមិនឱ្យអ្នកគាំទ្រក្រុមប្រឆាំងបេឡារុសប្រមូលផ្តុំគ្នានៅក្នុងក្រុង Minsk ប្រទេសបេឡារុស។
ជនមូស្លីម Shi'ite អ៊ីរ៉ាក់សម្តែងឡើងវិញនូវឈុតឆាកមួយដែលត្រូវបានដកស្រង់ចេញពីសង្គ្រាម Karbala ក្នុងសតវត្សរ៍ទី៧ដើម្បីប្រារព្ធទិវា Ashura ដែលជាថ្ងៃពិសិដ្ឋបំផុតនៅក្នុងប្រតិទិនមូស្លីម Shi'ite នៅក្នុងក្រុងពិសិដ្ឋ Najaf។
ជនមូស្លីម Shi'ite បីកូនប្រុសរបស់លោកនៅពេលមុនចាប់ផ្តើមវាយខ្លួនឯងសម្រាប់ការដើរក្បួន Ashura នៅក្នុងខែ Muharram ក្នុងក្រុង Lahor ប្រទេសប៉ាគីស្ថាន។
ជនទេសន្តរប្រវេសន៍អាហ្វ្រិករង់ចាំការជួយសង្គ្រោះពីក្រុមជួយសង្គ្រោះរបស់កប៉ាល់ Louise Michel and Astral បន្ទាប់ពីត្រូវបានគេប្រទះឃើញបានរសាត់អណ្តែតនៅលើទូកមួយ ចម្ងាយ៧៩ម៉ាយល៍ (ប្រមាណជា១១៣គ.ម.) ពីប្រទេសម៉ាល់ត៍ នៅក្នុងសមុទ្រមេឌីទេរ៉ាណេកណ្តាល កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។
អ្នកជិះកង់ប្រណាំងជាក្រុមធ្វើការប្រណាំងនៅក្នុងវគ្គទី២នៃការប្រណាំងកង់ Tour de France លើកទី១០៧ ដែលមានចម្ងាយ១៨៧គ.ម. នៅក្នុងក្រុង Nice ប្រទេសបារាំង។
ទូកក្តោងនានាចាប់ផ្តើមធ្វើការប្រកួតនៅក្នុងកម្មវិធី La Solitaire du Figaro លើកទី៥១ នៅឆកសមុទ្រ Saint-Brieu ប្រទេសបារាំង។
ព្រះវិហារមួយស្ថិតនៅលើទួលនៃក្រុង Mespelbrunn តំបន់ Spessart ប្រទេសអាល្លឺម៉ង់។