រូបភាព​ជុំវិញ​ពិភពលោក ៣០ សីហា ២០១៩

គន្លង​យន្ត​ហោះ​ត្រូវ​បាន​ថត​នៅ​ពេល​ផ្ទៃ​មេឃ​ស្រឡះ នៅ​ទីក្រុង Caen ប្រទេស​បារាំង។

រូបចម្លាក់​ធ្វើ​ពី​ឈើ​ដែល​តំណាង​ឲ្យ​លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ជិត​ទីក្រុង Kamnik ប្រទេស​ស្លូវេនី។

ក្មេងៗ​សិស្ស​សាលា​លេង​ជាមួយ​សត្វ​ឆ្មា​មួយ​ក្បាល​ឈ្មោះ Larry នៅ​លើ​ដង​ផ្លូវ Downing ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។

ក្រុម​អ្នក​ជិះ​កង់​បាន​ប្រមូល​កង់​របស់​ពួក​គេដាក់គរ​លើ​គ្នា​ បន្ទាប់​ពី​បាន​ជិះ​កង់​រួមគ្នា​ក្នុង​ចំនួន​ច្រើន​នាក់ នៅ​ទីក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន។

ថ្ងៃ​លិច​នៅ​ខាង​ក្រោយ​វិហារ​ឥស្លាម និង​ទិដ្ឋភាព​កន្លែង​បាញ់​ទឹក​ Jiddah នៅ​ទីក្រុង Jiddah ប្រទេស​អារ៉ាប៊ី​សាអូឌីត។

សាច់​ញាតិ​នៃ​អ្នក​ដែល​បាត់​ខ្លួន​​ធ្វើ​បាតុកម្ម​នៅ​មុខ​វិមាន​ជាតិ​ ក្នុង​រដ្ឋ​ធានី​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក។ ក្រុម​បាតុករ​បាន​បង្ហាញ​ញត្តិ​ទាមទារ​ឲ្យ​ស្វែង​រកអ្នក​ដែល​បាត់​ខ្លួន​ឲ្យ​ឃើញ ហើយ​ត្រូវ​កំណត់​​អត្ត​សញ្ញាណ​របស់​ពួក​គេ​ផង។

ជន​ជាតិ​នេប៉ាល់​ដែល​គោរព​សាសនា​តឹង​រ៉ឹង​ កំពុង​រៀប​ចំ​សម្លៀក​បំពាក់​របស់​ខ្លួន​មុន​ពេល​សម្ដែង​ពិធី​សាសនា​ ក្នុង​ពិធីបុណ្យ​អំណរគុណ​ឪពុក នៅ​ទីក្រុង​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់។

លោក Dan Whitby នៃ​ក្រុម​ម៉ូតូហោះ Bolddog Lings FMX Display Team សម្ដែង​នៅ​កន្លែង​ប្រណាំង​ម៉ូតូ​នៅ​ថ្ងៃ​ដំបូង​នៃ​ការ​តាំង​បង្ហាញ Chatsworth Country Fair នៅ​ក្នុង​ទីធ្លា​នៃ​អាគារ Chatsworth House នៅ​ជិត​ក្រុង Bakewell ក្នុងភាគ​ឦសាន​នៃ​ប្រទេស​អង់គ្លេស។

ស្ត្រី​កំពុង​ទូល​បាវ​នៅ​លើ​ក្បាល​ ដើរ​កាត់​តូប​លក់​អាវយឺត​ដែល​មាន​រូប​សម្ដេច​ប៉ាប Francis មុន​ពេល​សម្ដេច​ប៉ាប​ធ្វើ​ទស្សនកិច្ច​នៅ​ចុង​សប្ដាហ៍​ក្រោយ ទៅ​កាន់​ប្រទេស ម៉ាដាហ្គាស្កា។

ម៉ូតូ​មួយគ្រឿង​កំពុង​បើក​នៅ​ចន្លោះ​ដើម​ Baobab នៅ​តាម​បណ្ដោយ​ផ្លូវ​ដែល​មាន​ដាំ​ដើម Baobab នៅ​ជិត​ទីក្រុង Morondava​ ប្រទេសម៉ាដាហ្គាស្កា។