រូបភាពជុំវិញពិភពលោក ៣០ សីហា ២០១៨
សិស្សនិស្សិតស្លៀកពាក់ជាព្រះសិវៈ ដែលគេហៅថា Nataraja ឬព្រះនៃអ្នករបាំ ក្នុងព្រឹត្តិការណ៍សាសនាមួយនៅក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។
លោកស្រី Cindy McCain ភរិយារបស់លោក John McCain ដែលទើបទទួលមរណភាពថ្មីៗនេះ កំពុងដាក់ក្បាលរបស់លោកស្រីទៅលើមឈូសរបស់លោក McCain ក្នុងពិធីចងចាំនៅវិមានកាពីតូល Arizona ក្នុងទីក្រុង Phoenix។
ស្ត្រីម្នាក់កំពុងសរសេរនៅលើគំនូរ Aretha Franklin នៅខាងក្រៅសារមន្ទីរប្រវត្តិសាស្ត្រអាហ្វ្រិក-អាមេរិក Charles H. Wright នៅថ្ងៃទី២នៃការតាំងបង្ហាញជាសាធារណៈនូវអ្នកចម្រៀងដែលទើបស្លាប់ Detroit នៅរដ្ឋ Michigan សហរដ្ឋអាមេរិក។
កសិករពីរនាក់កំពុងហាលពោតក្នុងរដូវច្រូតកាត់ក្នុងតំបន់ Tancheng ខេត្ត Shandong នៅភាគខាងកើតរបស់ចិន។
ប៉ូលិសចាប់ខ្លួនសិស្សសាលាបឋមម្នាក់ដែលបានលួយរបស់គេ នៅកន្លែងដែលមានការវាយប្រហារលើម្ចាស់ហាងបរទេស ហើយយ៉ាងហោចណាស់មនុស្ស២នាក់ត្រូវបានសម្លាប់នៅក្រុង Soweto ប្រទេសអាហ្វ្រិកខាងត្បូង។
សត្វខ្លាអាយុ២ខែ ដែលត្រូវមេរបស់វាចាកចោល កំពុងលេងជាមួយឆ្កែរោមពណ៌មាស នៅក្បែរសត្វឆ្កែចចក hyena នៅក្នុងឧទ្យានសត្វព្រៃក្បែរទីក្រុងប៉េកាំង ប្រទេសចិន។
អ្នកស្រី Vanessa Redgrave តារាសម្ដែងជនជាតិអង់គ្លេស ត្រូវបានប្រគល់រង្វាន់កិត្តិយស«តោមាសសម្រាប់ជោកជ័យក្នុងជីវិត» នៅក្នុងពិធីខ្សែភាពយន្តលើកទី៧៥ នៅទីក្រុង Venice ប្រទេសអ៊ីតាលី។
អ្នកបង្ហោះខ្លែងនៅឆ្នេរ Barra da Tijuca នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ព្រះអង្គម្ចាស់ Harry និងម្ចាស់ក្សត្រី Meghan មុនពេលចូលរួមក្នុងការទស្សនាការសម្ដែងមួយនៅទីក្រុង Hamilton ដើម្បីគាំទ្រដល់កម្មវិធីសុប្បរសធម៌មួយឈ្មោះថា Sentebale ក្នុងទីក្រុងឡុងដ៍។
សត្វស្វាកំពុងស្រែកនៅជុំវិញជណ្ដើរដែលមានកាំចំនួន ២៧២កាំ ឡើងទៅកាន់ព្រះវិហារ Batu Caves របស់ប្រទេសម៉ាឡស៊ី ក្នុងទីក្រុងគូឡាឡាំពួ។
ជួរផ្កាឈូករ័ត្នក្នុងចំការធំមួយ ដែលមើលឃើញពីលើអាកាស នៅក្រុង Portel ប្រទេសព័រទុយហ្គាល់។
អ្នកនេសាទជនជាតិលីបង់កំពុងអង្គុយនៅលើក្បាលទូកនេសាទ ក្នុងសមុទ្រមេឌីទែរ៉ានេ នៅពេលថ្ងៃកំពុងលិច នៅឆ្នេរសាធារណៈ Ramlet al-Baida ក្នុងទីក្រុង បេរូត ប្រទេសលីបង់។