រូបភាព​ជុំវិញពិភពលោក ៣០ សីហា​ ២០១៧

កាំជ្រួច​មីស៊ីល​មួយ​ត្រូវ​បាន​គេ​បាញ់សាកល្បង​ពីបន្ទាយ​ Pacific Missile Range Facility ក្នុង​ទីក្រុង​ Kauai  រដ្ឋ Hawaii ។ ផ្ទាំងស៊ីប​បាន​ចាប់​មីស៊ីល​ SM-6 យ៉ាង​ជោគជ័យ​។

ហ្វូង​មនុស្ស​កំពុង​គប់​ផ្លែ​ប៉េងប៉ោះ​ដាក់គ្នា​ទៅវិញ​ទៅមក​ក្នុង​ពិធីបុណ្យ​ «Tomatina»​ ប្រចាំ​ឆ្នាំក្នុង​ភូមិ Bunol ចម្ងាយ​៥០​គីឡូម៉ែត​ពី​ទីក្រុង​ Valencia ប្រទេស​អេស្ប៉ាញ។

ប្រជាជន​កាន់សាសនា​ឥស្លាម​កំពុង​សូត្រ​ធម៌​នៅ​ក្នុង​ព្រះវិហារ​ Grand Mosque មុន​ថ្ងៃ​ធម្មយាត្រា​ Haj ក្នុង​ទីក្រុង​ Mecca ប្រទេស​សាអូឌីអារ៉ាប៊ីកាលពី​ថ្ងៃទី​២៩ សីហា ២០១៧។

ទិដ្ឋភាព​ផ្សែង​ដ៏​ក្រាស់​ដោយសារ​ការ​វាយប្រហារ​របស់​កងកម្លាំង​អ៊ីរ៉ាក់​នៅ​ក្នុង​ភូមិ​ Al-Ayadieh ដែល​ជា​ភូមិ​ចុងក្រោយ​ក្នុង​ប្រតិបត្តិការ​កាន់កាប់​ក្រុងដោយ​ក្រុម​រដ្ឋ​ឥស្លាម​កាលពី​ថ្ងៃទី​២៩ សីហា ២០១៧។
 

ជនជាតិ​ប៉ាឡេស្ទីន​ព្យាយាម​រារាំង​ក្បួន​របស់​រដ្ឋលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​ Antonio Guterres នៅពេល​ដែល​លោក​បាន​មកដល់ទីក្រុង​​​ Erez ឆ្លងកាត់​តំបន់ Gaza Strip។

កុមារ​ម្នាក់​លោត​ចូល​ក្នុង​អាងទឹក​សាធារណៈក្នុង​ថ្ងៃដ៏​ក្តៅ​នៅ​ទីក្រុង Gelsenkirchen ប្រទេស​អាល្លឺម៉ង់។

ព្រះអង្គម្ចាស់​ Prince William នៃ​ចក្រ​ភព​អង់គ្លេសកាន់ផ្កា​ទៅកាន់​ក្លោងទ្វារ​រាជវាំង​ Kensington Palace ខណ​ដែល​ព្រះអង្គម្ចាស់​ Prince Harry មើល​បាច់ផ្កា​និង​ដង្វាយ​ផ្សេង​ៗ​ដែល​គេ​ថ្វាយ​ដើម្បី​រំឮកដល់​ព្រះ​នាង​ Princess Diana ក្នុង​ទីក្រុង​ឡុងដ៏។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កំពុង​និយាយ​ជាមួយ​ឆ្កែ​របស់​លោក​ឈ្មោះ Nemo អំឡុង​ការ​ប្រជុំ​មួយ​ជាមួយអធិការបតី​រង​អាល្លឺម៉ង់​និង​រដ្ឋមន្រ្តី​ការបរទេសអាល្លឺម៉ង់​នៅ​វិមាន Elysee Palace ក្នុង ទីក្រុង​ប៉ារីស។

ភ្ញៀវទេសចរ​កំពុង​មើល​ផ្កា​ Corpse Flower (Titan Arum) ដែល​កំពុង​រីក​ហើយ​មាន​កម្ពស់២៥២.៧​សង់ទីម៉ែត្រ​នៅ​សួន​ផ្កា Botanical Garden ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី២៩ សីហា ២០១៧។

គ្រូពេទ្យ​សត្វ​និង​កង​សន្តិសុខ​នៃ​អង្គការ​សត្វព្រៃ​កេនយ៉ា (Kenya Wildlife Services) ថយចេញ​ពី​សត្វ​រមាស​ខ្មៅដែល​ត្រូវ​បាន​គេ​សណ្តំ​បន្ទាប់ពី​វា​ហាក់ដូច​ជា​អាច​ទប់ទល់​នឹង​ថ្នាំ​បាន​ក្នុង​ឧទ្យានជាតិ​ Nairobi។

អ្នក​ចូល​រួម​ក្នុង​ទិវា​ Burning Man សម្តែង​ជាមួយ​ខ្សែ​អំឡុង​ពេល​មាន​ព្យុះ​ខ្សាច់​ក្នុង​ទីលាន​សិល្បៈ «ការយល់ដឹងពីអត្តសញ្ញាណ - គ្រួសារ» ដែល​ជា​គម្រោង​បង្កើត​ដោយ​សិល្បករ​ម្នាក់ឈ្មោះ Shane Pitzer ក្នុង​ថ្ងៃទី​ពីរ​នៃ​ទិវា Burning Man នៅ​វាលខ្សាច់ Black Rock Desert រដ្ឋ Nevada កាលពី​ថ្ងៃទី​២៩​ សីហា ២០១៧។

សត្វ​ក្រៀល​ពណ៌ផ្កាឈូក​មួយ​ក្បាល​កំពុង​ដេក​នៅ​ក្នុង​សួន​សត្វក្នុង​ទីក្រុង​ Erfurt ប្រទេស​អាល្លឺម៉ង់កាលពីថ្ងៃទី​២៩ សីហា ២០១៧។