រូបភាព​ជុំវិញ​ពិភពលោក ៣០ សីហា ២០១៦

បុរស​ជនជាតិ​អ៊ីរ៉ង់​ម្នាក់​ហែល​ទឹក​នៅ​ក្នុង​បឹង Urmia នៅ​ក្បែរ​ក្រុង Urmia ប្រទេស​អ៊ីរ៉ង់។

អ្នក​គាំទ្រ​ប្រធានាធិបតី​ប្រេស៊ីល​គឺ​លោកស្រី Dilma Rousseff ដែល​ត្រូវ​បាន​គេ​បញ្ឈប់​តំណែង​មួយ​រយៈ ​បាន​គប់​របាំង​ពុះ​ចែក​ផ្លូវ​ដើម្បី​បង្ក​ឲ្យ​មាន​របាំង​ផ្លូវ​ដែល​កំពុង​តែ​ឆេះ​មួយ ក្នុង​គោលបំណង​បិទ​ផ្លូវ​ដ៏​សំខាន់​មួយ​នៅ​ជាប់​នឹង​ស្តាត Arena Sao Paulo ក្នុង​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។

ស្រ្តី​ភៀស​ខ្លួន​ដែល​រងគ្រោះ​ម្នាក់​មក​ពី​ក្រុង Qayyara ថត​រូប​នៅ​ក្នុង​ក្រុង Qayyara ប្រទេស​អ៊ីរ៉ាក់។

លោក Guy Pear អ្នក​មើល​ថែ​សួន​សត្វ​ Safari ទទួល​បាន​ថើប​មួយ​ពី​សត្វ​ក​វែង​ដែល​មាន​អាយុ​៥ឆ្នាំ នៅ​ក្នុង​សួន​សត្វ Safari នៅ​ក្នុង​ក្រុង Ramat Gan ប្រទេស​អ៊ីស្រាអែល។

ក្មេងៗ​ឥណ្ឌា​លេង​នៅ​លើ​ស្ពាន​អណ្តែត​មួយ នៅ​ច្រាំង​ទន្លេ Ganges ក្នុង​ក្រុង Allahabad ប្រទេស​ឥណ្ឌា។

ឃ្មុំ​ហើរ​នៅ​ពី​លើ​ផ្កា​ឈូក​រ័ត្ន​នៅ​វាល​ចម្ការ​មួយ​នៅ​ក្បែរ​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

កសិករ​ខ្មែរ​ម្នាក់​ជិះ​រទេះ​គោ បន្ទាប់​ពី​ការ​បំពេញ​ការងារ​របស់​គាត់​នៅ​វាល​ស្រែ​ នៅ​ភូមិ​សំរ៉ោងទាវ នៅ​ជាយ​ក្រុង​ភ្នំពេញ។

ក្រុម​ការពារ​ជន​ស៊ីវិល​សែង​ក្តារមឈូស​នៅ​មុន​ពិធី​បុណ្យ​សព​ថ្នាក់​ជាតិ​មួយ​សម្រាប់​ជន​រងគ្រោះ​នៃ​ការ​រញ្ជួយ​ដី​មួយ​ចំនួន នៅ​ក្នុង​ក្រុង Amatrice ប្រទេស​អ៊ីតាលី។

បាតុករ​ម្នាក់​បក់​ផ្ទាំង​ក្រណាត់​ក្រហម​នៅ​ក្បែរ​របាំង​ផ្លូវ​ដែល​កំពុង​តែ​ឆេះ ក្នុង​ពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ប្រធានាធិបតី​ស្តី​ទី​គឺ​លោក Michel Temer នៅ​ក្នុង​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។

នេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​វិហារ St. Sama'ans នៅ​ជំរាល​ភ្នំ Mokattam ដែល​នេះ​ជា​ទិដ្ឋភាព​មើល​ពី​ក្រុង​គែរ ប្រទេស​អេហ្ស៊ីប។