រូបភាពជុំវិញពិភពលោក ០៣ សីហា ២០១៧
យន្តហោះមួយគ្រៀងបញ្ចេញផ្សែងដើម្បីពន្លត់ភ្លើងព្រៃនៅក្រុង Rigaud ដែលនៅខាងជើងទីក្រុង Nice ភាគអាគ្នេយ៍នៃ ប្រទេសបារាំង។
កូនសត្វខ្លាដែលកើតកើតត្រូវបានមេរបស់វាឈ្មោះ Savannah លិត នៅក្នុងសួនក្នុងទីក្រុងប្រាក សាធារណរដ្ឋឆែក។
ទាហានអាមេរិកម្នាក់ធ្វើមុខជ្រួញនៅពេលដែលក្រុមរបស់ខ្លួនក្នុងការប្រកួត Army Scout Masters ដែលជាផ្នែកមួយនៃល្បែងរបស់កងទ័ព នៅខាងក្រៅទីក្រុង Novosibirsk ស្ថិតនៅចម្ងាយ២៩០០គ.ម ភាគខាងកើតទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
លោក Mike Clueless និងកូនប្រុស Elliot ឈរនៅជិតវត្ថុសិល្បៈ 3D ដែលបង្ហាញពីផ្លូវរថភ្លើង Crossrail ក្នុងពេលថតរូបនៅសារមន្ទីរ London Docklands ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
លោក Randy Bresnik អ្នកបើកបរយានអវកាសរបស់ NASA ថតរូប Super Typhoon Noru កាលពីថ្ងៃទី១ ខែសីហា នៅពេលដែលស្ថានីយ៍អវកាសអន្តរជាតិកំពុងបន្តដំណើរទៅមុខ។ លោកបានបង្ហោះរូបភាពនៃព្យុះដ៏កំណាចមួយនេះ ដោយសរសេរថា «ព្យុះដ៏កំណាច Noru, ទំហំដ៏មហិមានៃបាតុភូតអាកាសធាតុនេះ អ្នកអាចយល់បានពីកម្លាំងរបស់វាគឺមានលើសពី២៥០មៃល៍។
ក្រុមបុគ្គលិកទាញយកផ្ទាំងក្រណាត់លាបពណ៌ ដោយសារតែអាកាសធាតុមិនអំណោយផល នៅពេលដែលកីឡាវាយកូនបាល់នៃក្រុម New York Yankees ត្រូវប្រកួតជាមួយក្រុម Detroit Tigers កាលពីថ្ងៃពុធ ក្នុងទីក្រុងញូវយ៉ក។
បុរសជនជាតិបូស្ន៊ីម្នាក់ថតរូបនៅពេលគាត់ឈរនៅលើអាគារខ្ពស់នៅពីលើព្រៃដ៏ធំមួយ នៅជិតទីក្រុង Srebrenik ស្ថិតនៅចម្ងាយ៨០គ.ម ខាងជើងទីក្រុងសារ៉ាយ៉េវ៉ូ ប្រទេសបូស្ន៊ី។
ក្រុមអ្នកស្ម័គ្រចិត្តស្លសម្ល porciuncula ក្នុងកម្មវិធី La Porciuncula ដែលជាសកម្មភាពតាមបែបសាសនា នៅពេលដែលអ្នកបួសចែកអាហារដល់មនុស្សម្នា នៅក្នុងព្រឹត្តិការណ៍សាសនាមួយនៅ Los Descalzos ក្នុងក្រុងលីម៉ា ប្រទេសប៉េរូ។
លោក Sean D. Tucker អ្នកបើកបរឲ្យក្រុម Team Oracle កំពុងបើកយន្តហោះ Extra 300Lរបស់លោកនៅពីលើប៉ម Space Needle ក្នុងទីក្រុង Seattle។
ឡានក្រុងត្រូវបានគេឃើញបើកកាត់ក្រុង Fleita ប្រទេសស៊ីរី។
អាគារភ្លោះ Bosco Verticale ឬព្រៃឈើបញ្ឈរ ដែលជាអាគារសម្រាប់ស្នាក់នៅក្នុងស្រុក Porta Nuova ក្នុងទីក្រុងមីឡែន ប្រទេសអ៊ីតាលី។