រូបភាពជុំវិញពិភពលោក ២៩ សីហា ២០១៨

ស្ត្រី​ម្នាក់​បាន​មកដល់​សន្និសីទ​កាសែត​​មួយ​​សម្រាប់​ IFA ដែល​ជា​កម្មវិធី​ សម្រាប់​ការតាំងបង្ហាញ​ពាណិជ្ជកម្មឈានមុខគេរបស់ពិភពលោកសម្រាប់គ្រឿងអេឡិចត្រូនិច​និង​គ្រឿង​បរិក្ខាក្នុង​ផ្ទះ​ នៅ​ទីក្រុង​បែរឡាំង​ប្រទេស​អាល្លឺម៉ង់។

ស្រ្តី​ម្នាក់​ត្រូវ​បាន​គេជះ​ទឹក​ប៉េងប៉ោះ​កិន​អំឡុង​ពិធី​បុណ្យ​«Tomatina» ក្នុង​ទីក្រុង​ Bunol ប្រទេស​អេស្ប៉ាញ។

ទាហាន​បាន​កំទេច​ចម្ការកញ្ឋាមួយ​នៅ​ក្បែរ​ទីក្រុង​ La Rumorosa រដ្ឋ Baja California ប្រទេស​​ម៉ិកស៊ិក កាលពី​ថ្ងៃទី​២៨ ខែ សីហា ឆ្នាំ ២០១៨។

នាង Sabri Nur Dhabitah និង​នាង Ng Yan Yee ប្រកួត​ក្នុង​វគ្គ​លោក​ទឹក​កម្ពស់​៣ម៉ែត្រ​ផ្នែក​នារី​អំឡុង​កីឡា​អាស៊ី​២០១៨​ក្នុង​ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី។

សត្វ​ឃ្មុំ​ជាច្រើន​បាន​ហោះ​មក​រោម​លើ​រទេះ​នំប៉័ង​ប្រហិត​នៅ​ Times Square ក្នុង​បុរី​ញូវយ៉ក ​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ ២០១៨។ យោង​តាម​ប៉ូលិស សត្វឃ្មុំ​ជាង​៣​ម៉ឺន​ក្បាល​ បាន​មក​ប្រមូល​ផ្តុំ​នៅ​លើ​ឆ័ត្រ​​របស់​រទេះ​អាហារ​នេះ។​ គេ​មិនដឹង​ថា​អ្វី​ដែល​បាន​ទាក់ទាញ​ឃ្មុំ​ទាំង​នេះ​ទេ។ ប៉ូលិស​នៃ​បុរី​ញូវយ៉ក​​បាន​រុំ​ព័ទ្ធ​ផ្លូវ៤៣ នៅ​វិថី​ទី​៧ ខណ​ដែល​នាយកដ្ឋាន​ពិនិត្យ​ឃ្មុំ មក​បូម​សត្វ​ទាំង​នេះ​ដាក់​ធុង ដែល​នឹង​ប្រើ​រយៈពេល​បូម​២០នាទីទើប​អស់។

ប្រជាជន​ក្នុង​ទីក្រុង​ញូវយ៉ក​គេចពីឃ្មុំ​នៅ Times Square កាលពី​ថ្ងៃទី​២៨ សីហា ឆ្នាំ ២០១៨។
អ្នក​នេសាទ​ត្រី​ចុះ​ពីទូក​ហើយ​យកត្រីទៅលក់​នៅ​ផ្សារ​ នៅ​ច្រាំងទន្លេ Brahmaputra ទីក្រុង Guwahati ប្រទេស​ឥណ្ឌា។

អ្នក​នេសាទ​ត្រី​ចុះ​ពីទូក​ហើយ​យកត្រីទៅលក់​នៅ​ផ្សារ​ នៅ​ច្រាំងទន្លេ Brahmaputra ទីក្រុង Guwahati ប្រទេស​ឥណ្ឌា។

ប៉ូលិស​ម្នាក់​ចាប់​ខ្លួន​អ្នក​គាំទ្រក្លឹបកីឡាករ​បាល់ទាត់ Santos ម្នាក់​អំឡុង​ការប្រកួត​ជាមួយ​នឹង​ក្រុម​មកពី​ក្លឹប Independiente ក្នុង​ទីក្រុង​ Sao Paulo ប្រទេស​ប្រេស៊ីល​កាលពី​ថ្ងៃទី​២៨ ខែ សីហា ឆ្នាំ ២០១៨។

ប្រជាជន​ដើរកាត់​រថយន្ត​មួយ​គ្រឿង ដែល​ម្ចាស់​របស់​រថយន្ត​និយាយ​ថា​ត្រូវ​បាន​ខូច​ខ្ទិចខ្ទី​អំឡុង​ការ​ប៉ះទង្គិច​រវាង​ប៉ូលិស​និង​ក្រុមក្មេង​អន្ធពាល​ញៀន​ថ្នាំ​ ក្នុង​ទីក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល​កាលពី​ថ្ងៃទី​២៨ ខែ សីហា ឆ្នាំ ២០១៨។

ក្រុម​ទាហាន​នេប៉ាល់ ឈរ​យាម​មុន​នឹង​ប្រមុខ​រដ្ឋ​នានា​មកដល់​ក្នុង​ កិច្ច​ប្រជុំ​កំពូលគំនិតផ្តួចផ្តើម​នៃឈូងសមុទ្រ​បេងហ្គាល់សម្រាប់កិច្ចសហប្រតិបត្តិការ​បច្ចេកទេសនិងសេដ្ឋកិច្ចពហុវិស័យ​លើកទី​៤​នៅ​អាកាសយានដ្ឋានអន្តរជាតិ​ Tribhuvan ក្នុងទីក្រុង Kathmandu។