​រូបភាព​ជុំវិញ​ពិភពលោក​ ២៩ សីហា ២០១៧

អវកាសយានិក​លោក Randy Bresnik បាន​ថតរូប​ព្យុះត្រូពិក​ Harvey ពី​ស្ថានិយ​អាកាស​អន្តរជាតិ​កាលពី​ថ្ងៃទី​២៨ សីហា ២០១៧។

បុរស​ជនជាតិ​អាហ្វហ្គានីស្ថានជាច្រើន​កំពុង​ទិញ​សត្វ​ពាហនៈ​នៅ​ផ្សារ​មួយ​មុន​ពិធីបុណ្យ​សាសនា​ឥស្លាម Eid al-Adha នៅជាយក្រុង Jalalabad។

ស្រ្តី​ម្នាក់​ដើរ​កាត់​កញ្ចក់ទូរទស្សន៍​ធំ​មួយ​ដែល​កំពុង​ផ្សាយ​ព័ត៌មាន​ការ​បាញ់​កាំជ្រួច​មីស៊ីល​កាល​ពី​ថ្មីៗ​នេះ​របស់​កូរ៉េខាងជើង​នៅ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

ភ្ញៀវទេសចរ​មើល​ការ​គោរព​វិញ្ញាណក្ខន្ធ​របស់ម្ចាស់ក្សត្រី​​ Diana នៃ​ប្រទេស​ Wales ខាងក្រៅ​ព្រះរាជវាំង​ Kensington ក្នុង​ទីក្រុង​ឡុងដ៏មុន​នឹង​ពិធីគម្រប់ខួប​លើក​ទី​២០នៃ​ការស្លាប់​របស់​ព្រះនាង​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​កាល​ពី​ថ្ងៃទី​៣១ សីហា ១៩៩៧។

អ្នក​ជួយ​សង្រ្គោះ​បាន​បំពាក់​អាវ​​ការពារ​ជីវិត​​លើ​កុមារ​ម្នាក់​ក្នុង​ប្រតិបត្តិការ​សង្រ្គោះ​មួយ​ដោយ​អង្គការ​ SOS Mediterranee និង MSF (វេជ្ជបណ្ឌិត​គ្មាន​ព្រំដែន) នៅ​សមុទ្រមេឌីទែរ៉ាណេ ខាងជើង​ឆ្នេរ​លីប៊ី។

ជនជាតិ​ប៉ាឡេស្ទីន​ត្រូវ​បាន​ជាប់​នៅ​បរិវេណវិហារឥស្លាមអាល់អាកសាឬ​ក៏​ក្នុង​ទីក្រុង​ចាស់​របស់ Jerusalem អំឡុង​ទស្សនកិច្ច​របស់​សមាជិក​សភា​ជ្វីសដ៏ចម្រូងចម្រាស។

មនុស្ស​ម្នា​ដើរតាម​បណ្តោល​ផ្លូវ​លិចទឹក​ក្នុង​ពេល​ភ្លៀង​ដ៏​ខ្លាំង​មួយ​ក្នុង​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។

នាង​ Amy Kwan នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រកួត​ក្នុង​កីឡា​កាយសម័្ពន្ធ​នារី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត​របស់​កីឡាអាស៊ីអាគ្នេយ៍​លើកទី​២៩នៅ​ទីក្រុង​គូឡាឡាំពួ​ប្រទេស​ម៉ាឡេស៊ីកាលពីថ្ងៃទី​២៨ សីហា ២០១៧។

ស្រ្តី​ម្នាក់​បណ្តើរ​សត្វ​ឆ្កែរបស់​ខ្លួន​ក្នុង​ព្រៃ​មួយ​នៅ​ក្បែរ​ភូមិ Yantarny ដែល​មាន​ចម្ងាយ​ប្រមាណ​៤០គីឡូម៉ែត​ពីទីក្រុង Kaliningrad ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​២៨ សីហា ២០១៧។

នាង Kylie Webb អ្នក​ចូល​រួម​ក្នុង​ទិវា Burning Man កំពុង​បង្វិល​ខ្លួន​នៅ​ក្នុង​កង​ដែក​មួយ​នៅ​លើ​ទីលានរាំ​ឌីស្កូ​នៅពេល​ដែល​មនុស្ស​ជាង​៧០.០០០នាក់​មកពីទូទាំងពិភពលោក​បាន​មកប្រមូលផ្តុំគ្នា​ក្នុង​ថ្ងៃទី១​នៃ​ពិធីបុណ្យសិល្បៈនិង​តន្រ្តី Burning Man ​ប្រចាំឆ្នាំ​នៅ​កណ្តាល​វាល​ខ្សាច់​ Black Rock រដ្ឋ Nevada​ កាលពី​ថ្ងៃទី​២៨ សីហា ​២០១៧។

ទីក្រុង​ចាស់​ Mansilla de la Sierra ដែល​ត្រូវ​បាន​លិច​បាត់ក្រោម​អាងស្តុកទឹក​ Mansilla បាន​លេច​ចេញ​បន្ទាប់ពី​គ្រោះរាំង​ស្ងួត​ដ៏​យូរ​ក្នុង​ខេត្ត Rioja ប្រទេស​អេស្ប៉ាញ​កាលពីថ្ងៃទី២៨ សីហា ២០១៧។

ទាហាន​អ៊ីស្រាអែល​និងមានម្នាក់​ពាក់ស្រោម​មុខ​ក្នុង​រឿង Star Wars Storm Trooper កំពុង​ធ្វើការ​ជាមួយ​កុំព្យុទ័រ​របស់​ខ្លួន​នៅពេលដែល​ពួកគេ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ផ្នែក​សន្តិសុខ​លើប្រព័ន្ធ​អ៊ីនធឺណិត​មួយ​ហៅ​ថា Hackathon, នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​និង​ការ​ច្នៃប្រឌិត​ iNT នៅ​ឯ​ឧទ្យាន​បច្ចេកវិទ្យាខ្ពស់ ក្នុង​ទីក្រុង​ Beersheba ភាគ​ខាងត្បូង​ប្រទេស​អ៊ីស្រាអែល។

មនុស្ស​ពីរនាក់កំពុង​អុំទូក​នៅ​បឹង​មួយ​ក្នុង​ទីក្រុង​ Gelsenkirchen ប្រទេស​អាល្លឺម៉ង់៕