រូបភាពជុំវិញពិភពលោក ២៩ សីហា ២០១៦

រូបថត​បង្ហាញ​ពី​រន្ទះបាញ់​ជិត​កង្ហារ​ទួប៊ីន​នៅ​សួន​ចម្រាញ់​ថាមពល​ពី​ខ្យល់​មួយ​អំឡុងពេល​មាន​ព្យុះរន្ទះ​នៅ​ជិត​ក្រុង Sieversdorf ភាគ​ខាង​កើត​ប្រទេស​អាល្លឺម៉ង់។ 

ក្រុម​អ្នក​សម្តែង​នៅ​ក្នុង​សំលៀកបំពាក់​តុបតែង​ឈរ​ថត​នៅ​ថ្ងៃ​ទី​ពីរ​នៃ​ពិធីបុណ្យ​ Notting Hill Carnival ភាគ​ខាង​លិច​ក្រុង​ឡុងដ៍។ 

ខ្មោច​សត្វ​រមាំង​ត្រូវ​ថត​បាន​នៅ​ក្រុង​ Hardangervidda ប្រទេស​ន័រវែស បន្ទាប់​ពី​មាន​ហេតុការណ៍​រន្ទះបាញ់​នៅ​ជំរាលភ្នំ​មួយ ដែល​បាន​សម្លាប់​សត្វ​រមាំង​ជាង ៣០០​ក្បាល។ 

ពពក​ភ្លៀង​ធ្លាក់​ខ្លាំង​សំកាំង​ពី​លើ​តំបន់​កណ្តាល​ក្រុង​បាងកក។ 

បុរស​ម្នាក់​តោង​ផ្នែក​ម្ខាង​នៃ​ទូក​មួយ បន្ទាប់​ពី​លោត​ចូល​សមុទ្រ​ពី​ទូកឈើ​ដែល​កកកុញ​ អំឡុងពេល​ប្រតិបត្តិការ​ជួយ​សង្រ្គោះ​នៅ​តំបន់​សមុទ្រ​មេឌីទែរ៉ានេ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ១៣ ម៉ាយ (២០,៩២ គីឡូម៉ែត្រ) ភាគ​ខាង​ជើង​ក្រុង Sabratha ប្រទេស​លីប៊ី។ 

បុគ្គលិក​សុខាភិបាល​អាហ្វហ្គានីស្ថាន​ផ្តល់​ថ្នាំ​បន្តក់​បង្ការ​ជំងឺ​គ្រុនស្វិត​ដៃជើង​ទៅ​ឲ្យ​កុមារ​ម្នាក់​​នៅ​អំឡុងពេល​យុទ្ធនាការ​ចាក់​វ៉ាក់ស៊ាំង​ការពារ​នៅ​ឃុំ Surkh Rod ខេត្ត​ Nangarhar។ 

កសិករ​ម្នាក់​ពិនិត្យ​មើល​ម្ទេស​ដាក់​ហាល​លើ​ផ្លូវ​មួយ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ មុន​ពេល​លក់​ទៅ​ឲ្យ​រោងចក្រ​ផ្សេងៗ​នៅ​ខេត្ត Kilis ប្រទេស​តួកគី។ 

ប៉ូលិស និង​អ្នក​ពន្លត់​អគ្គីភ័យ​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ភូមិ​មួយ​ក្នុង​ខេត្ត Riau កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូនេស៊ី។  

គ្រឿងចក្រ​ត្រូវ​បាន​ដាក់​បន្ត​កន្ទុយ​គ្នា​ដើម្បី​កម្ទេច​ស្ពាន​មួយ​នៅ​ក្រុង Nanchang ខេត្ត​ Jiangxi ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា។ 

អណ្តូង​ប្រេង​នៅ​ជាយ​ក្រុង Qaraya ឆាប​ឆេះ​អស់​រយៈពេល​រាប់ថ្ងៃ​ បន្ទាប់​ពី​ក្រុង​សំខាន់​មួយ​ត្រូវ​បាន​ពួករដ្ឋឥស្លាម​ទន្រ្ទាន​យក​វិញ​ពី​កងកម្លាំង​យោធា​អ៊ីរ៉ាក់​ ដែល​គាំទ្រ​ដោយ​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។ 

កងកម្លាំង​រដ្ឋាភិបាល​ឥណ្ឌា​ដក​របាំង​ផ្លូវ​មួយ​ដាក់​ឡើង​ដោយ​ក្រុម​បាតុករ​នៅ​អំឡុងពេល​ប៉ះ​ទង្គិច​គ្នា​មួយ​ បន្ទាប់​ពី​បំរាមគោចរ​ត្រូវ​បាន​ដក​ចេញ​នៅ​ក្នុង​ក្រុង Srinagar នៃ​តំបន់​កាស្មៀ​គ្រប់គ្រង​ដោយ​ឥណ្ឌា។ 

ព្រះមហាក្សត្រ​ Mswati III នៃ​ប្រទេស​ស្វាហ្ស៊ីឡង់​យាង​ចូលរួម​ក្នុង​ពិធី​រាំងរែក​ Reed Dance នៅ​ឯ​រាជវាំង​ Ludzidzini ក្នុង​ក្រុង Lobamba ប្រទេស​​ស្វាហ្ស៊ីឡង់។