រូបភាពជុំវិញពិភពលោក ២៨ សីហា ២០២០
លោក Al Sharpton ដែលគួរឲ្យគោរព(កណ្ដាល) ដែលបណ្ដាញរបស់លោកឈ្មោះថា បណ្ដាញសកម្មភាពជាតិ បានរៀបចំបាតុកម្មមួយឈ្មោះថា «ក្បួនដង្ហែបង្ហាញជំហរ៖ យកជង្គង់របស់អ្នកចេញពីករបស់យើង»។ បាតុកម្មដែលធ្វើឡើងប្រឆាំងនឹងការរើសអើងពូជសាសន៍ និងប្រឆាំងនឹងអំពើឃោរឃៅររបស់ប៉ូលិស បានមកដល់ទីលានរំឭកការចងចាំនៅររដ្ឋធានីវ៉ាស៊ីនតោន។
សមាជិកនៃក្រុមប៉ាឡេស្ទីនកំពុងបួងសួងនៅក្នុងព្រះវិហារឥស្លាមមួយដែលស្ទើរតែគ្មានមនុស្ស នៅពេលដែលការបួងសួងសម្រាប់ពិធីថ្ងៃសុក្រ ត្រូវបានពន្យារបន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅភាគខាងកើតនៃតំបន់ Gaza Strip។
មនុស្សម្នាដែលកំពុងតែព្យាយាមចូលទៅផ្ទះរបស់ពួកគេនៅក្រុង Cameron បានបើកបរកាត់ខ្សែភ្លើងដែលដាច់ធ្លាក់ បន្ទាប់ពីព្យុះសង្ឃរា Laura បានបក់បោកកាត់ក្រុង Lake Charles រដ្ឋ Louisiana សហរដ្ឋអាមេរិក។
អ្នកដំណើរដែលពាក់ម៉ាស់កំពុងធ្វើដំណើរនៅលើរថភ្លើង នៅឯស្ថានីយ៍រថភ្លើង នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ឱនមុខចុះនៅពេលលោកថ្លែងក្នុងសន្និសីទសាព័ត៌មាន ប្រកាសពីការលាលែងពីតំណែងនាយករដ្ឋមន្ត្រីដោយសារបញ្ហាសុខភាព នៅឯការិល័យនាយករដ្ឋមន្ត្រី ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលប៉ះទង្គិចជាមួយប៉ូលិស នៅខាងក្រៅប៉ុស្តិ៍ប៉ូលិស នៅទីក្រុងបាងកក ប្រទេសថៃ។ ការប៉ះទង្គិចនេះមានឡើងបន្ទាប់ពីនិស្សិតមួយចំនួនត្រូវបានកោះហៅដោយសារការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ក្មេងប្រុសម្នាក់កំពុងឈរមើលសត្វខ្លាឃ្មុំទឹកកក នៅសួនសត្វ Mulhouse ស្ថិតនៅភាគខាងកើតនៃប្រទេសបារាំង។
ក្មេងប្រុសកាន់សាសនាឥស្លាមនិកាយ Shi'ite ម្នាក់យកទ្រូងបុកទៅលើមនុស្សផ្សេងទៀតក្នុងពេលប្រារព្ធពិធីមួយឈ្មោះថា Muharram នៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន។
ត្រីពណ៌មាសនៅក្នុងអាងទឹកដែលមានបំពាក់ដោយកញ្ចក់នៅលើផ្ទៃទឹក នៅក្នុងការរចនាម៉ូតមួយដែលគេដាក់ឈ្មោះថា «Reflecterium» នៅឯការតាំងពិព័រណ៍មួយនៅសារមន្ទីរត្រីសម្រាប់ឆ្នាំ ២០២០។ វត្ថុសិល្បៈនេះរចនាបង្កើតដោយលោក Hidetomo Kimura នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បាតុករប៉ាឡេស្ទីនម្នាក់គប់ដុំថ្មទៅកាន់ទាហានអ៊ីស្រាអែល ក្នុងពេលធ្វើការតវ៉ានៅទីក្រុង Hebron នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។