រូបភាព​ជុំវិញ​ពិភពលោក ២៨ សីហា ២០១៨

ភ្នំភ្លើង​ Pacaya បញ្ចេញ​កម្អែល​ភ្លើង​ ដែល​អាច​មើលឃើញ​ពី San Vicente Pacaya ប្រទេស​ក្វាតេម៉ាឡា។

ទាហាន​សូម៉ាលី​ម្នាក់​ឆែកឆេរ​បុរស​ម្នាក់​នៅ​ច្រក​ចូល​មុន​នឹង​ពិធី​ផ្ទេរ​សិទ្ធិ​​ចាប់​ផ្តើម ខណ​ដែល​​ក្រុម​បេសកកម្ម សហភាពអាហ្វ្រិក​ប្រចាំ​ប្រទេស​សូម៉ាលី​ចាកចេញ​ពី​កីឡដ្ឋាន​ Mogadishu ក្នុង​ទីក្រុង​ Mogadishu។

បាតុករ​ម្នាក់​ស្លៀក​ឈុត​បុរស​ពីងពាង​​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​គ្រូបង្រៀន​មួយ​អំឡុង​បាតុកម្ម​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ប្រសើរជាង​មុន​ក្នុង​ទីក្រុង Santiago ប្រទេស​ឈីលី។

អ្នក​ពន្លត់អគ្គិភ័យ​​ជម្លៀស​កុមារ​ចេញ​ពី​រថយន្ត​ក្រុង​របស់​សាលាអំឡុង​វគ្គ​ហ្វឹកហាត់​អគ្គិភ័យ​នៅ​ក្នុង​សាលាមតេយ្យ​មួយ​ក្នុង​ទីក្រុង​ Cangzhou ខេត្ត​ Hebei ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៧ ខែ សីហា ឆ្នាំ ២០១៨។

នាង​ Zhao Yating នៃ​ប្រទេស​ចិន​កំពុង​ប្រកួត​ផ្នែក​កីឡា​កាយសម័្ពន្ធ​នារី​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​ក្នុង​ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី​ឆ្នាំ ២០១៨។

នាង Odekta Elvina Naibaho នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដេកដួល​ស្តូកស្តឹង​បន្ទាប់​ប្រកួត​រត់ប្រណាំង​កីឡា​ផ្នែក​នារី​ចម្ងាយ​៥,០០០ម៉ែត្រ​អំឡុង​ការ​ប្រកួត​កីឡាអាស៊ី​ឆ្នាំ​២០១៨វគ្គចុងក្រោយ​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី។

អ្នក​និយម​ម៉ូតូ Vespa បើកម៉ូតូ​របស់​ខ្លួន​នៅក្បែរ​កន្លែង​ប្រារព្ធ​ពិធី​ចុងសប្តាហ៍​សម្រាប់​អ្នក​និយម​ម៉ូតូ Vespas ខ្លាំង​ក្នុង​ទីក្រុង​ Semarang ទីក្រុង Java កណ្តាល​ ប្រទេស​ឥណ្ឌូណេស៊ី។