រូបភាព​ជុំវិញ​ពិភពលោក ២៨ សីហា ២០១៧

មនុស្ស​ម្នា​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​វាយប្រហារ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ក្នុង​ផ្សារ Jamila នៅ​ក្នុង​ Baghdad ប្រទេស​អ៊ីរ៉ាក់។

និស្សិត​មើល​ទង់ជាតិ​យក្ស​របស់​ម៉ាឡេស៊ី​ដែល​ធ្វើ​ចេញ​ពី​សំបក​ដូង​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

មហាវិថី​លេខ​៤៥​ត្រូវ​បាន​លិច​ទឹក​ដោយ​សារ​តែ​ព្យុះ Harvey ក្នុង​ពេល​ទឹក​ជំនន់​មួយ​នៅ​ក្នុង​ក្រុង Houston រដ្ឋ Texas កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

លោក Daryl Hudeck ដែល​ជា​សមាជិក​ប៉ូលិស SWAT របស់​ក្រុង Houston បី​នាង Catherine Pham និង​កូន​អាយុ​៣ខែ​របស់​នាង​ បន្ទាប់​ពី​ជួយ​សង្គ្រោះ​ពួកគេ​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ទឹក​ជំនន់​នៅ​ក្នុង​ក្រុង Houston រដ្ឋ Texas កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

អ្នក​ទេសចរណ៍​ឈោង​ចាប់​ប៉ោងៗ​ពណ៌​នៅ​ក្នុង​កម្មវិធី​តន្ត្រី​ និង​សិល្បៈ​ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម teamLab Jungle និង​ក្រុម Future Park នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

បក្សី​មួយ​ប្រភេទ​ឈរ​នៅ​លើ​គំនរ​ផ្លាស្ទិច​ដែល​កែឆ្នៃ​បាន​នៅ​កន្លែង​ចាក់​សំរាម Dandora នៅ​ជាយ​ក្រុង Nairobi ប្រទេស​កេនយ៉ា។

គូ​ស្នេហ៍​ជាច្រើន​នាក់​ចូលរួម​ក្នុង​អាពាហ៍ពិពាហ៍​ជា​ក្រុម​តាម​បែប​ប្រពៃណី​ហាន នៅ​ពេល​ពួកគេ​ប្រារព្ធ​ពិធីបុណ្យ Qixi ឬ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​របស់​ចិន នៅ​ក្នុង​ក្រុង Hengyang ខេត្ត Hunan ប្រទេស​ចិន។

عالمی وبا کے باعث رواں برس 'میلان فیشن ویک' ورچوئلی منعقد ہوا۔

រថយន្ត​ឆេះ​ខ្ទេចខ្ទី​ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​សង្កាត់ San Jose de La Mariquina ប្រទេស​ឈីលី។

អ្នក​ថត​រូប​ម្នាក់​ត្រូវ​បាន​បាតុករ​បិទ​មុខ​វាយ​នៅ​ក្នុង​ឧទ្យាន Martin Luther King Jr. Civic Center ក្នុង​ការ​ប្រមូល​ផ្តុំ​មួយ​ដែល​មាន​ឈ្មោះ​ថា No Marxism in America និង​ការ​ធ្វើ​បាតុកម្ម​តបត​វិញ​នៅ​ក្នុង​ក្រុង Berkeley រដ្ឋ California កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

មនុស្ស​ម្នា​លេង​ជាមួយ​នឹង​កាំជ្រួច​ក្នុង​ពិធីបុណ្យ Corda ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ភូមិ Paterna ប្រទេស​អេស្ប៉ាញ។

អ្នក​សម្តែង​ម្នាក់​ឈរ​ថត​រូប​នៅ​ថ្ងៃ​ដើរ​ក្បួន​ដ៏​សំខាន់​មួយ​នៃ​ពិធីបុណ្យ Notting Hill នៅ​ភាគ​ខាង​លិច​នៃ​ក្រុង​ឡុងដ៍។ គេ​រំពឹង​ថា​ មាន​មនុស្ស​ជិត​១លាន​នាក់​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ។

មនុស្ស​ម្នា​ចូលរួម​ក្នុង​ការ​ប្រកួត​ដណ្តើម​យក​ពានរង្វាន់ World Gravy Wrestling Championships ប្រចាំ​ឆ្នាំ​លើក​ទី១០ ដែល​ធ្វើ​ឡើង​នៅ​កន្លែង​ផឹក​ស្រា Rose 'n' Bowl Pub ប្រទេស​អង់គ្លេស។

អ្នក​ភូមិ​មើល​អ្នក​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​ប្រណាំង​ពពែ​នៅ​ក្នុង​ភូមិ Carangwulung ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

តារា​ចម្រៀង លោក Kendrick Lamar សម្តែង​នៅ​ក្នុង​កម្មវិធី MTV Video Music Awards ២០១៧ នៅ​ក្នុង​ក្រុង Inglewood រដ្ឋ California កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។