រូបភាព​ជុំវិញ​ពិភពលោក ២៨ សីហា ២០១៦

ឈើ​ឆ្កាង​ដែល​គេ​យក​ជណ្តើរ​ឈើ​ និង​មួក​អ្នក​ពន្លត់​អគ្គិភ័យ​មក​ធ្វើ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​តង់​មួយ​ក្នុង​ពេល​សូត្រធម៌​មួយ​ដែល​ធ្វើ​ឡើង​ដោយ​លោក Giovanni D'Ercole នៅ​ក្នុង​សង្កាត់ Arquata Del Tronto ប្រទេស​អ៊ីតាលី។ តង់​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ជម្រក​បណ្តោះ​អាសន្ន​សម្រាប់​ជន​រងគ្រោះ​នៃ​ការ​រញ្ជួយដី។

អ្នក​លេង​ឧបករណ៍​តន្រ្តី Alphorn ចូលរួម​ការ​សម្តែង​ដ៏​ធំ​មួយ​ជាមួយ​នឹង​អ្នក​ផ្តុំ​ឧបករណ៍ Alphorn ចំនួន​៣០០នាក់​នៅ​ក្នុង​ក្រុង Nesselwang ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អាល្លឺម៉ង់។

អតីត​កីឡាករ Mark Webber របស់​ប្រទេស​អូស្ត្រាលី ផឹក​ស្រា​សំប៉ាញ​ពី​ស្បែក​ជើង​របស់​កីឡាករ Daniel Ricciardo របស់​អូស្រ្តាលី (រូប​ឆ្វេង) នៅ​ពេល​ដែល​កីឡាករ Nico Rosberg (រូប​ស្តាំ) របស់​អាល្លឺម៉ង់ កំពុង​មើល​ពី​ក្រោយ។

ក្មេង​ម្នាក់​ព្យាយាម​ចាប់​ទង់ជាតិ​មួយ​នៅ​លើ​បង្គោល​មួយ ក្នុង​ពិធី​សាសនា​ St Julian នៅ​ខាង​ក្រៅ​ក្រុង​ Valletta ប្រទេស​ម៉ាល់ត៍ កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

កីឡាករ Jack Hawksworth (រូប​ខាង​មុខ) របស់​ប្រទេស​អង់គ្លេស និង​កីឡាករ Mikhail Aleshin របស់​រុស្ស៊ី បុក​គ្នា​នៅ​លើ​ផ្លូវ Turn 4 នៅ​ក្នុង​ការ​ប្រកួត​ឡាន IndyCar នៅ​ក្នុង​ផ្លូវ​ល្បឿន​លឿន Texas Motor Speedway ក្នុង​ក្រុង Fort Worth រដ្ឋ Texas កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

អ្នក​គាំទ្រ​របស់​ស្រីលង្កា​មើល​កីឡាករ Tillakaratne Dilshan (រូប​មុខ) ក្នុង​ថ្ងៃទី៣​នៃ​ការ​ប្រកួត​កីឡា Cricket អន្តរជាតិ​រវាង​អូស្រា្តលី និង​ស្រីលង្កា នៅ​ក្នុង​ក្រុង Dambulla ប្រទេស​ស្រីលង្កា។

ក្រុម​តន្រ្តី​យោធា​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​សម្តែង​ក្នុង​ពិធី Spasskaya Tower International Military Music Festival នៅ​ទីលាន Red Square ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

កីឡាករ Bruno Gisler (រូប​ឆ្វេង) និង​កីឡាករ Thomas Sempach ប្រយុទ្ធ​គ្នា​ក្នុង​ទឹក​ទី១​នៃ​ការ​ប្រកួត​កីឡាកាស់​នៅ​ក្នុង​ពិធី Federal Alpine Wrestling Festival នៅ​ក្នុង​ក្រុង Estavayer-le-Lac ប្រទេស​ស្វ៊ីស កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

មនុស្ស​ម្នា​ធ្វើ​ដំណើរ​នៅ​តាម​បណ្តាយ​ទន្លេ Lielupe នៅ​ពេល​ពួកគេ​ចូលរួម​ក្នុង​ការ​ប្រកួត​ជិះ​ទូក Milk Carton Boat Race នៅ​ក្នុង​ក្រុង Jelgava ប្រទេស​ឡេតូនី។

កសិករ Franz Schaller ជិះ​នៅ​លើ​គោ​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា Napoleon ក្នុង​ពេល​ប្រកួត​ការ​ជិះ​គោ​បែប​ប្រពៃណី​មួយ​នៅ​ក្នុង​ភូមិ Muensing ប្រទេស​អាល្លឺម៉ង់។

អ្នក​ប្រកួត​ម្នាក់​ចូលរួម​ក្នុង​ការ​ប្រកួត​ជើងឯក​ដក​ដង្ហើម​តាម​បង្គន់​ពិភពលោក​លើក​ទី៣១ (31st World Bog Snorkelling Championships)ដែល​ធ្វើ​ឡើង​ជា​ប្រចាំ​ឆ្នាំ​នៅ​ក្រុង Llanwrtyd Wells ប្រទេស​វ៉ែល (Wales)។