រូបភាពជុំវិញពិភពលោកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥
បំណែកជណ្តើរដែលនៅសេសសល់នៃផ្ទះមួយ ដែលស្ថិតនៅមុនពេលព្យុះកំបុតត្បូង Katrina បានកើតមានឡើងកាលពី ១០ឆ្នាំនៅក្រុង Waveland រដ្ឋ Mississippi។
ឧទ្ធម្ភាគចក្រ Surion របស់យោធាកូរ៉េខាងត្បូងបាញ់គ្រាប់បែកភ្លើងនៅអំឡុងពេលលំហាត់ហ្វឹកហ្វឺនយោធារួមមួយរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅទីលានហ្វឹកហ្វឺន Seungjin Fire នៅ Pocheon ជិតព្រំដែនជាមួយនឹងកូរ៉េខាងជើង។
ជនចំណាកស្រុករង់ចាំឲ្យប៉ូលិសម៉ាសេដូនីអនុញ្ញាតឲ្យពួកគេឆ្លងបន្ទាត់ព្រំដែនរវាងក្រិក និងម៉ាសេដូនី ដែលស្ថិតនៅជិតក្រុង Gevgelija។
ទាហានឥណ្ឌាសន្លប់នៅអំឡុងពេលពិធីបុណ្យរំលឹកខួបទី ៥០នៃសង្រ្គាមរវាងឥណ្ឌា និងបាគីស្ថាន នៅកន្លែងរំលឹកខួបសង្រ្គាម India Gate នៅក្រុងញូវដែលី។
កុមារ Kurd ពាក់ម៉ាសមួយរូបកំពុងអង្គុយនៅមុខបារ៉ាសដាក់បង្ខាំងផ្លូវមួយនៅក្រុង Van ភាគខាងកើតប្រទេសតួកគី នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥។
សុនខមួយឈរនៅលើផ្លូវមួយគ្របដណ្តប់ដោយផេះពីភ្នំភ្លើង Cotopaxi នៅក្រុង Mulalo ចម្ងាយ៥០ គីឡូម៉ែត្រភាគខាងត្បូងក្រុង Quito នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥។ ភ្នំភ្លើងនោះ ចាប់ផ្តើមមានសកម្មភាពឡើងវិញនៅថ្ងៃទី១៤ ខែសីហា បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល ១៣៨ឆ្នាំ។
អ្នកបួសសាសនាហិណ្ឌូ ដែលត្រូវបានហៅថា Naga Sadhu លាបផេះលើលើខ្លួនមុនពេលពិធីបុណ្យ Kumbh Mela នៅក្រុង Trimbakeshwar ប្រទេសឥណ្ឌានាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥។
រូបស្រមោលក្រុមអ្នកដើរព្រៃក្រោមព្រះចន្ទនៅក្រុង Tijuana ប្រទេសម៉ិកស៊ិក នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥។
កងប្រដាប់អាវុធម៉ាឡេស៊ីល្បាតនៅក្នុងពិធីលំហាត់សមមួយសម្រាប់ថ្ងៃបុណ្យជាតិ ដែលនឹងប្រព្រឹត្តទៅនៅទីលាន Independence Square នៅរដ្ឋធានីកូឡាឡាំពួរនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥។
សត្វស្វាពូជ Orangutan អាយុពីរឆ្នាំអោបម៉ែរបស់វា ដែលកំពុងសម្រាកព្យាបាលបន្ទាប់ពីការពិនិត្យសុខភាពមួយនៅមជ្ឈមណ្ឌលអភិរក្ស Kao Pratubchang នៅក្រុង Ratchaburi ប្រទេសថៃ នាថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៥។