រូបភាព​ជុំវិញ​ពិភពលោក ២៧ សីហា ២០២០

អ្នក​កាន់​ទុក្ខ​ម្នាក់​កំពុង​បង្ហាញ​អារម្មណ៍​ នៅ​ពេល​លោក​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​សព​ជន​រង​គ្រោះ​ម្នាក់​ ដែល​បានស្លាប់​នៅក្នុង​គ្រោះ​ទឹក​ជំនន់​មួយ​ដែល​បង្ក​ការ​ប៉ះ​ពាល់​ដល់​តំបន់​នេះ។ ពិធី​បញ្ចុះ​សព​នេះ​ធ្វើ​ឡើង​នៅ Sayrah-e-Hopiyan ជិត​ក្រុង Charikar ខេត្ត Parwan ប្រទេស​អាហ្វហ្គានីស្ថាន។

ផ្ទៃ​ខាង​មុខ​នៃ​អាគារ​មួយ​ដែល​រង​ការ​ប៉ះ​ពាល់ បន្ទាប់​​ពី​ព្យុះ Laura បាន​បក់​បោក​ឆ្លង​ទីក្រុង Lake Charles រដ្ឋ​ Louisiana សហរដ្ឋអាមេរិក។

អ្នក​នេសាទ​នៅ​តំបន់​កាស្មៀរ​ម្នាក់​កំពុង​បង់​សំណាញ់​នៅ​ក្នុង​បឹង​ Dal នៅ​ជាយ​​ទីក្រុង Srinagar តំបន់​កាស្មៀរ​ដែល​កាន់​កាប់​ដោយ​ឥណ្ឌា។

រូបថត​ពី​លើ​អាកាស​បង្ហាញ​កសិកររ​កំពុង​ហាល​ពោត សណ្ដែក​សៀង និង​ម្រេច នៅ​ពេល​ពួក​គេ​បង្កើត​ជា​រូបភាពមួយ​ជា​ការ​គោរព​ដល់​អ្នក​ធ្វើ​ការងារ​ផ្នែក​សុខាភិបាល និង​ទាហាន នៅ​តំបន់ Huangshan ស្ថិត​នៅ​ខេត្ត Anhui ប្រទេស​ចិន។

យន្ត​ហោះ​មួយ​គ្រឿង​ខិត​ទៅ​ជិត​ព្រលាន​យន្ត​ហោះ​នៅ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ នៅ​ពេល​ថ្ងៃ​លិច។

ពលរដ្ឋ​ម្នាក់​កំពុង​បាច​ទឹក​ដែល​បង្ក​ដោយ​ទឹក​ជំនន់​ទន្លេ​នីល​ខៀវ (Blue Nile) នៅ​​ក្នុង​តំបន់ Al-Ikmayr ក្រុង Omdurman ក្នុងរដ្ឋធានីខាទុំ ប្រទេស​ស៊ូដង់។

សំណល់​ឡាន​ដែលពួក​បាតុករ​បាន​ដុត​ក្នុង​ពេល​យប់​ នៅ​ពេល​ពួក​គេ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បាញ់​លោក Jacob Blake។ ឡាន​ទាំង​នេះ​ស្ថិត​នៅ​ចំណត​សម្រាប់​ចត​ឡាន​ដែល​គេ​ប្រើ​ប្រាស់​ហើយ នៅ​ក្រុង Kenosha រដ្ឋ Wisconsin សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី ២៦ សីហា ២០២០។

បុរស​ម្នាក់​ដែល​ពាក់​ម៉ាស់​ដើម្បី​ការពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា កំពុង​ដើរ​នៅ​ឯ​អាគារ​មួយ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។

មនុស្ស​ម្នា​កំពុង​លើក​ដៃ​ធ្វើ​ជា​សញ្ញា នៅពេល​ពួក​គេ​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី នៅ​ជិត​បណ្ឌិត្យ​សភា​ជាតិ​វិទ្យាសាស្ត្របេឡារុស នៅ​ទីក្រុង​​មីនស្តិ៍ ប្រទេស​បេឡារុស។

សត្វ​ flamingo ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​បឹង Bogoria នៃ​ស្រុក Baringo ប្រទេស​កេនយ៉ា កាល​ពី​ថ្ងៃ​ទី​២៦ សីហា ២០២០។