រូបភាព​ជុំវិញ​ពិភពលោក ២៧ សីហា ២០១៨

ទង់ជាតិ​អាមេរិកាំង​ត្រូវ​បាន​គេ​បង្ហូត​ធម្មតា​វិញ​នៅ​លើ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បន្ទាប់​ពី​ត្រូវ​បាន​បង្ហូត​ពាក់​កណ្តាល​ទង់​មិន​បាន​៤៨ម៉ោង​ផង ក្រោយ​ពី​មរណភាព​របស់​លោក John McCain។

កីឡាករ Mahmoud Sajan មក​ពី​ហ្ស៊កដានី​ប្រកួត​ជាមួយ​នឹង​កីឡាករ Zniollah Poorshab មក​ពី​អ៊ីរ៉ង់​ក្នុង​ការ​ប្រកួត​ការ៉ាតេ​បុរស​ទម្ងន់​៨៤គីឡូក្រាម នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​២០១៨ នៅ​ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។

ស្ត្រី​ម្នាក់​ចូលរួម​ការ​ចាំ​កំដរ​មួយ​នៅ​ផ្នូរ​ក្មេងៗ​ដែល​គេ​ហៅ​កន្លែង​នោះ​ថា Tuam កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។ សាកសព​ក្មេងៗ​៧៩៦នាក់​មិន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​អតីត​វិហារ​កាតូលិក​មួយ​សម្រាប់​ម្តាយ​ដែល​មិន​បាន​រៀបការ និង​កូនៗ​របស់​ពួកគេ​នៅ​ក្នុង​ក្រុង Tuam ប្រទេស​អៀវឡង់។​

បុរស​ម្នាក់​ដែល​គេ​ជ្រើស​តាំង​ដោយ​សម្ងាត់​ឲ្យ​ធ្វើ​ជា​តួអង្គ Cipotegato ដែល​មាន​ស្រោម​មាន​ពណ៌​ចម្រុះ​ត្រូវ​បាន​គេ​គប់​ប៉េងប៉ោះ​ នៅ​ក្នុង​ភូមិ Tarazona ប្រទេស​អេស្ប៉ាញ។

ក្រពើ​មួយ​ប្រភេទ​នៅ​អាហ្វ្រិក​ខាង​លិច​ញាស់​ចេញ​ពី​ស៊ុត​នៅ​សួន​សត្វ Planet Exotica ក្នុង​ក្រុង Royan ប្រទេស​បារាំង។

បុរស​ម្នាក់​ដែល​មាន​ស្នាម​ដំបៅ​នៅ​លើ​ខ្នង​អង្គុយ​នៅ​លើ​កៅអី​រុញ​មួយ​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង បន្ទាប់​ពី​លោក​បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​នៅ​ក្នុង​ក្រុង Srinagar ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​ជូត​ខ្លាញ់​ជ្រូក​ចេញ​ពី​បង្គោល​មួយ នៅ​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ ក្នុង​ពេល​ប្រារព្ធ​ពិធី​សាសនា​សម្រាប់​បព្វជិត St Julian នៅ​ក្នុង​ក្រុង St Julian ប្រទេស​ម៉ាល់ត៍។

គូ​ស្នេហ៍​មួយ​គូ​មើល​ផ្ទាំង​កញ្ជាក់​ក្នុង​ពេល​រៀប​អាពាហ៍ពិពាហ៍​រួម​គ្នា​ជាច្រើន​គូ នៅ​មជ្ឈមណ្ឌល Cheong Shim Peace World Center ក្នុង​ក្រុង Gapyeong ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។

នេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​ក្រុង​បុរាណ Êhasankeyf នៅ​ក្បែរ​ទន្លេ Tigris ដែល​បាន​លិច​នៅ​ពេល​ដែល​គេ​សាងសង់​ទំនប់ Ilisu នៅ​ក្នុង​ប្រទេស​តួកគី កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។

នេះ​ជា​ទិដ្ឋភាព​ពី​លើ​អាកាស​ដែល​បង្ហាញ​ពី​ការ​ច្រូត​កាត់​ស្រូវ​មួយ​ប្រភេទ​នៅ​ក្នុង​កសិដ្ឋាន​ឯកជន​នៅ​ក្រៅ​ភូមិ Talniki ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

មនុស្សម្នា​អង្គុយ​ក្នុង​ពោង​នៅ​ទន្លេ Saco ក្នុង​រដ្ឋ Maine កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។

មនុស្សម្នា​ដើរ​តាម​បណ្តោយ​ឆ្នេរ​នៅ​ក្នុង​ក្រុង Warnemuende ប្រទេស​អាល្លឺម៉ង់។

ផ្ទះ​មួយ​នៅ​បន្ត​លិច​ ខណៈ​ដែល​ទឹក​ជំនន់​ស្រក​ទៅ​វិញ នៅ​ក្នុង​ក្រុង Kuttanad រដ្ឋ Kerala ប្រទេស​ឥណ្ឌា។

មនុស្សម្នា​ឈរ​ថត​រូប​ នៅ​មុន​ពេល​ដើរ​ក្បួន​សម្រាប់​ពិធីបុណ្យ Notting Hill Carnival ក្នុង​ក្រុង​ឡុងដ៍។