រូបភាពជុំវិញពិភពលោក​ ២៦ សីហា ២០២០

បុគ្គលិក​ម្នាក់​ត្រួត​ពិនិត្យ​ស្រោមដៃ​នៅ​ក្នុង​រោងចក្រ Top Glove ក្នុង​ទីក្រុង Shah Alam ជាយក្រុង​គូឡាឡាំពួ​ប្រទេសម៉ាឡេស៊ី។

ពពក​ដ៏ខ្មៅប្រមូល​ផ្តុំ​នៅ​លើ​ឆ្នេរ​មួយ​ក្នុង​ទីក្រុង Nessmersiel ប្រទេស​អាល្លឺម៉ង់។

បុគ្គលិក​ពេទ្យ​ម្នាក់​ពាក់​ឈុត​ការពារយក​សំណាក​ពីស្ត្រីម្នាក់​នៅ​ក្នុងទីក្រុង Hyderabad ប្រទេស​ឥណ្ឌា។

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ Boris Johnson ទស្សនកិច្ច​សាលា Castle Rock ក្នុង​ថ្ងៃបើកសាលាដំបូង​នៅ​ Coalville តំបន់ East Midlands ប្រទេស​អង់គ្លេស។

និស្សិតថ្នាក់សិក្ខាសាលាជ្វីហ្វសិក្សា​នៅ​តុ​បាំង​ដោយ​ប្លាស្ទិក​ដើម្បី​ការពារ​ការឆ្លង​វីរុស​កូរ៉ូណា​ក្នុងទីក្រុង Sderot ប្រទេស​អ៊ីស្រាអែល។

បុរស​ម្នាក់​កាន់ទំនិញ​ដើរ​កាត់​ផ្លូវ​ទឹកជំនន់​បន្ទាប់ពីមាន​ភ្លៀង​ធ្លាក់ខ្លាំង​ក្នុង​ទីក្រុង Karachi ប្រទេស​ប៉ាគីស្ថាន។

អណ្តាត​ភ្លើង​ផ្ទុះ​ឡើង​នៅខាងមុខ​រថយន្តប៉ូលិស Kenosha Country នៅពេល​ដែល​បាតុករ​ចូល​រួម​បាតុកម្ម​បន្ទាប់ពីប៉ូលិស​បានបាញ់ប្រហារ​លោក Jacob Blake ដែលជាបុរស​ជនជាតិស្បែក​ខ្មៅ​ក្នុង​ទីក្រុង Kenosha​ រដ្ឋ Wisconsin កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០២០។

ដូនជី​នៃ​ក្រុម​បេសកជន​សប្បុរស(Missionaries of Charity) បង្កើត​ដោយ Saint Teresa​ ពាក់ម៉ាស់និងរបាំង​មុខ​ដើម្បីការពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា​នៅពេល​ដែល​ពួកគេ​កំពុងចែកអាហារឲ្យ​ប្រជាជនក្រីក្រ​និងគ្មានផ្ទះសម្បែងក្នុងទីក្រុង Kolkata ប្រទេស​ឥណ្ឌាអំឡុងខួបទី១១០​ឆ្នាំ​របស់ Saint Teresa។