រូបភាព​ជុំវិញ​ពិភពលោក ២៦ សីហា ២០១៨

ទង់ជាតិ​អាមេរិក​ត្រូវ​បាន​បង្ហូត​ពាក់​កណ្តាល​ដើម្បី​គោរព​ដល់​លោក John McCain សមាជិក​ព្រឹទ្ធសភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក McCain បាន​ស្លាប់​នៅ​ក្នុង​វ័យ​៨១ឆ្នាំ ដោយ​សារ​ជំងឺ​មហារីក​ខួរ​ក្បាល។

សម្តេច​ប៉ាប Francis យាង​ដល់​កន្លែង​សូត្រ​ធម៌ Mass នៅ​ឧទ្យាន Phoenix Park ក្នុង​ក្រុង Dublin ប្រទេស​អៀវឡង់។

ក្មេង​ប៉ាឡេស្ទីន​ម្នាក់​មើល​សេះ​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​សង្កាត់ Khan Younis កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។ សហរដ្ឋអាមេរិក​និយាយ​ថា ខ្លួន​បាន​លុបចោល​ជំនួយ​ដែល​មាន​ទឹកប្រាក់​ចំនួន២០០លាន​ដុល្លារ សម្រាប់​ពលរដ្ឋ​ប៉ាឡេស្ទីន នៅ​ក្នុង​តំបន់ Gaza Strip និង​តំបន់ West Bank។

កីឡាការនី Sa Sol មក​ពី​កូរ៉េ​ខាង​ត្បូង​ចូលរួម​ប្រកួត​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ឡើង​ជញ្ជាំង​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី​២០១៨ នៅ​ក្នុង​ក្រុង Palembang ប្រទេស​ឥណ្ឌូណេស៊ី។

ក្មេង​ស្រី​ម្នាក់​ចង​ស្បែក​ជើង​កូន​ង៉ែត​នៅ​លើ​របង ដែល​ជា​ផ្នែក​មួយ​នៃ​ការ​តវ៉ា​ដើម្បី​បង្ហាញ​ការ​រំលោភ​បំពាន​លើ​ក្មេងៗ​ ដែល​ធ្វើ​ឡើង​ដោយ​ព្រះវិហារ​កាតូលិក ក្នុង​ពេល​ព្រះរាជ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប Francis ទៅ​កាន់​ក្រុង Dublin ប្រទេស​អៀវឡង់។

មនុស្សម្នា​ព្យាយាម​ចាប់​ដុំ​បាយ​នៅ​ក្នុង​ការ​ប្រកួត Ghost Grappling ដើម្បី​ប្រារព្ធ​ពិធី​សែន​ក្បាល​ទឹក ឬ Hungry Ghost Festival នៅ​ឧទ្យាន​មួយ​ក្នុង​ក្រុង​ហុងកុង។

ជន​ទេសន្តរប្រវេសន៍​វ៉េណេស៊ុយអេឡា​ឆ្លង​ព្រំដែន​អេក្វាទ័រ និង​ប៉េរូ នៅ​ក្នុង​ក្រុង Tumbes ប្រទេស​ប៉េរូ កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

អតីត​យុទ្ធជន​ម្នាក់​ធ្វើ​ការ​គោរព​ដល់​លោក John McCain នៅ​ក្នុង​បរិវេណ​ផ្ទះ​នៅ​វាល​ស្រែ​មួយ​របស់​លោក McCain នៅ​ក្នុង​ក្រុង Cornville រដ្ឋ Arizona កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

ភ្នំ​ភ្លើង Etna ផ្ទុះ​នៅ​ក្នុង​ក្រុង Sicily ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។

កីឡាករ Pierre Leboucher (រូប​ឆ្វេង) និង​កីឡាករ Eric Peron ប្រណាំង​ទូក​ក្តោង​ក្នុង​ការ​ប្រកួត​ទូក​ក្តោង Solitaire URGO - Le Figaro លើក​ទី៤៩ នៅ​ក្នុង​សង្កាត់ Le Havre ប្រទេស​បារាំង។

កីឡាករ Fernando Alonso មក​ពី​អេស្ប៉ាញ​បុក​គ្នា​នៅ​ក្នុង​ពេល​ប្រណាំង​រថយន្ត Belgian Formula One Grand Prix នៅ​ទីលាន Spa-Francorchamps ក្នុង​ក្រុង Spa ប្រទេស​ប៊ែលហ្ស៊ិក។

កីឡាការនី Aminat Jamal មក​ពី​ប៉ារែន​ប្រកួត​នៅ​ក្នុង​ការ​លោត​ផ្លោះ​របង​វិញ្ញាសា​នារី​ នៅ​ក្នុង​ការ​ប្រកួត​កីឡា​អាស៊ី ក្នុង​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។