រូបភាព​ជុំវិញ​ពិភព​លោក ២៥ សីហា ២០១៧

សន្តិសុខ​ឥណ្ឌា​កំពុង​សម្លឹង​មើល​ឡាន​កំពុង​ឆេះ​ដែល​​ត្រូវ​បាន​ដុត​បំផ្លាញ​ដោយ​ក្រុម​អ្នក​គាំទ្រ​លោក Panchkula មេដឹកនាំសាសនា​ដែល​ត្រូវ​បាន​កាត់​ទោស​ដោយ​សារ​រឿង​រំលោភ​ផ្លូវ​ភេទ។

សត្វ​ស្វា​ឈ្មោះ Mjukuu និង​កូន​របស់​វា​ឈ្មោះ Alika កំពុង​មើល​ប្រដាប់​វាស់​កំពស់​នៅ​ក្នុង​សួន​សត្វ London Zoo ក្នុង​ពិធី​ថត​រូប​ដើម្បី​លើក​តម្កើង​ព្រឹត្តិការណ៍​រៃអង្គាស​​ប្រចាំ​ឆ្នាំ។

អ្នក​នេសាទ​ម្នាក់​កំពុង​ពិនិត្យ​មើល​ប្រដាប់​ចាប់​ត្រី​របស់​ខ្លួន នៅ​ក្នុង​ឆក​សមុទ្រ Kotor នៅ​ជិត​ទីក្រុង​មាត់​សមុទ្រ Bijela ប្រទេស​ម៉ុងតេណេហ្គ្រោ។

កុមារា​ម្នាក់​កំពុង​មើល​សត្វ​ដំរី​ដែល​បាន​នាំ​មក​ដល់​តំបន់​អភិរក្ស Amchang Wildlife Sanctuary ដែល​ដំរី​ទាំង​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បីបណ្ដេញ​ប្រជាជន​ពី​តំបន់​នេះ នៅ​ជាយក្រុង Gauhati ប្រទេស​ឥណ្ឌា។

កង់​ដែល​គេ​បោះ​បង់​ចោល​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​កន្លែង​មួយ​នៃទីក្រុង​សៀងហៃ ប្រទេស​ចិន។

ក្រុម​អ្នក​សម្តែង​បាន​គូរ​រូប​សត្វ​ខ្លា​នៅ​លើ​ខ្លួន និង​រាំង​ក្នុង​ពិធី​ចាប់​ផ្តើមនៃ​​បុណ្យ​ដាលានឈ្មោះ​ថា Onam ក្នុង​ទីក្រុង Kochi ប្រទេស​ឥណ្ឌា។

ព្រះ​សង្ឃ​ពុទ្ធសាសនា​មួយ​អង្គ​កំពុង​អង្គុយ​នៅ​លើ​ដី នៅ​ចន្លោះ​អាគារ​ពីរ​ នៅ​ពេល​ព្រះ​អង្គ​រង់​ចាំ​ចង្ហាន់​នៅក្នុង​ទីក្រុង​បាង​កក។

ស្ត្រី​ម្នាក់​កំពុង​ដើរ​កាត់​រូប​គំនូរ​នៅ​លើ​ជញ្ជាំង​ដែល​មាន​រូប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ នៅ​លើ​ជញ្ជាំង​ដែល​បែង​ចែក​ទីក្រុង Bethlehem ពី​ទីក្រុង Jerusalem ក្នុង​តំបន់​ West Bank។

ក្រុម​ប៉ូលិស​កំពុង​ល្បាត​ឆ្លង​កាត់​រថយន្ត​មួយ​ដែល​ត្រូវ​បាន​កម្ទេច​ចោល​ដោយ​ក្រុម​សមាជិក​និកាយ​ Dera Sacha Sauda នៅ​ជិត​ទីក្រុង Panchkula ប្រទស​ឥណ្ឌា។

ក្រុម​បាតុករ​បង្ហាញ​បដា​និង​ភ្លើង​ទៀន​ក្នុង​ពេល​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រឆាំង​នឹង​ការ​សម្លាប់​ក្មេង​ប្រុស​ Kian Loyd delos Santos អាយុ​ ១៧​ឆ្នាំ រៀន​ថ្នាក់​ទី​១១ ដោយ​ក្រុម​ប៉ូលិស​ក្នុង​ទីក្រុង Quezon នៅភាគ​ឦសាន​នៃ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

ក្រុម​អ្នក​បើក​ទូក​ក្តោង​ប៊ុលហ្គារី ត្រៀម​ខ្លួន​ក្នុង​ពិធី​ស្វាគមន៍​ប្រធានាធិបតី​បារាំង Emmanuel Macron ​នៅ​គេហដ្ឋាន ​Euxinograd ខាង​ក្រៅ​ក្រុង Varna ប្រទេស​ប៊ុលហ្គារី។