រូបភាពជុំវិញពិភពលោក ២៥ សីហា ២០១៥
Nadine Mueller អត្តពលិកអាឡឺម៉ង់ប្រកួតឈ្នះមេដាយសំរិទ្ធិនៅក្នុងវគ្គផ្តាច់ព្រ័ត្រលើប្រភេទកីឡាបោះថាស (discus throw) ផ្នែកស្រ្តីនៅព្រឹត្តិការណ៍កីឡា IAAF World Championshipsនៅឯពហុកីឡាដ្ឋានជាតិ ក្នុងទីក្រុងប៉េកាំងប្រទេសចិន ។
រូបភាពឯកសារនេះបានចេញផ្សាយដោយទីភ្នាក់ងារវិទ្យាសាស្រ្តអូស្រ្តាលី Commonwealth Scientific and Industrial Research Organisation (CSIRO) បង្ហាញពីការដាក់ឧបករណ៍ចាប់សញ្ញាខ្នាតតូចជាប់លើខ្នងឃ្មុំមួយក្បាល ដើម្បីយល់ដឹងអំពីកត្តាសំខាន់ៗដែលជំរុញឱ្យមានការធ្លាក់ចុះនៃភ្នាក់ងារបញ្ចូនលម្អងផ្កានៅលើពិភពលោក។
ភរិយារបស់លោកLaxman Neupane កំពុងយំសោកកាន់ទុក្ខប្តីរបស់លោកស្រី ដែលជាប៉ូលីសម្នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅភាគខាងលិចប្រទេសនេប៉ាល់ បន្ទាប់ពីសាកសពប្តីរបស់គាត់ត្រូវបាននាំទៅកាន់រដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu)។ ក្រុមអ្នកតវ៉ារបស់ជនជាតិដើមភាគតិចដែលទាមទារបង្កើតរដ្ឋ បានវាយប្រហារជាមួយប៉ូលីសដោយប្រើលំពែងនិងកាំបិតក្នុងសង្កាត់ Tikapur ចម្ងាយ ៤០០ គីឡូម៉ែត្រ ភាគខាងលិចពីរដ្ឋធានី។
បាតុករជាងដប់ម៉ឺននាក់មកពីសហគមន៍ Gujarat’s Patel បានចូលរួមនៅក្នុងការជួបជុំដ៏ធំមួយនៅទីក្រុង Ahmadabad ប្រទេសឥណ្ឌា ទាមទារឲ្យមានសកម្មភាពជាលទ្ធផលវិជ្ជមានដើម្បីធ្វើឲ្យមានភាពប្រសើរឡើងក្នុងការទទួលបានការអប់រំនិងការងារ។
ក្មេងប្រុសម្នាក់កំពុងងូតដើម្បីបំបាត់ភាពក្តៅនៅក្រោមទឹកធ្លាក់មួយ នៅរដ្ឋធានីកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថាន។
នាយទាហានដែលជាសិស្ស បានដើរដង្ហែរនៅកណ្ដាលផ្លូវ Khreshchatyk អំឡុងពេលការដើរក្បូនរបស់ក្រុមយោធា នារដ្ឋធានីគាវ (Kyiv) ដើម្បីអបអរសាទទិវាឯករាជ្យរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ កញ្ញា ២០១៥។
កម្អែលភ្នំភ្លើងហូរចេញពីភ្នំភ្លើង Piton de la Fournaise ដែលជាភ្នំភ្លើងសកម្មបំផុតនៅលើពិភពលោក ស្ថិតនៅលើកោះរបស់បារាំង La Reunion ក្នុងមហាសមុទ្រឥណ្ឌា។
កម្មករសម្រាកនៅលើបាវអង្ករ នៅក្នុងឃ្លាំងរបស់អាជ្ញាធរជាតិស្បៀងអាហារនៅក្នុងទីក្រុង Taguig ភាគខាងត្បូងរដ្ឋធានីម៉ានីល (Manila) ប្រទេសហ្វីលីពីន។
លោក Wang Jianan អត្តពលិកជនជាតិចិនកំពុងប្រកួតលោតចំងាយផ្នែកបុរសនៅវគ្គផ្ដាច់ព្រ័ត្រនៅក្នុងព្រឹត្តិការណ៍កីឡា IAAF World Championshipsនៅឯពហុកីឡដ្ឋានជាតិក្នុងទីក្រុងប៉េកាំងប្រទេសចិន ។
កសិករកំពុងប្រើរនាស់ដើម្បីសម្ងួតផ្កាក្លាំងពូ ដែលប្រជាជននៅក្នុងតំបន់ប្រើដើម្បីផលិតជាបារីនៅទីក្រុង Purwakarta ភាគខាងលិចកោះចាវ៉ា (Java) ប្រទេសឥណ្ឌូនេស៊ី ។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអង់គ្លេសលោក George Osborne (ខាងស្តាំ) ឈរជាមួយវិចិត្រករ Paul Cummins (រាប់ពីស្តាំទី៣) ខណៈពេលដែលពួកគេកំពុងតែមើលការសាងសង់រូបចម្លាក់ «រលក» ដែលធ្វើពីសារធាតុសេរ៉ាមិច នៅឧទ្យានចម្លាក់ Yorkshire នៅទីក្រុង Wakefield ចក្រភពអង់គ្លេស។
លោក Owen Wright កីឡាករអូស្ត្រាលីកំពុងប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាជិះក្តាររំអិលលើទឹក Billabong Pro Tahiti, World Surf League ២០១៥ នៅតាមបណ្តោយឆ្នេរក្នុងភូមិ Teahupo'o ភាគខាងលិចកោះ Tahiti នៃប្រជុំកោះ French Polynesia កាលពីថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០១៥។