រូបភាពជុំវិញពិភពលោក ២៤ សីហា ២០១៧
បាតុករម្នាក់ត្រូវបានចាប់ខ្លួនអំឡុងការជួបជុំមួយទាមទារការផ្លាស់ប្តូរប្រព័ន្ធអប់រំក្នុងទីក្រុង Santiago ប្រទេសឈីលី។
អ្នកគាំទ្រអតីតប្រធានាធិបតីយេម៉ែនលោក Ali Abdullah Saleh ចូលរួមក្នុងពិធីអបអរខួបទី៣៥ របស់គណបក្ស Popular Conference Party ក្នុងទីក្រុង Sana'a។
អ្នកគាំទ្រអតីតប្រធានាធិបតីយេម៉ែនលោក Ali Abdullah Saleh ចូលរួមក្នុងពិធីអបអរខួបទី៣៥ របស់គណបក្ស Popular Conference Party ក្នុងទីក្រុង Sana'a។
នេះជារូបភាពផ្តល់ដោយសិល្បករបារាំង Guillaume Legros ឬក៏ហៅថាគំនូរ Saype ដែលបង្ហាញពីគំនូរដីមួយផ្ទាំងដែលមានទំហំ៤.២០០ម៉ែត្រ ដែលមានឡាន VW Kombi បង្កើតដោយសិល្បករនៅ Chateau d'Oex ក្នុងទីក្រុង Vaud ប្រទេសស្វីស។
ស្រ្តីម្នាក់កាន់ទុក្ខនៅខាងមុខទីរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះរញ្ជួយដីក្នុងទីក្រុង Amatrice ប្រទេសអ៊ីតាលីកណ្តាលមួយឆ្នាំបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅក្នុងតំបន់នេះហើយធ្វើឲ្យមនុស្សជិត៣០០នាក់បានស្លាប់។
នេះជារូបភាពដីបាក់នៅក្នុងភូមិដាច់ស្រយាល Bondo ប្រទេសស្វីសកាលពីថ្ងៃទី២៣ សីហា ២០១៧។
បុរសម្នាក់មើលចេញពីក្រៅបង្អួចរបស់អគារមួយដែលបង្អួចមួយចំនួនបានបាក់បែកដោយសារព្យុះទីហ្វុងទីក្រុង Macau ប្រទេសចិន។
អ្នកដំណើរនាំគ្នាមើលនារីដែលតែងធ្វើកូនក្រមុំឈ្មោះ Lulu Hashimoto ដែលឈរនៅតាមផ្លូវក្នុងទីក្រុងតូក្យូប្រទេសជប៉ុនកាលពីថ្ងៃទី២៣ សីហា ២០១៧។
ស្រ្តីម្នាក់សរសេរសារនៅលើទីរំឮកវិញ្ញាណក្ខន្ធមួយបន្ទាប់ពីមានការវាយប្រហារដែលបានធ្វើឲ្យមនុស្សជាច្រើនស្លាប់និងរបួសក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២៣ សីហា ២០១៧។
លោក Stanislav Fursov និងនាង Ekaterina Simonova មកពីប្រទេសរុស្ស៊ីប្រកួតការប្រកួតពានរង្វាន់ជើងឯករាំចង្វាក់ពិភពលោកនៅ Buenos Aires ប្រទេសអាហ្សង់ទីនកាល ពីថ្ងៃទិ២៣ សីហា ២០១៧។
នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau ស្រែកហ៊ោក្នុងការប្រកួតប្រដាល់សប្បុរសធម៌មួយនៅក្រុង Montreal ទីក្រុង Quebecកាលពីថ្ងៃទី២៣ សីហា ២០១៧។
ក្រុមប៉ូលិសអាល្លឺម៉ង់បានរកឃើញក្មេងស្រីអាយុ១៥ឆ្នាំមកពីប្រទេសសូម៉ាលីម្នាក់នៅស្ថានីយរថភ្លើងភាគខាងត្បូងទីក្រុង Raubling អំឡុងប្រតិបត្តិការស្វែងរកជនចំណាកស្រុកខុសច្បាប់នៅព្រំដែនអាល្លឺម៉ង់និងអូទ្រីស។
ប្រជាជនមើលក្រុមស្រ្តីច្រៀងនិងរាំក្នុងព្រះវិហារ Pashupatinath ក្នុងពិធីបុណ្យ Teej ក្នុងទីក្រុង Kathmanduប្រទេសនេប៉ាល់។
សត្វកញ្ចាញ់ចេកមួយក្បាលអង្គុយលើកាមេរ៉ារបស់អ្នកថតរូបម្នាក់ក្នុងសួនសត្វមូយនៅទីក្រុងឡុងដ៏។