រូបភាពជុំវិញពិភពលោក ២៤ សីហា ២០១៦

រូបភាព​ពី​អាកាស​បង្ហាញ​ពី​អគារ​ដែល​រងការបាក់បែក​នៅ​ក្រុង Amatrice នៅ​ផ្នែក​កណ្តាល​ប្រទេស​អ៊ីតាលី បន្ទាប់​ពី​គ្រោះរញ្ជួយដី​ទំហំ​ ៦,២ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់ ៧៣នាក់។ ចៅហ្វាយ​ក្រុង​ Amatrice លោក Sergio Pirozzi បាន​និយាយ​ថា «សង្កាត់​ចំនួន​បី​នៅ​ក្រុង​នោះ​ត្រូវ​បាន​រងការ​ខូចខាត​ទាំង​ស្រុង»។

ប្រជាពលរដ្ឋ​កាន់​រូបថត​សាច់ញ្ញាតិ​របស់​ខ្លួន ដែល​បាន​ស្លាប់​នៅ​ក្នុង​ជម្លោះ​រវាង​ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស ស្របពេល​ដែល​ពួកគេ​ចូលរួម​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​មួយ​សម្រាប់​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន។

បុរស​ម្នាក់​បណ្តើរ​សុនខ​របស់​ខ្លួន​នៅ​ជិត​ដើមឈើ Ombu តាម​បណ្តោយ​ឆ្នេរ​រដ្ឋធានី​ម៉ុងតេវីដេអូ ប្រទេស​អ៊ុយរ៉ាហ្គាយ កាល​ពី​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១៦។ 

មនុស្សម្នា​​ចូលរួម​នៅ​ក្នុង​កម្មវិធី​ហែល​ឆ្លង​បឹង Lake Zurich ប្រចាំ​ឆ្នាំ​នៅ​ក្រុង Zurich ប្រទេស​ស្វីស។ 

មនុស្ស​ពីរ​នាក់​ថត​សែលហ្វី (selfie) ជាមួយ​គ្នា ស្របពេល​ដែល​ពួកគេ​អង្គុយ​នៅ​លើ​គែម​អគារ​ខ្ពស់​មួយ​នៅ​ក្នុង​សកម្មភាព​មួយ​ហៅ​ថា «Rooftopping» នៅ​កោះ​ហុងកុង កាល​ពី​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១៦។ 

ទាហាន​កុងហ្គោ​ចាប់​ខ្លួន​ជនស៊ីវិល ដែល​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​ខកខាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ឈប់​ការ​កាប់សម្លាប់ និង​ភាព​តានតឹង​រវាង​អន្តរកុលសម្ព័ន្ធ​នៅ​ក្រុង Butembo ក្នុង​ខេត្ត North Kivu នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ 

អ្នក​ភូមិ​ម្នាក់​រុញ​កង់​មួយ ខណៈ​ពេល​ឆ្លង​ផ្លូវ​លិច​ទឹក​មួយ​នៅ​ក្រុង Naraha ជាយ​ក្រុង​ Allahabad ប្រទេស​ឥណ្ឌា។ 

រូបភាព​ ដែល​ថត​បាន​ពី​ក្រុង Karkamis តាម​បណ្តោយ​ព្រំដែន​ប្រទេស​តួកគី​ និង​ស៊ីរី​ នៅ​តំបន់​ភាគ​ខាង​ត្បូង​ក្រុង Gaziantep បង្ហាញ​ពី​រថក្រោះ​យោធា​តួកគី និង​យុទ្ធជន​ឧទ្ទាម​នៅ​ស៊ីរី​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ធ្វើ​ដំណើរ​ពីរ​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ក្រុង Jarabulus ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​ស៊ីរី និង​តួកគី។ យោធា​តួកគី​ គាំទ្រ​ដោយ​កងកម្លាំង​ចម្រុះ​អន្តរជាតិ​បាន​ធ្វើ​យុទ្ធនាការ​រុញច្រាន​ពួក​ជីហាជ​រដ្ឋឥស្លាម​ចេញ​ពី​ក្រុង​ចម្បង​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ស៊ីរី​មួយ។

តារា​ម៉ូដែល​បង្ហាញ​ពី​ស្នាដៃ​ដោយ​អ្នក​រចនាម៉ូដ Ka-Sha នៅ​អំឡុងពេល​ពិធី​បង្ហាញ Lakme Fashion Week នៅ​ក្រុង Mumbai ប្រទេស​ឥណ្ឌា។ 

ផ្នូរ​សព​ Wadi al-Salam ដែល​មាន​ន័យ​ថា «ជ្រលង​សន្តិភាព» នៅ​​ក្រុង Najaf ភាគ​ខាង​ត្បូង​រដ្ឋធានី​បាកដាដ ប្រទេស​អ៊ីរ៉ាក់។ 

អ្នក​ជិត​រំអិល​ខ្លួន​​នៅ​សួនទឹក​សាធារណៈ​មួយ​ក្នុង​ក្រុង Hameln ភាគ​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់។

ក្មេង​ៗ​ឈោង​ចាប់​គ្នា​នៅ​ពេល​ពួកគេ​ជិះ​ទោង SeaGlass នៅ​​សួន​កម្សាន្ត Battery Park ក្នុង​ក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦។ 

ពន្លឺ​ធម្មជាតិ​ Aurora Borealis លាត​សន្ធឹង​ពេញ​ផ្ទៃ​មេឃ​ពេល​យប់​នៅ​ភូមិ Erikslund ក្រុង Vaesternorrland ប្រទេស​ស៊ុយអែត កាល​ពី​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១៦។