រូបភាព​ជុំ​វិញ​ពិភព​លោក ២៣ សីហា ២០១៩

ក្មេង​ប្រុស​ម្នាក់​លោត​ចូល​ទៅ​ក្នុង​ទឹក​បឹង​ដែល​មាន​ពេញ​ដោយ​ស្លែ នៅ​ទីក្រុង​ Kirtipur ស្ថិត​នៅ​ជាយ​រដ្ឋ​ធានី​កដ្ឋមណ្ឌូ ប្រទេស​នេប៉ាល់។

បុរស​ម្នាក់ភ្ជាប់​​រូបប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ទៅ​នឹង​បង្គោល​ឈើ​ នៅ​ពេល​គាត់​ត្រៀម​សម្រាប់​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ជំនួប​កំពូល G-7 នៅ​ជំរំ​មួយ​ជិត​ក្រុង Hendaye ប្រទេស​បារាំង។

មេដឹកនាំ​ជន​ជាតិ​ដើម​នៃ​កុល​សកម្ព័ន្ធ Huni Kuin Kaxinawa ពី​ប្រទេស​ប្រេស៊ីល​ ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គោល​នយោបាយ​បរិស្ថាន​របស់​រដ្ឋាភិបាល​ប្រេស៊ីល នៅ​ខាង​ក្រៅ​ស្ថានទូត​ប្រេស៊ីល​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ឧទ្យានុរក្ស​ម្នាក់​លើក​ដៃ​ទៅ​កាន់​រមាស​​ញី​ពណ៌​ស​មួយ​ក្បាល ដែល​គេ​ដាក់ឈ្មោះ​ថា Najin មាន​អាយុ​ ៣០ ឆ្នាំ។ Najin ​ជារមាសពណ៌សមួយ​​ក្បាល​ក្នុង​ចំណោម​២ក្បាល​ដែល​នៅ​​សេស​សល់ចុង​ក្រោយ នៅ​ក្នុង​ឧទ្យាន​ Ol Pejeta Conservancy នៃ​ប្រទេស​កេនយ៉ា។

ក្មេង​ស្រី​ម្នាក់​កំពុង​សម្លឹង​មើល​ទៅ​កាន់​មនុស្ស​យន្ត​ដែល​កំពុង​អង្គុយ​នៅ​ក្នុង​បន្ទប់​ការិយាល័យ ​ក្នុង​ទីក្រុង​តូក្យូ។

អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​កំពុង​សម្រាក​ នៅ​ពេល​លោក​ធ្វើ​ការ​ពន្លត់​អគ្គិភ័យ​នៅ​ជុំវិញ​ទីក្រុង Robore ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​បូលីវី។

ក្មេងៗ​សិស្ស​សាលា​ស្លៀក​សម្លៀក​បំពាក់​ តែ​ខ្លួន​ជាង​ព្រះ​គ្រិស្នៈ (Krishna) នៃ​សាសនា​ហិណ្ឌូ ហើយ​សម្ដែង​ក្នុង​ពិធី​មួយ​​ មួយ​ថ្ងៃ​មុន​ចាប់​ផ្ដើម​​ពិធី​បុណ្យ​ឈ្មោះ​ថា Janmashtami ឬ​ជា​ថ្ងៃ​កំណើត​របស់​គ្រិស្នៈ នៅ​ក្រុង Amritsar ប្រទេស​ឥណ្ឌា។

សេះ​ឈ្មោលពូជ​មក​ពីប្រទេស​អ៊ីស្លង់​ កំពុង​ស៊ីស្មៅ​នៅ​លើ​វាល​ស្មៅ​​នៅ​ពេល​ថ្ងៃ​រះ នៅ​ក្រុង Wehrheim ជិត​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

ក្រុម​អ្នក​បច្ចេកទេស​កំពុង​រៀប​ចំ​សំណង់​ដ៏​ធំ​មួយ​ធ្វើ​ពី​វិទ្យុ​ចំនួន​ជិត​១,៥០០​គ្រឿង នៅ​ទីលាន​ Vilnius Cathedral ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​នានា​កាល​ពី​ឆ្នាំ​១៩៨៩ នៅ​ពេល​ដែល​វិទ្យុ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​បាតុកម្ម​កាន់​ដៃ​គ្នាឈ្មោះ​ថា Baltic Way នៅ​ទីក្រុងវិលនីញូស (Vilnius) ប្រទេស​លីទុយ​អានី។

អ្នក​ហែល​ទឹក​ម្នាក់​កំពុង​ហែល​ក្បែរ​សត្វ​ក្ងាន​ នៅ​ពេល​លោក​ហ្វឹក​ហាត់​នៅ​ពេល​ព្រឹក​ព្រលឹម​ នៅ​បឹង Serpentine ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។