រូបភាព​ជុំវិញ​ពិភពលោក ២៣ សីហា ២០១៨

កីឡាការនី​ Susanti Rahayu Aries (ឆ្វេង) ប្រកួត​ជាមួយ​កីឡាការនី Puji Lestari មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ដូច​គ្នា ក្នុង​វគ្គ​ផ្ដាច់​ព្រាត់​នៃ​កីឡា​ឡើង​ខ្សែជញ្ជាំង​ល្បឿន​លឿន​ផ្នែក​ស្ត្រី ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី ២០១៨ នៅទីក្រុង Palembang ប្រទេស​ឥណ្ឌូនេស៊ី។

សត្វ​ផែងគ្វិន នឹង​អ្នក​ថែ​សួន​​ នៅ​ពេល​ដែល​សត្វ​នោះ​កំពុង​ស្ថិត​នៅលើ​ជញ្ជីង​​ដើម្បី​ថ្លឹង​ទម្ងន់​សត្វ​ទាំង​នោះប្រចាំ​ឆ្នាំ នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

បុរស​ម្នាក់​កំពុង​លេង​ជាមួយ​ក្មេង​ដែល​ស្លៀក​ពាក់​សម្លៀក​បំពាក់​សម្រាប់​ថ្ងៃ​ឈប់​សម្រាក Eid el-Adha សម្រាប់​អ្នក​កាន់​សាសនា​ឥស្លាម នៅ​ឧទ្យាន​មួយ​ក្នុង​ទីក្រុង Afrin ប្រទេស​ស៊ីរី។

ទិដ្ឋភាព​ទូទៅ​នៃ​ផ្សារ​រាត្រី​រថភ្លើង​​ Ratchada ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

គូស្រក​រ​​ជន​ជាតិ​រុស្ស៊ី លោក Dmitii Kuznetsov និង​នាង Olga Nikolaeva ប្រកួត​វិញ្ញាសារ​នៅ​លើ​ឆាក ក្នុង​ព្រឹត្តិការណ៍​រាំង​របាំ​តង់ហ្គោ​ពិភពលោក វគ្គ​ផ្ដាច់​ព្រាត់ នៅ​ទីក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន។

ជន​ចំណាក​ស្រុកសញ្ជាតិ​វេណេស៊ុយអេឡាដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប៉េរូ កំពុង​ដេក​នៅ​តាម​​មហា​វិថី Pan-American ស្ថិត​នៅ​ចន្លោះ​ទីក្រុង Tulcan និង​ទីក្រុង Ibarra នៃ​ប្រទេស​អេក្វាទ័រ បន្ទាប់ពី​ពួក​គេ​បាន​ចូល​មក​ប្រទេស​នេះ​តាម​ច្រក​នៃ​ប្រទេស​កូឡុំប៊ី។

រូប​ថត​ថ្ងៃ​លិច​ដែល​ថត​ចេញ​ពី​អាគារ​​មួយ​នៃ​ទីក្រុង Salgotarjan ប្រទេស​ហុងគ្រី។

សាកសព​ត្រី​បាឡែន Pilot ដែល​គេ​នេសាទ​បាន ត្រូវ​បាន​គេ​ដាក់​តម្រៀប​​​នៅ​លើ​ផែ​ Jatnavegur នៃ​ប្រទេស​ Faroe Islands។