រូបភាព​ជុំវិញ​ពិភពលោក ២៣ សីហា ២០១៧

នាង​ Tang Ing Yueh នៃ​ប្រទេស​ម៉ាឡេស៊ី​ប្រកួត​ក្នុងវគ្គ​កីឡា​កាយសម្ព័ន្ធ​នារី​​ក្នុង​ថ្ងៃចុងក្រោយ​នៃ​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​នៅ​ទីក្រុង​គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី។

រលក​ព្យុះ​ទីហ្វុង​ហាតូ​​ក្នុង​ទីក្រុង​ហុងកុង​ប្រទេស​ចិន។

នាយក​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ Samsung Electronics លោក Koh Dong-jin បង្ហាញ​ទូរស័ព្ទ​ទំនើប​ថ្មី​ម៉ាក Galaxy Note 8 ក្នុង​ពិធី​សម្ភោធ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក។
 

អ្នក​លេងហ្គេម​កំពុង​លេង​ Battlefield 1 ក្នុង​កម្មវិធីពិព័រណ៌​កុំព្យូទ័រ​ធំ​បំផុត​ក្នុង​ពិភពលោក​របស់​ Gamescom នៅ​ក្នុង​ទីក្រុង​ Cologne ប្រទេស​អាល្លឺម៉ង់។

 

បាតុករ​ម្នាក់​ឡកឡឺយ​នៅ​មុខ​ក្រុម​មន្រ្តី​ប៉ូលិស​បន្ទាប់​ពី​យុទ្ធនាការ​របស់​លោក​ប្រធានាធីបតី​អាមេរិក​ Donald Trump នៅ​ក្នុង​ទីក្រុង​ Phoenix រដ្ឋArizona កាល​ពី​ថ្ងៃទី​២២ សីហា ២០១៧។
 

នាង Yukako Kawai នៃ​ប្រទេស​ជប៉ុន​ប្រកួត​ជាមួយ​នាង​ Elmira Gambarova នៃ​ប្រទេស​អាស៊ែបៃហ្សង់​ក្នុង​វគ្គកីឡា​បោកចំបាប់​នារី​ទម្ងន់​៦៣​គីឡួក្រាម​នៃការ​ប្រកួត​ជើង​ឯក​បោកចំបាប់ពិភពលោក​ FILA នៅ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។
 

អ្នក​សម្តែង​ជនជាតិ​អូស្រ្តាលី​តែង​ខ្លួន​ជា​នាឡិកា​ដែល​មាន​ឈ្មោះ​ថា«The Time Minder» ដើម្បី​ចូល​រួម​ក្នុង​ពិធី​រាត្រី​ក្នុង​ប្រទេស​សិង្ហបុរី។
 

រូបសំណាក​សត្វ​ឆ្មារ​ជប៉ុន​ឈ្មោះ​ថា «manekineko» ដែល​ត្រូវ​បាន ជឿ​ថា​នាំ​លាភ​សំណាង​​បាន​ប្រគល់​ជូន​វិហារ​ Gotokuji ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។
 

សមេ្តច​ប៉ាប​ Francis លើក​កុមារ​ម្នាក់​ដែល​ស្លៀក​ពាក់​ដូច​សម្តេច​នៅ​ក្នុង​កិច្ច​ស្វាគមន៍​សាសនិក​ជន​នៅ​សាល​ Paul VI បុរី​វ៉ាទីកង់។
 

កុមារ​ម្នាក់​អង្គុយ​មើល​មនុស្ស​យន្ត​វ័យ​ឆ្លាត​មួយ​ក្នុង​សន្និសីទ​មនុស្ស​យន្ត​ពិភពលោក​ក្នុង​ពិព័រណ៌​និង​សន្និសីទ​អន្តរជាតិ​ Yichuang ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។
 

សត្វរមាស​មួយ​ក្បាល​ត្រូវ​បាន​គេ​ចាក់​ថ្នាំ​សន្លប់​បន្ទាប់​ពី​វា​ត្រូវ​បាន​គេ​កាត់​យក​ស្នែង ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​បញ្ឈប់​ការ​បរបាញ់​លួចលាក់​លើ​សត្វ​ដែល​ជិត​ផុត​ពូជ​ក្នុង​ពិភពលោក​​មួយ​នេះក្នុង​កសិដ្ឋាន​មួយ​នៅ​ Klerksdorp ភាគ​ពាយព្យ​អាហ្រ្វិក​ខាងត្បូង​។
 

ពន្លឺ​រន្ទះ​បាញ់​មួយ​បាញ់​ចំ​កំពូល​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ទីក្រុង​ញូយយ៉ក​កាល​ពី​ថ្ងៃទី​២២ សីហា ២០១៧។

ការិយាល័យ Oval ក្នុង​សេតវិមាន​ដែល​ទើប​តែ​បាន​កែ​ប្រែ​ឡើង​វិញ​រួច​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​២២ សីហា ២០១៧។​
 

មនុស្ស​ម្នា​កំពុង​ដេកហាល​ថ្ងៃ​នៅ​ឆ្នេរ​សមុទ្រ​មួយ​នៅ​ទន្លេ Volga ក្នុង​ទីក្រុង Samara ប្រទេស​រុស្ស៊ី។​​
 

ថ្ម​ចម្លាក់​សម្គាល់​ផ្នូរ​របស់​ទាហាន​រដ្ឋ​សហព័ន្ធ​អនាមិក​ម្នាក់​ពី​សង្រ្គាម​ស៊ីវិល​សហរដ្ឋអាមេរិក​នៅ​ទីបញ្ចុះ​សព Elmwood ក្នុងទី​ក្រុង Memphis រដ្ឋ​ Tennessee កាល​ពី​ថ្ងៃទី​២២ សីហា​​ ២០១៧។