រូបភាពជុំវិញពិភពលោក ២៣ សីហា ២០១៦
លោកស្រី Ursula von der Leyen រដ្ឋមន្រ្តីការពារជាតិរបស់អាល្លឺម៉ង់ (រូបកណ្តាល) ចូលរួមពិធីបុណ្យសពរបស់ទាហាន៧១នាក់ដែលបានស្លាប់នៅក្នុងសង្រ្គាមលោកលើកទី២ ក្នុងពិធីរំឮកវិញ្ញាណក្ខន្ធមួយដែលរៀបចំដោយគណៈកម្មាការរៀបចំបុណ្យសពដែលស្លាប់ដោយសារសង្រ្គាមរបស់អាល្លឺម៉ង់ នៅក្នុងក្រុង Halbe ភាគខាងកើតនៃប្រទេសអាល្លឺម៉ង់។
ខ្លាឃ្មុំញីអាយុ១ឆ្នាំឈ្មោះ Nuan Nuan កំពុងនៅក្នុងជម្រករបស់វាក្នុងពេលធ្វើខួបកំណើតរួមគ្នាសម្រាប់វា និងខ្មាឃ្មុំ Liang Liang ដែលជាម្តាយមានអាយុ១០ឆ្នាំ នៅសួនសត្វ National Zoo នៅក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កម្មករសែងរូបសំណាករបស់លោក Yue Xia Lao Ren ដែលជាមេអណ្តើក ក្នុងពេលរៀបចំបុណ្យ Mid-Autumn នៅពេលខាងមុខ នៅសួនច្បារមួយនៅក្បែរឆកសមុទ្រនៅក្នុងប្រទេសសិង្ហបុរី។
មនុស្សម្នាដណ្តើមផ្លែឈើដែលចែកដោយឥតគិតថ្លៃរបស់ក្រុមហ៊ុន Rio Negro នៅក្នុងការតវ៉ាមួយ នៅទីលាន Plaza de Mayo ក្រុងប៊ុយណូស៊ែ (Buenos Aires) ប្រទេសអាហ្សង់ទីន។ ក្រុមហ៊ុនដែលជាផលិតករជាច្រើនធ្វើការស្វះស្វែងឲ្យមានការចាប់អារម្មណ៍ចំពោះវិបត្តិសេដ្ឋកិច្ច ដោយធ្វើការចែកផ្លែប៉ោមចំនួន១០តោនដោយឥតគិតថ្លៃ ដោយទាមទារឲ្យគោលនយោបាយរបស់លោកប្រធានាធិបតី Mauricio Macri ធានាឲ្យពួកគេទទួលបានប្រាក់ចំណេញច្រើនជាងមុន។
អ្នករើសសំរាមម្នាក់ដើរប្រមូលវត្ថុដែលអាចកែច្នៃបាននៅកន្លែងចាក់សំរាមមួយនៅជាយក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។
ទង់ជាតិរបស់សិង្ហបុរីត្រូវបានគេទម្លាក់នៅត្រឹមពាក់កណ្តាលទង់ដើម្បីកាន់ទុក្ខសម្រាប់មរណៈភាពរបស់លោក S.R. Nathan អតីតប្រធានាធិបតីនៅអគារសភា។
មេអំបៅ Comma ទំលើផ្កាមួយនៅពេលដែលសត្វឱម៉ាល់ហើរនៅក្បែរនោះ ក្នុងភូមិ Popielarze នៅក្បែរក្រុងវ៉ាសូរី ប្រទេសប៉ូឡូញ។
អ្នកលក់ម្នាក់បង្ហាញពីការបាញ់កាំភ្លើង AK-47 នៅហាងលក់វត្ថុអនុស្សាវរីយ៍ Gunmaker Kalashnikov ដែលទើបតែបើកមួយនៅក្នុងព្រលានយន្តហោះ Sheremetyevo ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
មនុស្សម្នាក់ដើរកាត់ភ្លៀងកាត់ឧទ្យានអូឡាំពិក មួយថ្ងៃបន្ទាប់ពីពិធីបិទការប្រកួតអូឡាំពិករដូវក្តៅឆ្នាំ២០១៦ នៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
ទាហានរបស់កូរ៉េខាងត្បូងឈរ ខណៈដែលស្រ្តីពីរនាក់មើលគាត់ ក្នុងពេលហ្វឹកហាត់ប្រយុទ្ធនឹងភេរវកម្ម ដែលនេះជាផ្នែកមួយនៃសមយុទ្ធ Ulchi Freedom Guardian នៅស្ថានីយ Yoido Subway ក្នុងក្រុងសេអ៊ូល។
សិស្សឥណ្ឌាដែលផាត់មុខពណ៌ខៀវថតរូបខ្លួនឯង (selfie) មុនពេលប្រារព្ធពិធី Janmashtami នៅមហាវិទ្យាល័យមួយនៅក្នុងក្រុង Mumbai។