រូបភាព​ជុំវិញ​ពិភពលោក​ ២៣ សីហា ២០១៥

កីឡាការនី​ Alina Fodorona របស់​អ៊ុយក្រែន​ប្រកួត​នៅ​ក្នុង​កម្មវិធី​លោត​កម្ពស់​ខ្ពស់​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត​កីឡា​ប្រភេទ​នារី ក្នុង​ពេល​ការ​ប្រកួត​ជើង​ឯក​ពិភពលោក​លើក​ទី១៥​របស់​សមាគម​អន្តរជាតិ​នៃ​សហព័ន្ធ​កីឡា​ (15th IAAF World Championships) នៅ​ក្នុង​ស្តាត​ជាតិ​មួយ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

អ្នក​ស្រុក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​ភ្លៀវ​មូសុង​ ធ្វើ​ដំណើរ​កាត់​ស្ពាន​បណ្តោះ​អាសន្ន​មួយ​នៅ​ក្នុង​ភូមិ Mayong ប្រមាណ​ជា​៥៥គ.ម. ភាគ​ខាង​កើត​នៃ​ក្រុង Gauhati ប្រទេស​ឥណ្ឌា។ 

បុគ្គលិក​ផ្នែក​ផ្តល់​សេវាកម្ម​របស់​អ៊ុយក្រែន​ម្នាក់​រាំ​ជាមួយ​នារី​ម្នាក់​ក្នុង​ពេល​សម្ភោធ​ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​អ៊ុយក្រែន នៅ​ក្នុង​ភូមិ​ Novoselivka ប្រមាណ​ជា​២០គ.ម​ពី​ក្រុង Donetsk។

អ្នក​សម្តែង​ជាច្រើន​ចូលរួម​នៅ​ក្នុង​ពិធី​សម្ភោធ​នៃ​ការ​ប្រកួត​ជើង​ឯក​ពិភពលោក​លើក​ទី១៥​របស់​សមាគម​អន្តរជាតិ​នៃ​សហព័ន្ធ​កីឡា​ (15th IAAF World Championships) ស្តាត​ជាតិ​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។

អ្នក​មើល​ការ​ប្រកួត​ម៉្យាង​ដែល​មាន​គោ​រត់​ប្រណាំង​គ្នា លោត​ទៅ​ខាង​ក្រោយ​របាំង​មួយ​ដើម្បី​គេច​ពី​គោ​មួយ​ក្បាល​ក្នុង​ពេល​រត់​ប្រណាំង​របស់​សត្វ​គោ​ នៅ​តាម​បណ្តោយ​ផ្លូវ​នានា ដែល​ជា​ផ្នែក​នៃ​ពិធីបុណ្យ Botijeras នៅ​ក្នុង​តំបន់ Duenas​ ខេត្ត​ Palencia ប្រទេស​អេស្ប៉ាញ។ 

អ្នក​ផ្តល់​សេវាកម្ម​សង្រ្គោះ​បន្ទាន់​ និង​មន្រ្តី​ស៊ើបអង្កេត​ការ​ធ្លាក់​យន្តហោះ​ធ្វើ​ការ​នៅ​កន្លែង​កើត​ហេតុ​ ទី​ដែល​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​ឈ្មោះ Hawker Hunter ធ្លាក់​នៅ​លើ​ផ្លូវ​លេខ A27 នៅ​ក្រុង Shoreham នៅ​ក្បែរ​ក្រុង Brighton ចក្រភព​អង់គ្លេស។ ប៉ូលិស​បាន​និយាយ​ថា យន្តហោះ​ចម្បាំង​មួយ​គ្រឿង​បាន​ធ្លាក់​ទៅ​លើ​ឡាន​ប៉ុន្មាន​គ្រឿង​នៅ​លើ​ផ្លូវ​ដ៏​មមាញឹក​មួយ​នៅ​ក្បែរ​ការ​សម្តែង​ក្បួន​អាកាស​ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៧នាក់។

កុមារី​ម្នាក់​យំ​បន្ទាប់​ពី​ឆ្លង​កាត់​ព្រំដែន​នៃ​ប្រទេស​ក្រិក​ទៅ​ក្នុង​ប្រទេស​ម៉ាសេដ្ឋាន (Macedonia) កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។ ជន​ទេសន្តរប្រវេសន៍​រាប់​ពាន់​នាក់​នាំ​គ្នា​ឆ្លង​កាត់​ព្រំដែន​ម៉ាសេដ្ឋាន​ដោយ​ប៉ះទង្គិច​ជាមួយ​នឹង​កងកម្លាំង​ដែល​ប្រើប្រាស់​គ្រាប់​បែក​ដៃ និង​ប្រើ​ដំបង​ឆក់​នៅ​ក្នុង​ការ​ប៉ុនប៉ង​ហាមឃាត់​ការ​ហូរ​ចូល​ដែល​ចេះ​តែ​កើន​ឡើង​របស់​ជន​ទេសន្តរប្រវេសន៍​ទៅ​ក្នុង​អឺរ៉ុប​ខាង​លិច​ដោយ​ឆ្លង​កាត់​តំបន់ Balkans ប៉ុន្តែ​ការ​ទប់ស្កាត់​នេះ​មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ។

លោក Ferrari Formula One driver Sebastian Vettel ជនជាតិ​អាល្លឺម៉ង់​បើក​ឡាន​របស់​គាត់​ទៅ​កាន់​កន្លែង​សុវត្ថិភាព​បន្ទាប់​ពី​ការ​បែក​កង់​ក្នុង​ពេល​ប្រកួត​ F1 Grand Prix របស់​បែលហ្សិក (Belgium) នៅ​ក្នុង​តំបន់​ប្រកួត Spa-Francorchamps ប្រទេស​បែលហ្សិក។

ពេទ្យ​សត្វ​ពិនិត្យ​កូន​ខ្លា​ឃ្មុំ​យក្ស​មួយ​ក្នុង​ចំណោម​កូន​ខ្លា​ឃ្មុំ​យក្ស​ជាច្រើន បន្ទាប់​ពី​វា​កើត​នៅ​សួន​សត្វ​ជាតិ​របស់​សារមន្ទីរ​ Smithsonian នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។ សួន​សត្វ​ជាតិ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​និយាយ​ថា មេ​របស់​វា​មាន​កូន​ខ្លា​ឃ្មុំ​ភ្លោះ។

កីឡាករ​ Reese Hoffa របស់​សហរដ្ឋ​អាមេរិក​ ប្រកួត​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត​នៃ​ការ​ប្រកួត​ការ​ចោល​ដុំ​ដែក​ផ្នែក​បុរស។ នេះ​ជា​ការ​ប្រកួត​ជើង​ឯក​អត្តពលកម្ម​ពិភពលោក​នៅ​ឯ​ស្តាត​ Bird's Nest នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។ 

អ្នក​ចូលរួម​ពិធី​បុណ្យ​ម៉្យាង​បាន​កាន់​ផ្សែង​ពណ៌​ នៅ​ពេល​ពួកគេ​រំអិល​ខ្លួន​នៅ​លើ​ទូក​នៅ​តាម​ផ្លូវ​រំអិល​ដ៏​តូច​មួយ​ដើម្បី​ឆ្លង​កាត់​អាង​ទឹក​ និង​ពពុះ​សាប៊ូ​ ក្នុង​ពិធី​ Letniy Gornoluzhnik ពិធី​បុណ្យ​ជិះ​ទូក​លើ​ភ្នំ​នៅ​ឧទ្យាន​ Bobroviy Log Fun Park នៅ​ក្បែរ​ទីក្រុង Krasnoyarsk ក្នុង​ប្រទេស​រុស្ស៊ី។