រូបភាពជុំវិញពិភពលោក ២២ សីហា ២០១៩
បាតុករប៉ាឡេស្ទីនម្នាក់កំពុងរត់កាត់គ្រាប់បែកបង្ហូរទឹកភ្នែកដែលបាញ់ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងពេលមានការតវ៉ាមួយដើម្បីបង្ហាញសាមគ្គីភាពជាមួយអ្នកទោសប៉ាឡេស្ទីនដែលជាប់ឃុំឃាំងក្នុងពន្ធនាគារអ៊ីស្រាអែល នៅជិតពន្ធនាគារ Ofer ក្នុងតំបន់ West Bank។
រថក្រោះរបស់កងកម្លាំងការពារជើងគោករបស់ជប៉ុន និងរថពាសដែកជាច្រើនទៀតចូលរួមក្នុងកម្មវិធីហ្វឹកហាត់នៅជិតភ្នំ Fuji នៅឯទីលានហាត់សម Higashifuji ក្នុងក្រុង Gotemba ស្ថិតនៅភាគខាងលិចទីក្រុងតូក្យូ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron (ឆ្វេង) និយាយទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ក្នុងជំនួបមួយនៅវិមាន Elysee ក្នុងទីក្រុងប៉ារីស។
យុវជនម្នាក់កំពុងបីក្មេងប្រុសម្នាក់ដើរទៅរកការជួយសង្គ្រោះ បន្ទាប់ពីក្មេងនោះបានរងគ្រោះដោយគ្រាប់បែកបង្ហូរទឹកភ្នែកបាញ់ដោយប៉ូលិសនៅខាងក្រៅរដ្ឋសភា នៅពេលដែលសមាជិកសភាកំពុងពិភាក្សាថាតើនឹងត្រូវកោះហៅលោក Jovenel Moise ប្រធានាធិបតីហៃទីដើម្បីមកសាកសួរឬយ៉ាងណា នៅរដ្ឋធានីព័រអូប្រាំង។
សេះបង្កង់មួយក្បាលត្រដុសក្បាលរបស់វាជាមួយសេះបង្កង់ផ្សេងទៀតនៅក្នុងសួនសត្វ London Zoo ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ប្រធានសភានូវែលសេឡង់ លោក Trevor Mallard កំពុងបញ្ចុកទឹកដោះគោដល់កូននៃសមាជិកសភាផ្សេងទៀត ក្នុងពេលបើកកិច្ចប្រជុំសភាមួយនៅទីក្រុងវែលីងតោន។
ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងបន្លត់ភ្លើងនៅឯអាគារឧស្សាហកម្មមួយនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។
យុទ្ធជននៃរដ្ឋាភិបាលព្រមព្រៀងជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ កំពុងតម្រង់កាំភ្លើងទៅកាន់ជួរសត្រូវក្នុងពេលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងស្មោះស្ម័គ្រជាមួយបុរសខ្លាំង Khalifa Haftar ក្នុងតំបន់ Espiaa ស្ថិតនៅប្រមាណ៤០គ.ម នៅភាគខាងត្បូងនៃរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី។
Juan David Vargas និង Paulina Mejia ដែលជាតំណាងនៃទីក្រុង Cali ប្រទេសកូឡុំប៊ី កំពុងសម្ដែងនៅលើឆាកវគ្គចុងក្រោយ នៅក្នុងកម្មវិធីប្រកួតប្រជែងរាំចង្វាក់តង់ហ្គោ (Tango) នៅទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។
កុមារា Reed Elliotte អាយុ ៩ឆ្នាំ ដែលស្លៀកសម្លៀកបំពាក់ទង់ជាតិអាមេរិក កំពុងឈរជាមួយម្ដាយឈ្មោះ Larrietta ហើយស្ដាប់ការថ្លែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំពុងនិយាយទៅកាន់សន្និបាតអតីតយុទ្ធជនអាមេរិក AMVETS នៅទីក្រុង Louisville រដ្ឋ Kentucky។